ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ជិះ​ម៉ូតូ​ក្បែរ​មិន​ទាន់​នឹង​ប៉ះ​ផង ផ្ទុះ​ហិ.ង្សា​ផ្អើល​គេផ្អើល​ឯង​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​មាន​សមត្ថកិច្ច​ចាប់​វាយ​ខ្នោះដៃ​ទាំង​ពីរ​ជាប់​ទៅ​ក្រោយ បន្ទាប់​ពី​រូបគេ​បាន​ប្រើ​អំពើ​ហិង្សា​ដោយ​វាយ​ទៅ​លើ​បុរស​វ័យ​ចំណាស់​ម្នាក់​បណ្តាល​ឱ្យ​រង​របួស​​ហូរឈាម​​ពេញ​ផ្ទៃមុខ ពេល​ដែល​ពួក​គាត់​ទាំង​ពី​នាក់​ជិះ​ម៉ូតូ​ក្បែរ​គ្នា​មិន​ទាន់​នឹង​ប៉ះ​គ្នា​ផង ស្រែក​ជេរ​គ្នា​បង្ក​ជា​ជម្លោះ​នៅ​តាម​ផ្លូវ​នោះ​។ ហេតុការណ៍​នេះ​បាន​បង្ក​​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​មាន​សមត្ថកិច្ច​ចាប់​វាយ​ខ្នោះដៃ​ទាំង​ពីរ​ជាប់​ទៅ​ក្រោយ បន្ទាប់​ពី​រូបគេ​បាន​ប្រើ​អំពើ​ហិង្សា​ដោយ​វាយ​ទៅ​លើ​បុរស​វ័យ​ចំណាស់​ម្នាក់​បណ្តាល​ឱ្យ​រង​របួស​​ហូរឈាម​​ពេញ​ផ្ទៃមុខ ពេល​ដែល​ពួក​គាត់​ទាំង​ពី​នាក់​ជិះ​ម៉ូតូ​ក្បែរ​គ្នា​មិន​ទាន់​នឹង​ប៉ះ​គ្នា​ផង ស្រែក​ជេរ​គ្នា​បង្ក​ជា​ជម្លោះ​នៅ​តាម​ផ្លូវ​នោះ​។ ហេតុការណ៍​នេះ​បាន​បង្ក​​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​រ៉េ​ត (​ក្បែរ​សណ្ឋាគារ GREAT DUCK) ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន​។

បុរស​ជា​ជន​ដៃដល់​ឈ្មោះ ញ៉ែ​ម រ៉ា​វុ​ធ អាយុ​៣៨​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប មាន​ទីលំនៅ​ក្នុងភូមិ​ថ្មគោល សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ​សែន​ជ័យ​។ ចំណែកឯ​បុរសចំណាស់ដែល​​រង​គ្រោះ​ឈ្មោះ ម៉​ម ពៅ អាយុ​៦៧​ឆ្នាំ មុខ
របរ​រត់​ម៉ូតូឌុប មាន​ទីលំនៅ​ៗ​ភូមិ​ក្រាំងធ្នង់ ក្នុង​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ​។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ បុរស​ជា​ជន​ដៃដល់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក សង់​កូរ៉េ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ ១BD-៣៩០៣ ធ្វើ​ដំណើរ​តែ​ម្នាក់ឯង តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​រ៉េ​ត ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ក៏​ស្រាប់តែ​មាន​បុរស​វ័យ​ចំណាស់​ដែលជា​ជន​រង​គ្រោះ​ម្នាក់​ខាងលើ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ហុងដា C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១P-៩២៧៣ ធ្វើ​ដំណើរ​មក​ពីក្រោយ ហើយ​ក៏​បាន​ជិះ​គេច​ពី​រថយន្ត​មួយ​គ្រឿង ក៏​​រេ​ចង្កូត​ទៅ​ក្បែរ​ម៉ូតូ​របស់​បុរស​ជា​ជន​ដៃដល់​ដោយ​មិន​បាន​ប៉ះ​គ្នា​ឡើយ ហើយ​ក៏​បាន​ជិះ​ទៅ​មុខ​បាត់​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ភ្លាម​នោះ បុរសជា​ជន​ដៃដល់​ក៏​បាន​ស្រែក​ស្តីអោយ​បុរស​វ័យ​ចំណាស់ និង​បង្ក​ជា​ជម្លោះ​ស្រែក​ជេរ​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​តាម​ផ្លូវ និង​បាន​ឈប់​ម៉ូតូ​ប្រតាយប្រតប់​គ្នា​ទៅ​វិញ​ទៅ​មក បណ្តាល​ឱ្យ​បុរស​វ័យ​ចំណាស់​រង​របួស​ហូរ​ឈាម​ពេញ​ផ្ទៃមុខ បង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​អ្នកដំណើរ​តាម​ផ្លូវ​ចោមរោម​មើល ហើយ​កម្លាំង​សមត្ថកិច្ច​ក៏​បាន​ចុះ​ទៅ​ធ្វើការ​ឃាត់ខ្លួន​តែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ បុរស​វ័យ​ចំណាស់​ដែល​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ជូន​មក​ដាក់​ពាក្យបណ្តឹង​នៅ​
នគរបាល​ប៉ុស្តិ៍​ទំនប់​ទឹក និង​បាន​បញ្ជូន​បុរស​វ័យ​ចំណាស់​ដែល​រង​គ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ផង​ដែរ ចំណែកឯ​បុរស​ជា​ជន​ដៃដល់​ក៏​ត្រូវ​បាន​នាំ​​មក​​សាកសួរ និង​ធ្វើ​កំណត់ហេតុ​បញ្ជូន​ទៅ​កាន់​អធិការរដ្ឋាន​នគរបាល​ខណ្ឌចំការមន​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៀត​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ