ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រប់​គ្នា​ខ្លាចរអា​មិន​ហ៊ាន​ឆ្លងកាត់​ចំណុច​ជ្រោះ​មរណៈ​នា​ពេល​យប់​នោះ​ទេ (មានវីដេអូ)

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ពេល​នេះ អ្នក​ជិះ​ម៉ូតូ និង​បើកបរ​រថយន្ត​ដែល​ធ្វើ​ដំណើរ​នា​ពេល​យប់​ជ្រៅ​មានការ​ខ្លាចរអា និង​ព្រួយបារម្ភ​ពី​សុវត្ថិភាព​យ៉ាង​ខ្លាំង ខណៈ​អ្នកខ្លះ​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​ជ្រោះ​មរណ​: ក្នុងភូមិ​បឹង​ព្រលឹត ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ…

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ពេល​នេះ អ្នក​ជិះ​ម៉ូតូ និង​បើកបរ​រថយន្ត​ដែល​ធ្វើ​ដំណើរ​នា​ពេល​យប់​ជ្រៅ​មានការ​ខ្លាចរអា និង​ព្រួយបារម្ភ​ពី​សុវត្ថិភាព​យ៉ាង​ខ្លាំង ខណៈ​អ្នកខ្លះ​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​ជ្រោះ​មរណ​: ក្នុងភូមិ​បឹង​ព្រលឹត ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ស្រាប់តែ​មាន​ក្រុម​ក្មេង​ទំនើង​យក​ដុំ​ថ្ម​អង្គុយ​ចាំ​គប់ បណ្តាល​ឱ្យ​រង​របួស​ផង​នោះ ជា​ពិសេស​អ្នកធ្វើការ​កាស៊ីណូ និង​អ្នក​រត់​ម៉ូតូឌុប​នៅ​ព្រំដែន​មិន​ហ៊ាន​ត្រឡប់​មក​ផ្ទះ​វិញ​នោះ​ឡើយ ដោយ​សុខចិត្ត​ជួល​បន្ទប់​គេ​ស្នាក់​នៅ​អស់​លុយកាក់​ជា​ច្រើន ។

បើ​តាម​ការ​រៀបរាប់​ពី​បុរស​ម្នាក់​ឈ្មោះ ប៊ុ​ន សា​រ៉ុ​ង អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ទឹក​ចេញ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ បាន​រៀបរាប់​ឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១ ខែ​ក​ញ្ញ ឆ្នាំ​២០១៨​កន្លង​មក គាត់​បាន​ជិះ​ម៉ូតូឌុប​ប្រពន្ធ​មក​ពី​កន្លែងធ្វើការ​នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ក្រោយ​ពី​ប្រពន្ធ​ចេញពី​ធ្វើការ​កាស៊ីណូ​នា​ពេល​ម៉ោង​១២​យប់ ស្រាប់តែ​មក​ដល់​ចំណុច​ជ្រោះ​មរណ​: មាន​ក្រុម​ក្មេង​ទំនើង​ចំនួន​៣​ទៅ​៤​នាក់ នាំ​គ្នា​អង្គុយ​នៅ​ក្បែរ​កូនភ្នំ​មួយ​នេះ ហើយ​យក​ដុំ​ថ្ម​គប់​សំដៅ​ទៅ​លើ​ពួក​គាត់ ។

បុរស​ខាងលើ​បាន​បន្ត​ថា សំណាងល្អ ដុំ​ថ្ម​ដែល​គប់​ពួក​គាត់​នោះ​ប៉ះ​ចំ​បង្គោល​ភ្លើង​រួច​ខ្ទាត​មក​ចំ​គាត់បណ្តាល
​ឱ្យ​រង​របួសស្រាល លុះ​ពេល​គាត់​ក្រឡេក​មើលទៅ​ក្បែរ​ព្រៃ​កូនភ្នំ​នេះ ឃើញ​ក្មេង​ៗ​ទំនើង​បន្ត​យក​ដុំ​ថ្ម​តាម​ដេ ញ​គប់ ធ្វើ​ឱ្យ​មានការ​ភ័យ​ព្រួយ​យ៉ាង​ខ្លាំង ហើយ​គាត់​ក៏​ជិះ​ម៉ូតូ​គេច​ទាន់​ពេល ។

គាត់​បន្ត​ទៀត​ថា ក្រុម​ក្មេង​ទំនើង​ទាំងនេះ រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន ហើយ​ក៏​តែងតែ​បង្ក​ការ​អុកឡុក​គប់​ម៉ូតូ និង​រថយន្ត​ជា​ញឹកញាប់ គិត​ទៅ​ប្រហែលជា​១០​ដង​មក​ហើយ ។ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ទាំង​អ្នករក​ស៊ី​រត់​ម៉ូតូឌុប​នៅ​ព្រំដែន និង​បុគ្គលិក​កាស៊ីណូ ដែល​ធ្វើការ​ពេល​យប់​មិន​ហ៊ាន​នាំ​គ្នា​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​វិញ​នោះ​ទេ ដោយ​សុខចិត្ត​រៃ​លុយ​គ្នា​ជួល​ផ្ទះ​ស្នាក់​នៅ ដែល​ធ្វើ​ឱ្យ​ខាត​លុយកាក់​អស់​ជា​ច្រើន ។ ចំណែក​គាត់​វិញ​សុខចិត្ត​បន្ត​រត់​ម៉ូតូឌុប​រហូត​ដល់​ព្រឹក​ទើប​ហ៊ាន​ត្រឡប់​មក​ផ្ទះ​វិញ ។

គាត់​ក៏​សុំ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​ខាងលើ​នេះ នា​ពេល​យប់​មានការ ប្រុង​ប្រយ័ត្ន​ខ្ពស់ ព្រោះ​ក្រុម​ក្មេង​ទាំងនោះ​ដែល​មាន​គ្នា​ច្រើន ជួន​កាលពី​៣​ទៅ​៤​នាក់ ហើយ​អាច​រហូត​ដល់​១០​នាក់​ក៏​មាន តែងតែ​ធ្វើ​សកម្មភាព​គប់​ដុំ​ថ្ម​ទៅ​លើ​អ្នក​ធ្វើ​ដំណើរ​ជា​ញឹកញាប់ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក សេ​ម សុផល នាយ​ប៉ុស្តិ៍​នគរបាល​ឃុំ​ស្ទឹង​កាច់ បានឱ្យ​ដឹង​ថា ខាង​លោក​អត់​បាន​ទទួល​ពាក្យបណ្តឹង​ណាមួយ​ពី​ប្រជាពលរដ្ឋ​នោះ​ឡើយ ហើយ​ខាង​លោក​ដឹង​រកមុខ​អ្នក​គប់​ដុំ​ថ្ម​យ៉ាងណា​ឃើញ​ដែរ បើសិនជា​អត់​មាន​ពាក្យបណ្តឹង​ទេ​នោះ ។

ចំណែក​លោក រី ដា​រា អធិការរង​នគរបាល​ស្រុក​សាលា​ក្រៅ បានឱ្យ​ដឹង​ដែរ​ថា ខាង​លោក​តែងតែ​ដាក់​កម្លាំង​ឱ្យ​ចុះ​ល្បាត​ជា​រៀង​រាល់​យប់ តែ​អត់​ធ្លាប់​ជួប​ជនសង្ស័យ​ទាំងនោះ​ទេ ហើយ​បើសិនជា​មាន​ករណី​ប្រជាពលរដ្ឋ​រាយការណ៍​ថា មាន​ករណី​ក្មេង​ទំនើង​យក​ដុំ​ថ្ម​គប់​ម៉ូតូ​មែន ខាង​លោក​នឹង​ដាក់​កម្លាំង ឱ្យ​ចុះ​ទៅ​ពិនិត្យ​កន្លែង​ខាងលើ ដើម្បី​ស្រាវជ្រាវ​រក​ក្មេង​ទំនើង​ទាំងនោះ​យក​មក​ដាក់ទោស​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ