ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុក​គេ​ហើយ​ប្រឹង​រត់​រហូត​ដល់​បាន​បុក​គេ​បាក់ជើងម្ចាង​ទៀត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ធន់​ធំ​មួយ​គ្រឿង​ទំនងជា​អ្នកបើកបរ​ស្រវឹង​បាន​បើក​ទៅ​បុក​គូទ​ម៉ូតូ​ហុងដា​ឌ្រី​ម រង​របួសធ្ងន់​២​នាក់ ហើយ​ព្យាយាម​បើក​រត់​ក៏​បាន​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត បណ្តាល​ឲ្យ​បុរស​រង​របួស​បាក់ជើង​ម្នាក់ ហើយ​រថយន្ត​បង្ក​បើក​រត់​បន្ត​ទៅ​ដល់​ផ្លូវ​ម៉ៃ​ដា ជិត​ស្តុ​ប​វត្ត​អង្គ​តា​មិ​ញ​ក៏​ត្រូវ​សមត្ថកិច្ច​ខណ្ឌមានជ័យ​ដេញ​ឃាត់​បាន​រថយន្ត ចំណែក​អ្នកបើកបរ​រត់គេច​ខ្លួន​បាត់​ស្រមោល​ហេតុការណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​៩​នឹង​២៥​នាទី​យប់…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ធន់​ធំ​មួយ​គ្រឿង​ទំនងជា​អ្នកបើកបរ​ស្រវឹង​បាន​បើក​ទៅ​បុក​គូទ​ម៉ូតូ​ហុងដា​ឌ្រី​ម រង​របួសធ្ងន់​២​នាក់ ហើយ​ព្យាយាម​បើក​រត់​ក៏​បាន​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត បណ្តាល​ឲ្យ​បុរស​រង​របួស​បាក់ជើង​ម្នាក់ ហើយ​រថយន្ត​បង្ក​បើក​រត់​បន្ត​ទៅ​ដល់​ផ្លូវ​ម៉ៃ​ដា ជិត​ស្តុ​ប​វត្ត​អង្គ​តា​មិ​ញ​ក៏​ត្រូវ​សមត្ថកិច្ច​ខណ្ឌមានជ័យ​ដេញ​ឃាត់​បាន​រថយន្ត ចំណែក​អ្នកបើកបរ​រត់គេច​ខ្លួន​បាត់​ស្រមោល​ហេតុការណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​៩​នឹង​២៥​នាទី​យប់ ថ្ងៃ​ទី​០៣ ខែកញ្ញា នៅ​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ស្ថិត​នៅ​សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

រថយន្ត​បង្ក​ខាងលើ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 3D- 9041 ជា​ប្រភេទ​រថយន្ត​ដឹក​ឥ​វ៉ា​ន់​ធន់​ធំ​នៅ​លើ​ក្បាល​រថយន្ត​មាន​បិទ​ផ្លា​ក​ក្រុមហ៊ុន​(KP)​បើកបរ​ដោយ​បុរសម្នាក់ ។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​កើតហេតុ​មាន​រថយន្ត​បង្ក​ខាងលើ​បើក​ស្រប​ទិស​គ្នា​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ទៀត ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​ភ្នំពេញ 1CL-43 55 បើកបរ​ដោយ​យុវជន​២​នាក់​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​លុះ​មក​ដល់​កន្លែង​កើតហេតុ​បុក​ម៉ូតូ​រង​គ្រោះ​ពីក្រោយ បណ្តាល​ឲ្យ​ដួល​បែក​ស្តុ​ប​ខាងក្រោយ​ធ្វើ​ឲ្យ​យុវជន​ទាំង​២​នាក់​រង​បួស​ធ្ងន់​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ខាង​គ្លីនិក​រស្មី​ដឹក​យក​ទៅ​ព្យាបាល​របួស​ភ្លាម​ៗ ។

ចំណែក​រថយន្ត​បង្ក​មិន​បាន​ឈប់​ដោះស្រាយ​ទេ ហើយ​បាន​ព្យាយាម​បន្ថែម​ល្បឿន បើក​រត់គេច​ទាំង​ភ័យ​ស្លន់ស្លោ​មក​ដល់​ផ្លូវ​ឌួ​ង​ងៀប ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ​ក៏​បត់​រថយន្ត​ភ្លាម​ៗ​មិន​ស៊ី​ញ៉ូ​ក៏​ត្រូវម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​ស៊ូ​គី​លេ​ត ពណ៌​ខៀវ បើកបរ​ដោយ​បុរស​២​នាក់​នឹង​ស្ត្រី​ម្នាក់ ធ្វើ​ដំណើរ​បញ្ច្រាសទិស​ដៅ​គ្នា​មក​ចាប់​ហ្វ្រាំង​មិន​ទាន់​ទៅ​បុក​ចំកាង​រថយន្ត​ចំហៀង​ខាងស្តាំ បង្ក បណ្តាល​ឲ្យ​បុរស​ម្នាក់​អង្គុយ​នៅ​កណ្តាលរ​ងរ​បួស​បាក់ជើង​ឆ្វេង​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក និង​២​នាក់​រង​របួសស្រាល ហើយ​រថយន្ត​បង្ក​នៅ​តែ​មិន​ព្រម​ឈប់​ក៏​បាន​បន្ថែម​ល្បឿន​កាន់តែ​លឿន​បើក​រត់​តាម​ផ្លូវ​ឌួ​ង​ងៀប​ក៏​ត្រូវ​សមត្ថកិច្ច​ខណ្ឌមានជ័យ​នឹង​ប្រជាពលរដ្ឋ​ដេញ​តាម​ឃាត់​រហូត​ដល់​ផ្លូវ ២០០៤ ចំណុច​ស្តុ​ប​វត្ត​អង្គ​តា​មិ​ញ សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ក៏​ត្រូវ​អ្នក​បើករថយន្ត​បង្ក​ឈប់​រថយន្ត​ចោល ចុះ​រត់គេច​ខ្លួន​បាត់​ស្រមោល បន្សល់​ទុក​តែ​រថយន្ត​ឲ្យ​សមត្ថកិច្ច​វាស់វែង ។

ក្រោយ​កើតហេតុ​ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល​ភ្លាម​ៗ​ចំណែក​ម៉ូតូ រង​គ្រោះ​នឹង​រថយន្ត​បង្ក​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ជំនាញ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ស្នងការ​ដ្ធា​នរ​គ​បាល​រាជធានី​ភ្នំពេញ ​ធ្វើការ​វាស់វែង​ យក​រថយន្ត​រួម​ទាំង​មូ​តូ​រង​គ្រោះ​ទៅ​រក្សា​ទុក​នឹង​ដោះស្រាយ​គ្នា​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ