ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រូបព្រះ​នាង​ជា​ក្ស​ត្រី​មុនគេ​បង្អស់​សោយរាជ្យ​ មុនក្លាយ​ជាប្រទេសកម្ពុជា…

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ រូបសំណាក​ព្រះ​នាង​លីវ យី ដែល​ជា​ក្ស​ត្រី​សម័យ​មុនគេ​បង្អស់​សោយរាជ្យ​នៅ​នគរ​គោក​ធ្លក​មុន​ក្លាយជា​ប្រទេស​កម្ពុជា ត្រូវ​បាន​អ្នក​ភូមិ​អូរ​ពោធិ៍ ឃុំ​សំបួរ ស្រុក​ទ្រាំង ប្រទះ​ឃើញ​នៅ​ក្នុង​ព្រៃ​ក្រោយ​ផ្ទះ​របស់​ពួក​គាត់ កាលពី​ថ្ងៃ​ទី​៣០…

ខេត្តតាកែវ ៖ រូបសំណាក​ព្រះ​នាង​លីវ យី ដែល​ជា​ក្ស​ត្រី​សម័យ​មុនគេ​បង្អស់​សោយរាជ្យ​នៅ​នគរ​គោក​ធ្លក​មុន​ក្លាយជា​ប្រទេស​កម្ពុជា ត្រូវ​បាន​អ្នក​ភូមិ​អូរ​ពោធិ៍ ឃុំ​សំបួរ ស្រុក​ទ្រាំង ប្រទះ​ឃើញ​នៅ​ក្នុង​ព្រៃ​ក្រោយ​ផ្ទះ​របស់​ពួក​គាត់ កាលពី​ថ្ងៃ​ទី​៣០ ​សីហា​ កន្លង​ទៅ​នេះ ។ ទោះបីជា​បែប​ណា​ក្តី មន្ត្រី​ក្រសួង​វប្បធម៌​ថា មិន​មែន​រូប​ព្រះ​នាង​លីវ​យី ​ដែល​គេ​នាំ​គ្នា​និយាយ​ត​ៗ​គ្នា​ ទាំង​មិន​ស្គាល់​នេះ​ទេ តាម​ពិត​គឺជា​រូបសំណាក​ព្រះ
​វិស្ណុ​​ទេ ។

លោក ង៉ែត អូន ជា​ពលរដ្ឋ​នៅ​ភូមិ​ខាងលើ​ដែល​បាន​ប្រទះ​ឃើញ​រូបសំណាក​នេះ​និយាយ​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​៣១ ខែសីហា​កន្លង​ទៅ​នេះ ខណៈ​គាត់​ត្រាយព្រៃ​ក្រោយ​ផ្ទះ ដែល​ជា​ដី​អតីត​ទួល​អង្គ​សម័យ​មុន ដើម្បី​ដាំ​ដំណាំ ស្រាប់តែ​ប្រទះ​ឃើញ​រូបសំណាក​ថ្ម​មួយ​កប់​នៅ​ក្នុង​ដី ក៏​គាស់​យក​មក​ប្រគល់​ឱ្យ​នគ​បាល​ប៉ុស្តិ៍​សំបួរ​ថែរក្សា ព្រោះ​ជា​វត្ថុ​បុរាណ​មិន​ហ៊ាន​ទុក​ទេ ខ្លាចក្រែង​បាត់បង់​ដោយ​ប្រការ​ណាមួយ ។

លោក ង៉ែត អូន បន្ត​ទៀត​ថា ក្រោយ​ពី​មានការ​និយាយ​ពី​អ្នក​ភូមិ​ថា រូបសំណាក​នេះ​គឺជា​ព្រះ​នាង​លីវ​យី ដែល​ជា​ក្សត្រ​ស្រី​ដំបូង​គេ​សោយរាជ្យ​នៅ​នគរ​គោក​ធ្លក ដែល​ជា​នគរ​កកើត​មុនគេ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ការ​កកើត​ទឹកដី​កម្ពុជា ។ទោះបីជា​បែប​ណា​ក្តី ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​សើ្ន​សុំ​អាជ្ញាធរ​ស្រុក​យក​រូបសំណាក​នេះ​មក​ធ្វើបុណ្យ​នៅ​កន្លែង​ដែល​គាស់កកាយ​ឃើញ ដើម្បី​សុំ​សេចក្ដី​សុខ​និង​ភាព​សម្បូរ​សប្បាយ​ដល់​អ្នក​ភូមិ​ដោយ​សង់រោង​បុណ្យ និង​មាន​អ្នក​ភូមិ​មក​ចូលរួម​ច្រើន​កុះករ​ជា​បុណ្យ​រួម​ភូមិ​តែ​ម្តង ។

លោក ឈួ​ន ផា​ន់​នី អភិបាលស្រុក​ទ្រាំង​ថ្លែង​ថា បន្ទាប់​ពី​មាន​អ្នក​ភូមិ​ប្រទះ​ឃើញ​រូបសំណាក​នេះ និង​យក​មក​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​នោះ នៅ​ថ្ងៃ​ទី​២ ខែកញ្ញា ពួក​គាត់​បាន​នាំ​គ្នា​មក​ស្នើ​សុំ​អាជ្ញាធរ យក​រូបសំណាក​នេះ​មក​ធ្វើបុណ្យ​តាម​ប្រពៃណី​សាសនា​មួយ​គ្រា​សិន ដើម្បី​បន់ស្រន់​សុំ​សេចក្ដីសុខ ហើយ​នៅ​ថ្ងៃ​ទី​៣ ខែកញ្ញា ខាង​មន្ទីរ​វប្បធម៌ មក​ទទួលយក​រូបសំណាក​នេះ ទៅ​តម្កល់​ទុក​នៅ​សារមន្ទីរ​ខេត្ត ។

លោកស្រី ព្រំ សុ​គ​ន្ធា​រី ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត ថ្លែង​ថា រូបសំណាក​នេះ​មិនមែន​ជា​រូប​សំណាក​​ព្រះ​នាង​លីវ​យី​ទេ ពោល​គឺជា​រូបសំណាក​ព្រះ​វិស្ណុ​ុ ហើយ​នៅ​ថ្ងៃ​ទី​៣ ខែកញ្ញា មន្ត្រី​មន្ទីរ​វប្បធម៌​យក​មក​ថែរក្សា​ទុក​នៅ​សារមន្ទីរ​ខេត្ត ។ ដោយឡែក ខាង​មន្ទីរ​ក៏​មាន​ថ​វិកា​មួយ​ចំនួន ដើម្បី​លើកទឹកចិត្ត​សម្រាប់​ផ្ដល់​ជូន​បងប្អូន​ដែល​ជីក​កកាយ​ឃើញ​ផង​ដែរ ដើម្បី​ជា​កា​លើកទឹកចិត្ត​ដល់​គាត់​ដែល​រក​ឃើញ ៕

អត្ថបទសរសេរ ដោយ