ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​សន្យា​ផ្ដល់​ជំនួយ​គ្មាន​លក្ខខណ្ឌ​​​៦០​ពាន់​លាន​ដុល្លារ

5 ឆ្នាំ មុន

ប្រទេស​ចិន​-​អាហ្វ្រិក ៖ ប្រឈម​មុខ​នឹង​ការ​រិះគន់​នានា​របស់​ពួក​លោក​ខាងលិច ប្រធានា​ធិបតី​ចិន លោក​ស៊ីជី​ន​ពីង​កាលពី​ថ្ងៃ​ទី​៣​ កញ្ញា​ បាន​សន្យា​ពី​ការ​ផ្ដល់​ជំនួយ​ដោយ​គ្មាន​លក្ខ​ខណ្ឌ​៦០​ពាន់​លាន​ដុល្លារ​ដល់​អាហ្វ្រិក​ជា​ដៃគូ​សេដ្ឋកិច្ច​សំខាន់​របស់​ក្រុង​ប៉េ​កាំ​ង​។ ការ​សន្យា​នោះ​របស់​លោក​សី​ុ​ជី​ន​ពីង​ធ្វើ​ពេល​ចាប់ផ្ដើម វេទិកា​លើក​ទី​៧​ស្ដី​ពី​កិច្ច​សហ​ប្រតិបត្តិការ​ចិន​-​អាហ្វ្រិក ដែល​ប្រព្រឹត្ត​ទៅ​រយៈពេល​២​ថ្ងៃ​នៅ​ក្រុង​ប៉េ​កាំ​ង…

ប្រទេស​ចិន​-​អាហ្វ្រិក ៖ ប្រឈម​មុខ​នឹង​ការ​រិះគន់​នានា​របស់​ពួក​លោក​ខាងលិច ប្រធានា​ធិបតី​ចិន លោក​ស៊ីជី​ន​ពីង​កាលពី​ថ្ងៃ​ទី​៣​ កញ្ញា​ បាន​សន្យា​ពី​ការ​ផ្ដល់​ជំនួយ​ដោយ​គ្មាន​លក្ខ​ខណ្ឌ​៦០​ពាន់​លាន​ដុល្លារ​ដល់​អាហ្វ្រិក​ជា​ដៃគូ​សេដ្ឋកិច្ច​សំខាន់​របស់​ក្រុង​ប៉េ​កាំ​ង​។

ការ​សន្យា​នោះ​របស់​លោក​សី​ុ​ជី​ន​ពីង​ធ្វើ​ពេល​ចាប់ផ្ដើម វេទិកា​លើក​ទី​៧​ស្ដី​ពី​កិច្ច​សហ​ប្រតិបត្តិការ​ចិន​-​អាហ្វ្រិក ដែល​ប្រព្រឹត្ត​ទៅ​រយៈពេល​២​ថ្ងៃ​នៅ​ក្រុង​ប៉េ​កាំ​ង ដោយ​មានការ​ចូលរួម​របស់​មេដឹកនាំ​នៃ​ប្រទេស​អាហ្វ្រិក​ដល់​ទៅ​៥៣​។​ការ​ជួប​គ្នា​កំពូល​នេះ​ជា​ឱកាស​សម្រាប់​ប្រធានាធិបតី​ចិន ប្រកាស​ពី​ផ្លូវ​សូត​ថ្មី​ៗ​របស់​លោក​។​លើក​ឡើង​កាលពី​ឆ្នាំ​២០១៣ ​ការ​ផ្ដួចផ្ដើម​គំនិត​នេះ សំដៅ​ពង្រីក​កា​រត​ភ្ជាប់​គ្នា​ខាង​ពាណិជ្ជកម្ម​របស់​ចិន​ជាមួយ​ពិភពលោក ហើយ​រក្សា​សន្តិសុខ​ដល់​ការ​ផ្គត់ផ្គង់​របស់​ខ្លួន​។

បច្ចុប្បន្ន​ចិន​បាន​បោះទុន​វិនិយោគ ក្នុង​១​ឆ្នាំ​ៗ​ជា​ច្រើន​ពាន់​លាន​ដុល្លារ​នៅ​អាហ្វ្រិក​ចាប់​តាំងពី​ឆ្នាំ​២០១៥​មក ពិសេស​ក្នុង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​មាន​ផ្លូវថ្នល់ ផ្លូវ​រថភ្លើង កំពុង​ផែ​រហូត​ដល់​ឧទ្យាន​ឧស្សាហកម្ម​។​ការ​វិនិយោគ​ទាំងនេះ​មានការ​ស្វាគមន៍​យ៉ាង​ខ្លាំង​របស់​​បណ្ដា​ប្រទេស​អាហ្វ្រិក ដែល​សង្ឃឹម​ជំរុញ​ដល់​ការ​អភិវឌ្ឍន៍​សេ​ដ្ខ​កិច្ច​របស់​ពួក​គេ​។

ប៉ុន្តែ​ការ​ផ្ដួចផ្ដើម​គំនិត​នេះ​រង​ការ​រិះគន់​កាន់តែ​ខ្លាំង​ពី​ពួក​លោក​ខាងលិច ដែល​ថា​នឹង​ធ្វើ​ឲ្យ​បំណុល​របស់​ប្រទេស​មួយ​ចំនួន​កាន់តែ​ឡើង​ខ្ពស់​។

ក្នុង​សុន្ទរកថា​យ៉ាង​វែង​របស់​លោក​បើក​ការ​ជួប​គ្នា​កំពូល​នោះ លោក​សី​ុ​ជី​ង​ពីង​ថ្លែង​នា​ថ្ងៃ​ទី​៣​កញ្ញា​ថា ចិន​នឹង​បង្កើត​ការ​ផ្ដួចផ្ដើម​គំនិត​ចម្បង​៨ ជាមួយ​បណ្ដា​ប្រទេស​អាហ្វ្រិក​រយៈពេល​៣​ឆ្នាំ​ខាង​មុខ​ព្រមទាំង​បន្ទាប់​ពី​នេះ និង​ថា​ចិន​ជួយ​ទ្រទ្រង់​អាហ្វ្រិក​ក្នុង​ការ​កសាង​ខ្សែក្រវាត់​និង​ផ្លូវ​សូត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ