ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​ព្រឹក​ឃើញ​គាត់​ជិះ​ទៅ​ទិញ​បបរ​ហូប​សោះ​ស្រាប់តែ​ពេល​ល្ងាច​ឃើញ​ហើយ​រន្ធត់

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ តាម​ប្រភព​ពី​របាយការណ៍​កំណត់ហេតុ​របស់​សមត្ថកិច្ច​ស្រុក​ពញាឮ​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​០៥​និង​៤០​នាទី​ល្ងាច ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ​២០១៨ មាន​ករណី​បុរស​ម្នាក់​ធ្វើ​អត្ថ​ឃាត​ដោយ​ចង​.​ក​សម្លាប់​ខ្លួន នៅ​ចំណុច​ក្នុង​ឃ្លាំង​ពោត ភូមិ​ពោធិ​មង្គល…

ខេត្តកណ្តាល ៖ តាម​ប្រភព​ពី​របាយការណ៍​កំណត់ហេតុ​របស់​សមត្ថកិច្ច​ស្រុក​ពញាឮ​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​០៥​និង​៤០​នាទី​ល្ងាច ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ​២០១៨ មាន​ករណី​បុរស​ម្នាក់​ធ្វើ​អត្ថ​ឃាត​ដោយ​ចង​.​ក​សម្លាប់​ខ្លួន នៅ​ចំណុច​ក្នុង​ឃ្លាំង​ពោត ភូមិ​ពោធិ​មង្គល ឃុំ​ព្រែក​តា​ទែន ស្រុក​ពញាឮ ។

តាម​ប្រភព​ខាងលើ​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ រៀម តុង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជន​ជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ស្វាយ​លាប ឃុំ​ទំនប់​ធំ ស្រុក​ពញាឮ មុខរបរ​ជា​អ្នក​បើកឡាន​ឱ្យ​រោង​ម៉ាស៊ីន​ស្រូវ​មួយ​កន្លែង នៅ​ភូមិ​ពោធិ​មង្គល ឃុំ​ព្រែក​តា​ទែន ស្រុក​ពញាឮ ខេត្តកណ្ដាល ។

តាម​ការ​បំភ្លឺ​របស់​ឈ្មោះ យ៉ែ​ម សម្បត្តិ ហៅ​ខុន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជា​អ្នកធ្វើការ និង​ដេក​នៅ​គ្រែ​ក្បែរ​គ្នា​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ​២០១៨ ខ្លួន​បានឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ចេញពី​ឃ្លាំង​ទៅ​ទិញ​បបរ​យក​មក​ហូប​នៅ​ក្នុង​បន្ទប់ ឯ​ចំណែក​ខ្លួន​ក៏​ទៅ​ធ្វើការ​បាត់​ទៅ ។

លុះ​មក​ដល់​ម៉ោង​០៥​និង​៤០​នាទី​ល្ងាច ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ​២០១៨ ឈ្មោះ យ៉ែ​ម សម្បត្តិ ហៅ​ខុន បាន​ដើរមក​ពី​កន្លែងធ្វើការ​ក្នុង​ឃ្លាំង​ហើយ​ដើរ​ចូល​កន្លែង​គ្រែ​ដេក ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​​ចង​.​ក​នឹង​ខ្សែលួស (​ខ្សែលួស​ហ្វ្រាំង​កង់​) ភ្ជាប់​នឹង​ដំបូល​រោង​ក្នុង​បន្ទប់​ស្លាប់​បាត់ ហើយ​បាន​រាយ​ការណ៍​ទៅ​កាន់​សមត្ថកិច្ច​ប៉ុស្តិ៍​បាន​បង្កើត​គណៈកម្មការ​ពិនិត្យ​រួម​មាន កម្លាំង​ជំនាញ​ខេត្ត កម្លាំង​​ជំនាញ​ស្រុក កម្លាំង​ប៉ុស្តិ៍​អាជ្ញាធរ​មូលរ​ដ្ឋា​ន និង​គ្រូពេទ្យ ចុះ​មក​ដល់​កន្លែង​កើតហេតុ​ធ្វើការ​ពិនិត្យ​​ទៅ​លើ​សាកសព​ឃើញ​ថា ជន​រង​គ្រោះ​ពិតជា​បាន​ចង​.​ក​ធ្វើ​អត្តឃាត​ដោយ​ខ្សែលួស​ហ្វ្រាំង​កង់​​ចង​ភ្ជាប់​នឹង​រនង​ដែក​ក្នុង​បន្ទប់​សព​មាន​ស្នាម​ជាំ​ជុំវិញ​.​ក​ក្រៅពី​នោះ​ពុំ​មាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់​សំគាល់​ឡើយ ។

ក្រោយ​ពេល​ពិនិត្យ​រួច​ផ្នែក​ជំនាញ​បាន​សន្និដ្ឋាន​ថា សព​ពិតជា​ស្លាប់​ដោយសារ​ចង​.​ក​ធ្វើ​អត្តឃាត​ក៏​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ