ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​កូនស្រី នាំ​គ្នា​ដើរ​រក លុះ​រក​ឃើញ​…​ឪពុក​ម្តាយ​ស្រែក​ទ្រហោយំ​គួរ​ឱ្យ​ស​ង្វែ​គ

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ កុមារី​ម្នាក់រត់​ទៅ​លេង​ផ្ទះ​ម្តាយធំ​ដែល​នៅ​ក្បែរ​គ្នា​ដូច​សព្វមួយដង តែ​ដោយ​គ្មាន​ចាស់ទុំ​តាម​មើល ក៏​ដើរទៅ​ក្រោយ​ផ្ទះ ស្រាប់តែ​រអិល​ជើង​ធ្លាក់​ទឹកស្រះ បណ្តាល​ឱ្យ​លង់​ស្លាប់ ។ ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣ ខែកញ្ញា…

ខេត្តកំពង់ស្ពឺ ៖ កុមារី​ម្នាក់រត់​ទៅ​លេង​ផ្ទះ​ម្តាយធំ​ដែល​នៅ​ក្បែរ​គ្នា​ដូច​សព្វមួយដង តែ​ដោយ​គ្មាន​ចាស់ទុំ​តាម​មើល ក៏​ដើរទៅ​ក្រោយ​ផ្ទះ ស្រាប់តែ​រអិល​ជើង​ធ្លាក់​ទឹកស្រះ បណ្តាល​ឱ្យ​លង់​ស្លាប់ ។ ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​អំពៅ ឃុំ​អូរ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ស្រុក​ភ្នំស្រួច បាន​ឲ្យ​ដឹង​ថា កុមារី​ដែល​ស្លាប់​ខាងលើ​ឈ្មោះ​ផៃ សុខ​ខេន អាយុ​៥​ឆ្នាំ មាន​ឪពុក​ឈ្មោះ​ផៃ ឈុ​ន​លី និង​ម្តាយ​ឈ្មោះ​ទួន សុខ​គា អាយុ​៣០​ឆ្នាំ ។ ពួក​គេ​រស់នៅ​ភូមិ​អំពៅ ឃុំ​អូរ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។

ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ឈ្មោះ​ផៃ ធឿ​ន អាយុ​៣៥​ឆ្នាំ ត្រូវជា​ម្តាយធំ​កុមារី​រង​គ្រោះ រស់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ បាន​ប្រាប់​សមត្ថកិច្ច​ថា នៅ​មុន​ពេល​កើតហេតុ គាត់​នៅផ្ទះ​ម្នាក់ឯង​រវល់​ធ្វើ​ការងារ​ផ្ទះ មិន​បានដឹង​ក្មួយ​ស្រី​ដើរមក​លេង​ផ្ទះ​គាត់​នោះ​ទេ រហូត​ឪពុក​ម្តាយ​កុមារី​រង​គ្រោះ បាត់​កូនស្រី​មិនឃើញ​នៅផ្ទះ ក៏​ដើរមក​សួរ​គាត់ ហើយ​ក៏​នាំ​គ្នា​ដើរ​រក ស្រាប់តែ​ដ​ប្រទះ​ឃើញ​សព​កុមារី​រង​គ្រោះ​ស្លាប់​អណ្តែត​ក្នុង​ស្រះ​ទឹក​ខាងក្រោយ​ផ្ទះ​គាត់​បាត់​ទៅ​ហើយ ពេល​នោះ​ឪពុក​ម្តាយ​ស្រែក​ទ្រហោយំ​ស្ទុះ​ស្រង់​កូនស្រី​ឡើង​មក​លើគោក​ដើម្បី​សង្គ្រោះ​ជីវិត​ដែរ តែ​ហួសពេល​ទៅ​ហើយ មិន​អាច​សង្គ្រោះ​បាន​ទេ​។

ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​មក​ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ មិន​មាន​ស្លាកស្នាម​ណា​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​នោះ​ទេ គឺ​កុមារី​រង​គ្រោះ​ពិតជា​ស្លាប់​ដោយ​លង់ទឹក​ប្រាកដ​មែន រួច​ក៏​ប្រគល់​សព​កុមារី​រង​គ្រោះ​ឲ្យ​ឪពុក​ម្តាយ​ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ