ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិត​ទេ​ថា​មាន​អ្នក​បរិភោគ​សាច់​ទើប​មាន​អ្នក​សម្លា.ប់សត្វ

5 ឆ្នាំ មុន

អ្នកខ្លះ​យល់​ថា មានអ្នក​បរិភោគ​សាច់សត្វ ទើប​ជា​ហេតុ​នាំ​ឱ្យ​គេ​សម្លាប់សត្វ​យក​សាច់ ការ​យល់​នេះ​មិន​ត្រូវ​ទេ ព្រោះ​ហេតុ​នៃ​ការ​សម្លាប់សត្វ​ពិត​ៗ បាន​ដល់ អកុសល​ហេតុ​គឺៈ ១-​លោភ​ហេតុ និង​មោហ​ហេតុ​ក្នុង​ខណៈ​ដែល​ខ្លួន​លោភលន់ ។…

អ្នកខ្លះ​យល់​ថា មានអ្នក​បរិភោគ​សាច់សត្វ ទើប​ជា​ហេតុ​នាំ​ឱ្យ​គេ​សម្លាប់សត្វ​យក​សាច់ ការ​យល់​នេះ​មិន​ត្រូវ​ទេ ព្រោះ​ហេតុ​នៃ​ការ​សម្លាប់សត្វ​ពិត​ៗ បាន​ដល់ អកុសល​ហេតុ​គឺៈ

១-​លោភ​ហេតុ និង​មោហ​ហេតុ​ក្នុង​ខណៈ​ដែល​ខ្លួន​លោភលន់ ។

២-​ទោស​ហេតុ និង​មោហ​ហេតុ​ក្នុង​ពេលវេលា​ត្រូវ​សម្លាប់​ជីវិត​សត្វ ។

ប្រសិនបើជា​ការ​សម្លាប់សត្វ មក​អំពី​អ្នក​បរិភោគ​សាច់សត្វ​ជា​ហេតុ​នោះ ម្ល៉េះ​សម​ព្រះសង្ឃ​ក៏​លោក​នៅ​តែ​សម្លាប់សត្វ​ដែរ ប៉ុន្តែ​ព្រះសង្ឃ​លោក​មិន​បាន​សម្លាប់សត្វ មិនមែន​ព្រោះតែ​អ្នក​ដទៃ​មិន​បរិភោគ​សាច់សត្វ​នោះ​ឡើយ តែ​ក៏​ព្រោះ​ព្រះសង្ឃ​លោក​បាន​លះបង់​នូវ​អកុសល​ហេតុ​ដែល​ជា​ហេតុ នៃ​ការ​សម្លាប់សត្វ​បាត់​អស់​ទៅ​ហើយ ។

តាម​ពិត​បុគ្គល​គួរ​សិក្សា​ថា យើង​ជា​ពុទ្ធបរិស័ទ ត្រូវ​តែ​យល់​អំពី​ធម៌​ទាំងឡាយ​ដែល​កើត​អំពី​ហេតុ ត្រូវ​សិក្សា​ឱ្យ​បាន​យល់​ច្បាស់​អំពី​ហេតុ និង​ផលរប​ស់ហេតុ ដើម្បី​ឈ្វេងយល់​ថា អ្វី​ៗ​ដែល​កើតឡើង​វា​មាន​ហេតុ​របស់​វា និង​ឱ្យ​ផល​តាម​ក្រោយ​ឃើញ​ជាក់ច្បាស់ ។