ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​លើ​បង្គង…ក្រោយ​ពី​នាំ​នារី​វ័យក្មេង​ចូល​ផ្ទះសំណាក់​អី​ៗ !

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​វ័យ​៤៤​ឆ្នាំ​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​ផ្កាប់មុខ​ទាំង​អាក្រាត​កាយ​នៅ​លើ​គ្រែ​ពូក​ក្នុងផ្ទះ​សំណាក់​យីហោ បេ9 ដោយសារ​តែ​ជំងឺ​គាំងបេះដូង​ក្រោយ​ពី​រូប​គាត់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ឌុ​ប​នារី​វ័យក្មេង​ម្នាក់​ចូល​មក​ស្នាក់​នៅ​មួយ​រយៈពេល​ខ្លី និង​ទាល់តែ​នាង​ចេញ​ទៅ​វិញ​បាត់​ហើយ​បុគ្គលិក​ឡើង​ទៅ​មើល​ទើប​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង ។ ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០៣ ខែ…

រាជធានី​ភ្នំពេញ ៖ បុរស​វ័យ​៤៤​ឆ្នាំ​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​ផ្កាប់មុខ​ទាំង​អាក្រាត​កាយ​នៅ​លើ​គ្រែ​ពូក​ក្នុងផ្ទះ​សំណាក់​យីហោ បេ9 ដោយសារ​តែ​ជំងឺ​គាំងបេះដូង​ក្រោយ​ពី​រូប​គាត់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ឌុ​ប​នារី​វ័យក្មេង​ម្នាក់​ចូល​មក​ស្នាក់​នៅ​មួយ​រយៈពេល​ខ្លី និង​ទាល់តែ​នាង​ចេញ​ទៅ​វិញ​បាត់​ហើយ​បុគ្គលិក​ឡើង​ទៅ​មើល​ទើប​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង ។

ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០៣ ខែ កញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះសំណាក់​យីហោ បេ9 ផ្ទះ​លេខ​៤៣ ផ្លូវ​លេខ​៨៦ (​ខាងកើត​វិហា​ឥ​ស្លា​ម​បឹង​កក់​) ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

តាម​ប្រភព​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​រង​គ្រោះ​មានឈ្មោះ ជំ ពៅ អាយុ​៤៤​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​១១៥ ផ្លូវ​លេខ​១១០ ភូមិ​ព្រែក​តា​រ័​ត្ន ឃុំ​ពោធិ​បាន ស្រុក​កោះធំ ខេត្តកណ្តាល ។

មុន​ពេល​កើតហេតុ​កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ​២០១៨ បុរស​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា C125 ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១GD-៤៣៥៥ មួយ​គ្រឿង ដែល​មាន​ដឹក​នារី​វ័យក្មេង​ម្នាក់​ចូល​មក​ជួល​បន្ទប់​ផ្ទះសំណាក់​ខាងលើ​ដោយ​បាន​មក​ជួល​ស្នាក់​នៅ ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ ។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា មួយសន្ទុះ​ក្រោយមក​ក៏​ស្រាប់តែ​គេ​បានឃើញ​នារី​វ័យក្មេង​ម្នាក់​នោះ​បាន​ចុះ និង​ចេញ​ទៅ​វិញ​បាត់​ដោយ​បាន​បន្សល់​ទុក​តែ​បុរស​ជា​ជន​រង​គ្រោះ​ស្នាក់​នៅ​ម្នាក់ឯង​នៅ​ក្នុង​បន្ទប់​ផ្ទះសំណាក់​ប៉ុណ្ណោះ ។

ក្រោយ​ពី​ស្ត្រី​វ័យក្មេង​ម្នាក់​នោះ​ចេញ​ទៅ​បាត់​រួច​ហើយដោយ​មានការ​សង្ស័យ​ទើប​បុគ្គលិក​បាន​ឡើង​ទៅ​មើល​នៅ​ក្នុង​បន្ទប់​ខាងលើ​ក៏​បាន​ប្រទះ​ឃើញ​បុរស​ម្នាក់​នោះ​ដេក​ស្លាប់​ផ្កាប់មុខ​នៅ​លើ​គ្រែ​ពូក ដោយ​អាក្រាត​កាយ​ទើប​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កើតឡើង និង​រាយការណ៍​ប្រាប់​កម្លាំង​មាន​សមត្ថកិច្ច​មូលដ្ឋាន​ឱ្យ​បានដឹង​ពី​រឿង​នេះ ។

ក្រោយ​ពេល​កើតហេតុ​កម្លាំង​មាន​សមត្ថកិច្ច​ខណ្ឌដូនពេញ និង​កម្លាំង​ជំនាញ​កោសល្យ​វិ​ច្ច័​យ​ក៏​បាន​ចុះ​មក​ធ្វើការ​ត្រួតពិនិត្យ​កន្លែង​កើតហេតុ និង​កោសល្យ​វិ​ច្ច័​យ​ទៅ​លើ​សាកសព​របស់​បុរស​រង​គ្រោះ​បានឃើញ​ថា បុរស​រង​គ្រោះ​បាន​ស្លាប់​ដោយ​ជំងឺ​គាំងបេះដូង និង​ទំនងជា​រូប​គាត់​បាន​ប្រើប្រាស់​ថ្នាំ​បំប៉ន​ផ្លូវភេទ​ផង​ដែរ​ទើប​បណ្តាល​ឱ្យ​ស្លាប់​បែប​នេះ ទើប​ដឹក​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​ស្ទឹង​មាន​ជ័យ​ដើម្បី​រង់ចាំ​ក្រុម​គ្រួសារ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ