ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​ប្រញាប់​ទៅ​…​សន្លប់​ស្ត្រី​ម្នាក់​រើស​អេ​ត​ចាយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​ជិះ​ម៉ូតូ​លឿន​ជ្រុល​ទៅ​បុក​រទេះ​រើស​អេ​ត​ចាយ​ដែល​អូស​បញ្ច្រាសទិស​ដៅ បណ្តាល​ឲ្យ​រង​របួសធ្ងន់​ស្ត្រី​ជា​អ្នក​អូស​រទេះ​អេ​ត​ចាយ និង​របួសស្រាល​អ្នក​បើក​ម៉ូតូ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៤ ខែកញ្ញា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​ជិះ​ម៉ូតូ​លឿន​ជ្រុល​ទៅ​បុក​រទេះ​រើស​អេ​ត​ចាយ​ដែល​អូស​បញ្ច្រាសទិស​ដៅ បណ្តាល​ឲ្យ​រង​របួសធ្ងន់​ស្ត្រី​ជា​អ្នក​អូស​រទេះ​អេ​ត​ចាយ និង​របួសស្រាល​អ្នក​បើក​ម៉ូតូ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៤ ខែកញ្ញា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ នៅ​ចំណុច​មាត់ទន្លេ ស្ថិត​នៅ​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​ស្ត្រី​ម្នាក់​ជា​អ្នក​រើស​អេ​ត​ចាយ​មានកូន​តូច​ៗ២​នាក់ កំពុង​តែ​អូស​រទេះ​អេ​ត​ចាយ​តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​បញ្ច្រាសទិស​ដៅ​ចរាចរណ៍ ខណៈ​ពេល​អូស​មក​ដល់ចំណុច​កើតហេតុ​ខាងលើ​ក៏​ស្រាប់តែ​មាន​បុរស​ម្នាក់​ទៀត ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឃ្លី​ក ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ 1CR- 6205 បើកបរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង បើកបរ​ក្នុង​ស្ថានភាព​ស្រវឹងស្រា ហើយ​បើក​ល្បឿន​យ៉ាង​លឿន​មិនដឹង​ថា ប្រញាប់​ទៅ​ណា​នោះ​ទេ បានជា​ជិះ​ទៅ​បុក​រទេះ​រើស​អេ​ត​ចាយ​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​ដួល​រង​របួសធ្ងន់​អ្នក​រើស​អេ​ត​ចាយ​នោះ​សន្លប់​ស្តូកស្តឹង​នៅ​នឹង​កន្លែង​កើតហេតុ ។

រីឯ​ក្មេង​តូច​ៗ២​នាក់​ទៀត​រង​របួសស្រាល ចំណែក​ឯខាង​ម្ចាស់​ម៉ូតូ​ឃ្លី​ក​វិញ រង​របួស​បែក​មុខ​បែក​មាត់​នឹង​ខូចខាត​ម៉ូតូ​វៀច​កង់​មុខ ភ្លាម​ៗ​នោះ​ដែល​រថយន្ត​សង្គ្រោះ​របស់​គ្លីនិក​ហុង​ហាក់​បាន​មក​ដល់​ដឹក​យក​ជន​រង​គ្រោះ​យក​ទៅ​ព្យាបាល ។

ក្រោយ​ពេល​កើតហេតុ​ម៉ូតូ​នឹង​រទេះ​រើស​អេ​ត​ចាយ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​នគរបាល​ខណ្ឌដូនពេញ ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ