ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វី​លី​ពី​ន​ចង់​ទិញ​អាវុធ​បន្ថែម​

5 ឆ្នាំ មុន

ទីក្រុង​ម៉ានីល ៖ លោក​ប្រធានាធិបតី Rodrigo Duterte របស់​ហ្វី​លី​ពី​ន បាន​ធ្វើ​ទស្សន​កិច្ច​​ទៅ​កាន់​ប្រទេស​អ៊ី​ស្រា​អែ​ល​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ធ្វើ​ទស្សនកិច្ច​ក្នុង​តំបន់ ព្រម​ទាំង​បាន​ឆៀង​ចូល​ទៅ​ប្រទេស​ហ្ស៊​ក​ដា​នី​ផង​ដែរ ។ លោក​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា​លោក​ចង់​បញ្ជាក់…

ទីក្រុង​ម៉ានីល ៖ លោក​ប្រធានាធិបតី Rodrigo Duterte របស់​ហ្វី​លី​ពី​ន បាន​ធ្វើ​ទស្សន​កិច្ច​​ទៅ​កាន់​ប្រទេស​អ៊ី​ស្រា​អែ​ល​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ធ្វើ​ទស្សនកិច្ច​ក្នុង​តំបន់ ព្រម​ទាំង​បាន​ឆៀង​ចូល​ទៅ​ប្រទេស​ហ្ស៊​ក​ដា​នី​ផង​ដែរ ។

លោក​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា​លោក​ចង់​បញ្ជាក់ និង​បង្កើត​ទំនាក់ទំនង​ជាមួយ​ប្រទេស​ទាំង​ពីរ​សា​ជា​ថ្មី​ដែល​ទទួលយក​ប្រជាជន​ហ្វី​លី​ពី​ន​ប្រមាណ​៧,៦​ម៉ឺន​នាក់​ទៅ​រស់នៅ និង​ធ្វើការ ។

នៅ​ប្រទេស​អ៊ី​ស្រា​អែ​ល លោក Duterte នឹង​ជួប​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី Benjamin Netanyahu និង​លោក​ប្រធានាធិបតី Reuven Rivlin ដើម្បី​ពិភាក្សា​ពី​កិច្ចព្រមព្រៀង​ផ្នែក​​សន្តិសុខ ការងារ និង​វិស័យ​ទេសចរណ៍ ។

លោក​Duterte ចង់​បង្កើន​កិច្ច​សហប្រតិបត្តិការ​ផ្នែក​សន្តិសុខ​ជាមួយនឹង​អ៊ីស្រា​អែ​ល​យ៉ាង​ខ្លាំង ដែល​បាន​លក់​ប្រព័ន្ធ​រ៉ា​ដា​ចំនួន​៣ និង​រថយន្ត​ក្រោះ​ចំនួន​១០០​គ្រឿង​ដល់​ប្រទេស​ហ្វី​លី​ពី​ន ហើយ​ហ្វី​លី​ពី​ន​ក៏​កំពុង​តែ​ចង់​ទិញ​យន្តហោះ​ផង​ដែរ ។

យោង​តាម​ទិន្នន័យ​ដែល​បាន​ពី​រដ្ឋាភិបាល​អ៊ី​ស្រា​អែ​ល អ៊ី​រ៉​ង់​នាំ​ចេញ​បាន​ប្រមាណ ១៤៣​លាន​ដុល្លារ​ទៅ​កាន់​ហ្វី​លី​ពី​ន​កាលពី​ឆ្នាំ២០១៧ ។

លោក Henelito Sevilla អ្នកជំនាញ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​នៅ​សាកលវិទ្យាល័យ University of Philippines បាន​ប្រាប់​ដល់​សារព័ត៌មាន​ថា ៖« ការ​ធ្វើ​ទស្សនកិច្ច​នេះ​គឺ​ដើម្បី​ឲ្យ​លោក​ប្រធានាធិបតី Duterte ស្វែងរក​ទីផ្សារ​ទិញ​អាវុធ​សម្រាប់​កងកម្លាំង​របស់​ពួក​យើង និង​ប៉ូលិស​ជាដើម »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ