ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​និយាយ​នៅ​មិន​ស្តាប់​ដល់​ធ្វើ​ចឹ​ង​ម្តង​មើល​ម៉េច​វិញ​!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹង​ជោគ​ជាំ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​វាយ​ខ្នោះ បន្ទាប់​ពី​បើកបរ​រថយន្ត​រ៉េ​ហ្វ័​រ​មួយ​គ្រឿង ក្នុង​ល្បឿន​លឿន រួច​ក៏​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​ពីរ​គ្រឿង​ទៀត ដែល​កំពុង​ឈប់​រង់ចាំ​ស្តុ​ប​បៃតង កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ខែកញ្ញា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹង​ជោគ​ជាំ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​វាយ​ខ្នោះ បន្ទាប់​ពី​បើកបរ​រថយន្ត​រ៉េ​ហ្វ័​រ​មួយ​គ្រឿង ក្នុង​ល្បឿន​លឿន រួច​ក៏​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​ពីរ​គ្រឿង​ទៀត ដែល​កំពុង​ឈប់​រង់ចាំ​ស្តុ​ប​បៃតង កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ខែកញ្ញា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ទំនប់​ត្រឡោក​បែក កន្លែង​លក់​ងាវ តាម​បណ្តោយ​ផ្លូវ​៥៩៨ ស្ថិត​ក្នុង​បឹ​ក​កក់​ទី​១ ខណ្ឌទួលគោក ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ាក​RAV4 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2O-0349 ក្នុង​ស្ថានភាព​ស្រវឹង​ជោគ​ជាំ តាម​បណ្តោយ​ផ្លូវ​៥៩៨ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង និង​ក្នុង​ល្បឿន​លឿន​មធ្យម ។ លុះ​មក​ដល់​ចំណុច​កើតហេតុ​រថយន្ត​បង្ក​ខាងលើ​ក៏​បាន​ជ្រុល​ចង្កូត​ទៅ​បុក​គូទ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ម៉ា​ស័​រ​ដា CX-3 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AU-9223 បើកបរ​ដោយ​ស្ត្រី​ម្នាក់ កំពុង​តែ​ឈប់​រង់ចាំ​ស្តុ​ប​បៃតង ហើយ​បង្ក​ឲ្យ​រថយន្ត​ម៉ា​ស័​រ​ដា​CX-3 រុល​ទៅ​បុក​ខ្ទប់​នឹង​គូទ​រថយន្ត​មួយ​គ្រឿង​ទៀត ពណ៌​ទឹកប្រាក់ បើកបរ​ដោយ​បុរស​ម្នាក់​កំពុង​តែ​ឈប់​រង់ចាំ​ស្តុ​ប​បៃតង​ដូច​គ្នា បណ្តាល​ឲ្យ​រង​ការ​ខូចខាត​ក្រពឹត​ផ្នែក​ខាងក្រោយ ។

ចំណែកឯ​រថយន្ត​ម៉ា​ស័​រ​ដា CX-3 រង​ការ​ខូចខាត​ក្រពឹត​ទាំង​ខាង​មុខ និង​ខាងក្រោយ​ដោយឡែក​រថយន្ត​បង្ក​រង​ការ​ខូចខាត​ក្រពឹត​ផ្នែក​ខាង​មុខ តែ​សំណាងល្អ​ដែល​មិន​បង្ក​ឲ្យ​មាន​អ្នក​រង​របួស ។

បន្ទាប់​ពី​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន និង​សមត្ថកិច្ច​ជំនាញ​ក៏​បាន​ចុះ​មក​ដល់​ភាគី​ទាំង​សងខាង​ក៏​បាន​ចុះ​មក​ធ្វើការ​ដោះស្រាយ​គ្នា​តែ​ដោយ​អ្នកបើកបរ​រថយន្ត​បង្ក​ស្រវឹង​ជោគ​ជាំ​និយាយ​លែង​ដឹង​រឿង ធ្វើ​ឲ្យ​ការ​ដោះស្រាយ​គ្នា​ក្លាយទៅជា​ជម្លោះ​វាង​បុរស​ដែល​ស្រវឹង​ខាងលើ និង​ភាគី​រង​គ្រោះ​ទាំង​ពីរ​យ៉ាង​តឹងសរសៃក ហើយ​បុរស​ដែល​ស្រវឹង​ជោគ​ជាំ​ខាងលើ​បាន​បញ្ចេញ​កាយវិការ​ច្រងេងច្រងាង ថែម​ទាំង​ចង់​បង្ក​ជា​ហិង្សា​ដាក់​ទៅ​លើ​ភាគី​រង​គ្រោះ​ថែម​ទៀត​ផង ។

ភ្លាម​នេះ​សមត្ថកិច្ច​មូលដ្ឋាន​ដែល​នៅ​កន្លែង​កើតហេតុ​ក៏​បាន​ព្យាយាម​ចាប់​ឃាត់​បុរស​ដែល​ជា​អ្នក​បើករថយន្ត​បង្ក​ខាងលើ ព្រោះ​ខ្លាច​កើត​ទៅ​ជា​ករណី​ហិង្សា​តែ​ហាមឃាត់​បុរស​ដែល​ស្រវឹង​រូប​នេះ​មិន​ស្តាប់​សមត្ថកិច្ច​ក៏​សម្រេចចិត្ត​ចាប់​វាយ​ខ្នោះ​បុរស​ដែល​ស្រវឹង​ជោគ​ជាំ​ខាងលើ​តែ​ម្តង​ទៅ ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​ជំនាញ​បាន​ធ្វើការ​វាស់វែង​យក​រថយន្ត​ទាំង​បី​គ្រឿង​ខាងលើ​និង​អ្នកបើកបរ​រថយន្ត​បង្ក​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​ទៅ​តាម​ផ្លូវច្បាប់​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ