ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រញ៉េរញ៉ៃពេកចុះកាត់ខ្សែកាបនៅលើអាកាសដាក់ចូលក្នុងដីវិញ

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ អាជ្ញាធរ​ខេត្តសៀមរាប​សហការ​ជាមួយ​មន្ទីរ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ខេត្ត​បាន​ចាប់ផ្តើម​អនុវត្តន៍​គម្រោង​កាត់​ខ្សែកាប​លើ​អាកាស​នៅ​តាម​ផ្លូវ​សំខាន់​ៗ​ចំនួន​១១​ខ្សែ​ក្នុង​ក្រុង​សៀមរាប ។ ការ​អនុវត្ត​គម្រោង​នេះ​ដើម្បី​លើក​សោភ័ណ​ភាព​ក្រុង ខណៈ​មានការ​រិះគន់​ពី​ប្រជាពលរដ្ឋ​កន្លង​មក​​ដែល​ថា ខ្សែភ្លើង ឬ​ខ្សែកាប​ទាំងនោះ​ធ្លាក់​រញ៉េរញ៉ៃ ហើយ​ខ្លះ​ទៀត​បាន​ដាច់​ធ្លាក់​រប៉ាត់រប៉ាយ​តាម​ដងផ្លូវ​មួយ​ចំនួន​ដែល​អាច​បង្ក​ជា​គ្រោះថ្នាក់​ជាយថាហេតុ​ដល់​អ្នក​ធ្វើ​ដំណើរ​ផង​ដែរ…

ខេត្តសៀមរាប ៖ អាជ្ញាធរ​ខេត្តសៀមរាប​សហការ​ជាមួយ​មន្ទីរ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ខេត្ត​បាន​ចាប់ផ្តើម​អនុវត្តន៍​គម្រោង​កាត់​ខ្សែកាប​លើ​អាកាស​នៅ​តាម​ផ្លូវ​សំខាន់​ៗ​ចំនួន​១១​ខ្សែ​ក្នុង​ក្រុង​សៀមរាប ។

ការ​អនុវត្ត​គម្រោង​នេះ​ដើម្បី​លើក​សោភ័ណ​ភាព​ក្រុង ខណៈ​មានការ​រិះគន់​ពី​ប្រជាពលរដ្ឋ​កន្លង​មក​​ដែល​ថា ខ្សែភ្លើង ឬ​ខ្សែកាប​ទាំងនោះ​ធ្លាក់​រញ៉េរញ៉ៃ ហើយ​ខ្លះ​ទៀត​បាន​ដាច់​ធ្លាក់​រប៉ាត់រប៉ាយ​តាម​ដងផ្លូវ​មួយ​ចំនួន​ដែល​អាច​បង្ក​ជា​គ្រោះថ្នាក់​ជាយថាហេតុ​ដល់​អ្នក​ធ្វើ​ដំណើរ​ផង​ដែរ ។

ក្នុង​ឱកាស​ចុះ​អនុវត្ត​កាត់​ខ្សែកាប​លើ​អាកាស​នោះ​លោក សុខ សីហា ប្រធាន​មន្ទីរ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ខេត្ដសៀមរាប​បានឱ្យ​ដឹង​នៅ​វេលា​ម៉ោង​២​និង​៤៦​នាទី​រសៀល ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០១៨ ថា​មន្ទីរ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ខេត្ដសៀមរាប​យើង​គ្រប់គ្រង​ទៅ​លើ​បណ្តា​ក្រុមហ៊ុន​ផ្តល់​ទូរគមនាគមន៍​ទាំងអស់ ដូច្នេះ​គឺ​វា​ទាក់ទង​នឹង​ខ្សែ ។ ហើយ​ខ្សែកាប​នៅ​លើ​អាកាស​កន្លង​មក​នៅ​ក្នុង​ក្រុង​សៀមរាប​ឃើញ​មាន​ភាព​រញ៉េរញ៉ៃ​ច្រើន​គឺ​មាន​កាត់​ទទឹង​ផ្លូវ​ខ្លះ កាត់​តាម​បណ្តោយ​ផ្លូវ​ខ្លះ គឺ​វា​មាន​ភាព​រញ៉េរញ៉ៃ ។

លោក​បាន​បញ្ជាក់​ថា ក្រុមការងារ​ចុះ​រៀបចំ និង​កាត់​ទម្លាក់​ប្រព័ន្ធ​បណ្តាញ​ខ្សែ​នៅ​លើ​អាកាស​ឱ្យ​មាន​សោភ័ណ​ភាព សុវត្ថិភាព និង​សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ​ក្នុង​ក្រុង​សៀមរាប គឺ​ចាប់ផ្តើម​ដំណើរការ​កាត់​គម្រោង​ទី​១ គឺ​ចាប់ពី​ផ្លូវ​លោកតា​ណឺ​យ​ជា​មុន និង​ចាប់​ផ្លូវ​បន្តបន្ទាប់​ទាំង​១១​ខ្សែ និង​ផ្លូវ​ផ្សេង​ៗ​ទៀត​ក្នុង​ក្រុង ។

ហើយ​ក្រុមការងារ​របស់​សាលាខេត្ត​រួម​ជាមួយ​មន្ទីរ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ខេត្ដសៀមរាប​គម្រោង​របស់​យើង​គឺ​អនុវត្តន៍​ចំនួន​១១​ផ្លូវ​សំខាន់​នៅ​ក្នុង​ក្រុង​សៀមរាប​មុន​សិន​រួម​មានតាម​បណ្ដោយ​​ផ្លូវជាតិ​លេខ​៦ ផ្លូវ​លោកតា​ណឺ​យ និង​តំបន់​ផាប់​ស្ទ្រី​ត​ជាដើម ។​ល​។

ជាក់ស្តែង​គឺ​យើង​នឹង​ធ្វើ​នៅ​ក្នុង​ក្រុង​ទាំងអស់​ដើម្បី​ឱ្យ​សណ្តាប់ធ្នាប់​ខ្សែកាប​អាកាស​នេះ​ចូល​មក​ក្រោម​ដី​វិញ​គឺ​មិន​ឱ្យ​មាន​ភាព​រញ៉េរញ៉ៃ​ទៀត​ទេ គឺ​ខ្សែ​នោះ​រត់​នៅ​ក្រោម​ដី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ