ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តែ​មួយប៉ប្រិចភ្នែក​សោះ​ក៏​បាត់​ភ្លាម​តែ​ម្តង ប្រហែស​មិន​បាន​មែន​!

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ជនសង្ស័យ​ជា​ចោរលួច​ម៉ូតូ​ម្នាក់ ក្នុង​ចំណោម​បក្សពួក​២​នាក់​ត្រូវ​បាន​ប្រជា​ពល​ល​រដ្ឋ និង​សមត្ថកិច្ច​សហការ​គ្នា​ស្ទាក់​ចាប់​បាន បន្ទាប់​ពី​ពួក​គេ​រួម​គ្នា​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​មួយ​គ្រឿង​ដែល​ម្ចាស់​គេ​ចត​លើ​ចិញ្ចើមថ្នល់ កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​៣ កញ្ញា​នេះ  ។ ជនសង្ស័យ​ជា​ចោរលួច​ម៉ូតូ​ម្នាក់​នេះ​មានឈ្មោះ…

ខេត្តព្រៃវែង ៖ ជនសង្ស័យ​ជា​ចោរលួច​ម៉ូតូ​ម្នាក់ ក្នុង​ចំណោម​បក្សពួក​២​នាក់​ត្រូវ​បាន​ប្រជា​ពល​ល​រដ្ឋ និង​សមត្ថកិច្ច​សហការ​គ្នា​ស្ទាក់​ចាប់​បាន បន្ទាប់​ពី​ពួក​គេ​រួម​គ្នា​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​មួយ​គ្រឿង​ដែល​ម្ចាស់​គេ​ចត​លើ​ចិញ្ចើមថ្នល់ កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​៣ កញ្ញា​នេះ  ។

ជនសង្ស័យ​ជា​ចោរលួច​ម៉ូតូ​ម្នាក់​នេះ​មានឈ្មោះ ស ដា​លាង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​សំឡាញ់  ឃុំ​សំរោង ស្រុក​ស្វាយ​អ​ន្ទ​រ ត្រូវ​បាន​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ចាប់​ក្របួច នៅ​ចំណុច​ភូមិ​ត្បូង​ក្តី ឃុំ​ដំរី​ពួន ស្រុក​ស្វាយ​អ​ន្ទ​រ ។
ចំណែក​ម៉ូតូ​ដែល​ក្រុម​ចោរ​បាន​លួច​ម៉ាក​ឌ្រី​ម​សង់​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រៃវែង 1G, 2326 ជា​របស់​ជន​រង​គ្រោះ​ឈ្មោះ អ៊ា​ច ជាង ភេទ​ស្រី អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​ខាងលើ ។
ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ បាន​ប្រើ​កូនស្រី​ឈ្មោះ អ៊ា​ច ធី​ម អាយុ​១៣​ឆ្នាំ ឲ្យ​ជិះ​ម៉ូតូ​ទៅ​ទិញ​ទឹកកក​នៅផ្ទះ​ឈ្មោះ សាយ ថង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ដែល​នៅ​ក្នុងភូមិ​ឃុំ​ជាមួយ​គ្នា ពេល​ទៅ​ដល់​កន្លែង​ទិញ​ទឹកកក កុមារី អ៊ា​ច ធី​ម បាន​ឈប់​ចត​ម៉ូតូ​នៅ​លើ​ថ្នល់ ហើយ​ដើរ​ចូល​ទៅ​ទិញ​ទឹកកក ដោយ​មិន​បាន​ដក​យក​សោ​ម៉ូតូ​ទៅ​ជាមួយ​នោះ​ទេ ហើយ​ភ្លាម​ៗ​នោះ​ក្រុម​ចោរ​ចំនួន​២​នាក់ ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ឌ្រី​ម​សង់​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AS -3374 ជិះ​មក​ដល់​ឃើញ​ម៉ូតូ​ជន​រង​គ្រោះ​មាន​សោ​ស្រាប់ ចោរ​ម្នាក់​ដែល​ជិះ​ពីក្រោយ​ឈ្មោះ កង សុភាព អាយុ​៣០​ឆ្នាំ បាន​ចុះ​ពីលើ​ម៉ូតូ​របស់​គេ ហើយ​លួច​យក​ម៉ូតូ​ជន​រង​គ្រោះ​ជិះ​ចេញ​ទៅ​ទិស​ខាងជើង​តែ​ម្តង ។
សមត្ថកិច្ច​បាន​បញ្ជាក់​ទៀត​ថា ពេល​ដែល​ក្រុម​ចោរលួច​ម៉ូតូ​បាន​ហើយ ជិះ​ចេញ​ទៅ​ក៏​ត្រូវ​បាន​ម្ចាស់​ម៉ូតូ​ឃើញ ហើយ​ស្រែក​ឆោឡោ​ហៅ​ឲ្យ​គេ​ជួយ​ចាប់ចោរ និង​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ភ្លាម​ៗ ដើម្បី​ដេញ​តាម​ចាប់ចោរ ហើយ​នៅ​ពេល​ឃើញ​មាន​អ្នកស្រុក និង​សមត្ថកិច្ច​ដេញ​តាម​ពីក្រោយ​ប្រផាប់​ប្រ​ភីង ធ្វើ​ឲ្យ​ចោរ​ភ័យ​ជិះ​រត់​មក​ដល់​ចុង​ភូមិ​ត្បូង​ក្តី ចោរ​ម្នាក់​ឈ្មោះ ស ដា​លាង បាន​ដួល​ម៉ូតូ ហើយ​ក៏​ទុក​ម៉ូតូ​ចោលរ​ត់ទៅ​វាលស្រែ បន្ទាប់​មក​ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចាប់​គ្រ​បួ​ច​ជាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​តែ​ម្តង ។
ចំណែក​បក្សពួក​ម្នាក់​ទៀត​ឈ្មោះ កង សុភាព បាន​ជិះ​ម៉ូតូ​ដែល​លួច​បាន​រត់គេច​ខ្លួន​បាត់​ដោយ​សុវត្ថិភាព ។
បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​កំពុង​កសាង​នីតិវិធី ដើម្បី​ឈាន​ទៅ​រក​ការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត ដែល​កំពុង​រត់គេច​ខ្លួន ហើយ​សមត្ថកិច្ច​បាន​អះអាង​ថា ជនសង្ស័យ​នោះ​មិន​អាច​រត់គេច​ខ្លួន​បាន​យូរ​នោះ​ទេ ព្រោះ​សមត្ថកិច្ច​បាន​ស្គាល់​ពី​អត្តសញ្ញាណ​ច្បាស់លាស់​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ