ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ធ្វើខ្លួន​ឱ្យ​ជា​មនុស្ស​បម្រើ​សម័យ

5 ឆ្នាំ មុន

គេ​សង្កេត​ឃើញ​ស្ទើរតែ​គ្រប់​ពិធីបុណ្យ តែង​មានការ​ច្រៀង​រាំ​យ៉ាង​សប្បាយ​ក្រៃ​លែង ជួនកាល​ក្រុម​មនុស្ស​ខ្លះ​គេ​ហ៊ាន​សេព​គ្រឿង​ស្រវឹង​ក្នុង​ពិធីបុណ្យ​នោះ​ទៀត​ផង ដោយ​គំនិត​ថា ទ​ង្វើ​បែប​នេះ​នឹង​ធ្វើ​ឲ្យ​ខ្លួន​គេ​ទៅ​ជា​មនុស្ស​ទាន់សម័យ មនុស្ស​ទំនើប មនុស្ស​ឡូយឆាយ​។ តែបើ​ពិចារណា​ឲ្យ​ដិត​ដល់​ទៅ ទ​ង្វើ​បែប​នេះ​មិនមែន​ជា​សកម្មភាព​នៃ​អ្នក​ទាន់សម័យ​ទេ ព្រោះ​អ្នក​ទាំងនោះ​គ្មាន​បាន​ទទួលផល​ប្រយោជន៍​អ្វី…

គេ​សង្កេត​ឃើញ​ស្ទើរតែ​គ្រប់​ពិធីបុណ្យ តែង​មានការ​ច្រៀង​រាំ​យ៉ាង​សប្បាយ​ក្រៃ​លែង ជួនកាល​ក្រុម​មនុស្ស​ខ្លះ​គេ​ហ៊ាន​សេព​គ្រឿង​ស្រវឹង​ក្នុង​ពិធីបុណ្យ​នោះ​ទៀត​ផង ដោយ​គំនិត​ថា ទ​ង្វើ​បែប​នេះ​នឹង​ធ្វើ​ឲ្យ​ខ្លួន​គេ​ទៅ​ជា​មនុស្ស​ទាន់សម័យ មនុស្ស​ទំនើប មនុស្ស​ឡូយឆាយ​។ តែបើ​ពិចារណា​ឲ្យ​ដិត​ដល់​ទៅ ទ​ង្វើ​បែប​នេះ​មិនមែន​ជា​សកម្មភាព​នៃ​អ្នក​ទាន់សម័យ​ទេ ព្រោះ​អ្នក​ទាំងនោះ​គ្មាន​បាន​ទទួលផល​ប្រយោជន៍​អ្វី សូ​ម្បី​តែ​បន្តិចបន្តួច​ពី​ទ​ង្វើ​ទាំងនោះ​ឡើយ​។ ពួក​គេ​បាន​ត្រឹមតែ​ងងុយដេក ខាត​ពេលវេលា ខាត​ការងារ បង់​ទាំង​ទ្រព្យសម្បត្តិ​ទៀត​ផង​ ។

ឯ​អ្នក​ដែល​ចំណេញ​ពី​ទ​ង្វើ​ទាំង​អស់នេះ គឺ​ម្ចាស់​តន្ត្រី និង​អ្នក​លក់ដូរ​ឯណោះ​វិញ​ទេតើ ដូច្នេះ​ការ​សប្បាយ​របស់​អ្នក​ទាំងនោះ ឈ្មោះ​ថា​ជា​អ្នកបម្រើ​សម័យ​ដោយ​ពិត​គឺ​អត់​បាន​ទទួលផល​អ្វី​ពី​សម័យ​នោះ​ឡើយ ។

ចំណែកឯ​អ្នក​វិទ្យាសាស្ត្រ ដែល​ជា​អ្នក​បង្កើត​នូវ​ឧបករណ៍​តន្ត្រី ឬ​គ្រឿង​ស្រវឹង​ផ្សេង​ៗ​នោះ ខ្លួន​គេ​ផ្ទាល់​មិន​បាន​ងប់​ង​ល់​វង្វេង​ដោយ​ឧបករណ៍​ទាំងនេះ​ឡើយ គឺ​គេ​ខិតខំ​ធ្វើ​យ៉ាងណា​ដើម្បី​បង្កើត​សម្ភារ​ថ្មី​ៗ​ទៀត ដើម្បី​យក​លុយ​ពី​ក្រុម​មនុស្ស​បម្រើ​សម័យ​ទាំងនោះ​ឲ្យ​បាន​ច្រើន ។