ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​មិន​អាច​ដក​កា​ណា​ដា​ចេញពី ​NAFTA​ បាន​ងាយ​ៗ​ទេ

5 ឆ្នាំ មុន

ទីក្រុង​អូ​តា​វ៉ា ៖ លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​គំរាម​ថា ​នឹង​ដក​ប្រទេស​កា​ណា​ដា​ចេញពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អា​មេ​រិ​ក​ខាងជើង​(NAFTA) ដែល​កំពុង​បង្កើន​ភាព​តានតឹង…

ទីក្រុង​អូ​តា​វ៉ា ៖ លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​គំរាម​ថា ​នឹង​ដក​ប្រទេស​កា​ណា​ដា​ចេញពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អា​មេ​រិ​ក​ខាងជើង​(NAFTA) ដែល​កំពុង​បង្កើន​ភាព​តានតឹង ប៉ុន្តែ​អ្នកជំនាញ​មួយ​ចំនួន​និយាយ​ថា ការ​គំរាមកំហែង​នេះ​មិន​ងាយ​នឹង​សម្រេច​នោះ​ទេ ។

កាលពី​ថ្ងៃ​សៅរ៍ លោក​ប្រធានាធិបតី​ត្រាំ បាន​គំរាម​ថា នឹង​ស្ថិត​ក្នុង​កិច្ចព្រមព្រៀង​ថ្មី​ជាមួយ​ម៉ិ​ក​ស៊ិ​ក ឬ​លុប​ចោល​កិច្ចព្រមព្រៀង​NAFTA នេះ​ទាំងស្រុង ។ ប៉ុន្តែ​អ្នកជំនាញ​និយាយ​ថា វា​មិន​ងាយស្រួល​ទេ​ក្នុង​ការ​ដក​ប្រទេស​កា​ណា​ដា​ចេញពី​កិច្ចព្រមព្រៀង​NAFTA នេះ ។

លោក Lawrence Herman មេធាវី​ផ្នែក​ពាណិជ្ជកម្ម​អន្តរជាតិ​ម្នាក់​បាន​កត់​សម្គាល់ថា សភាជាតិ​មាន​សិទ្ធិ​សម្រេច​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នេះ ។

លោក Herman បាន​និយាយ​លើ Twitter របស់​លោក​ថា ៖« លោក​ត្រាំ​មិន​មាន​សមត្ថ​កិច្ច​ក្នុង​ការ​បញ្ចប់​កិច្ចព្រមព្រៀង​NAFTA ហើយ​សម្រេច​កិច្ចព្រមព្រៀងទ្វេភាគី​ជាមួយ​ម៉ិ​ក​ស៊ិ​ក​ដូច​ការ​គំរាមកំហែង​នោះ​ទេ ។ ខ្ញុំ​គិត​ថា នឹង​មានការ​ប្រឆាំង​ផ្នែក​នយោបាយ​ច្រើន ហើយ​ជា​ពិសេស​មាន​ឧបសគ្គ​ផ្នែក​ច្បាប់​ក្នុង​ការ​ធ្វើ​ដូច្នេះ »​។

លើស​ពី​នេះ​ទៀត លោក​ប្រធានាធិបតី​ត្រាំ នឹង​ទទួល​បានការ​រិះគន់​ពី​សមាជិក​សភា អភិបាល​រដ្ឋ និង​អ្នកដឹកនាំ​អាជីវកម្ម​អា​មេ​រិ​ក​ដែល​តំណាង​ប្រជាជន និង​ក្រុមហ៊ុន​ដែល​ទទួល​រង​ការ​ប៉ះពាល់ ប្រសិនបើ​កា​ណា​ដា​មិន​ចូលរួម​កិច្ចព្រមព្រៀង​នេះ ។

លោក Thomas J. Donohue ប្រធាន​និង​ជានា​យក​ប្រតិបត្តិ​សភាពាណិជ្ជកម្ម​អា​មេ​រិកបាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ថា ៖« ភាពរឹងមាំ​របស់ NAFTA គឺ​ផ្អែក​ទៅ​លើ​ការ​ដែល​វាត​ភ្ជាប់​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​ៗ​ទាំង​បី ដោយ​រួម​ផ្សំ​ភាពរឹងមាំ​របស់​ពួក​យើង​ដើម្បី​ជំរុញ​ដល់​ភាព​ប្រកួតប្រជែង​រួម ។

ប្រសិនបើ​អ្នក​ដក​សមាជិក​ម្នាក់​ចេញពី​កិច្ចព្រមព្រៀង​នេះ អ្នក​នឹង​ធ្វើ​ឲ្យ​វា​ខូចខាត​ទាំងស្រុង ហើយ​វា​នឹង​មិនល្អ​ឡើយ​សម្រាប់​អាជីវកម្ម​អា​មេ​រិ​ក ការងារ​អា​មេ​រិ​ក និង​សម្រាប់​ការ​លូតលាស់​សេដ្ឋកិច្ច »​។

លោក​បាន​ព្រមាន​ទៀត​ថា កិច្ចព្រមព្រៀង​នេះ​នឹង​មិន​ទទួល​បានការ​គាំទ្រ​ពី​សភា ឬ​សមាគម​អាជីវករ​ឡើយ លុះត្រាតែ​វា​ជា​កិច្ចព្រមព្រៀង​ត្រីភាគី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ