​លក់​បាត់ស្ងាត់ឈឹង… អ្នកខ្លះ​ថារាប់​សែន​ដុល្លារ ​ខ្លះ​ទៀត​ថា​​លាន​ដុល្លារ​ឯណោះ​


ខេត្តកំពត ៖ ពលរដ្ឋ​នៅ​ស្រុក​កំពង់ត្រាច​ នឹង​លែង​ខ្សឹបខ្សៀវ​គ្នា​ទៀត​ហើយ ពាក់ព័ន្ធ​នឹង​បន្ទាយ​ទាហាន
​នៅ​ជាប់​ផ្លូវជាតិ​លេខ​៣៣ ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​សាលាស្រុក ព្រោះ​លក់​បាត់ស្ងាត់ឈឹង សល់​តែ​រូប​សំណាក​​ទាហាន​នៅ​បន្ត​ឈរ​យាម​ទ្វារ​ឱ្យ​ក្រុមហ៊ុន​ទិញ​ដី​បន្ទាយ​យ៉ាង​កម្សត់ មិនដឹង​ថា ​គេ​ជិត​កាយ​ចោល​នោះ​ទេ ។

បន្ទាយ​ទាហាន​នេះ​មាន​២​នៅ​ជាប់​គ្នា គឺ​១ បន្ទាយ​វរៈ​លេខ​៣០២​ការពារ​ព្រំដែន​គោក និង​មួយទៀត​គឺ​បញ្​ការដ្ឋាន​ផ្នែក​សឹក​រង​កំពង់ត្រាច​ ។ បន្ទាយ​ទាំង​ពីរ​នេះ មាន​ផ្ទៃដី​ប្រមាណ​ជាង៣​ហិ​កតា បាន​លក់​ទៅ​ឱ្យ​ឯក​ជន​មួយ​បាត់​ទៅ​ហើយ ដែល​គេ​មិនដឹង​តម្លៃពិត​ប្រាកដ​ទេ អ្នកខ្លះ​ថា ​រាប់​សែន​ដុល្លារ អ្នកខ្លះ​ទៀត​ថា​លាន​ដុល្លារ​ គ្មាន​បុរស​ណា​អះអាង​ឱ្យ​ពិត​ទេ ដែល​បាន​លក់​កាល​ឆ្នាំ​មុន ។

ទោះបីជា​បែប​ណា មេបញ្ជាការ​រង​ម្នាក់​ៗត្រូវ​គេ​ដឹង​ថា ទទួល​បាន​ប្រាក់​លួង​ចិត្ត​ជាង​១​ពាន់​ដុល្លារ​ដែរ ។ ចំណែកឯ​ពល​ទាហាន​ខ្លះ​បាន​១០០​ដុល្លារ​ ខ្លះ​បាន​លុយ​សុខសាន្ត​ឈប់​និយាយ ខ្លះ​អត់​បាន​លុយ​នៅ​តែ​ដើរ
​រ​អូ​៊​រទាំ​ដូច​ខឹង​ខ្លួនឯង​ គ្មាន​សំណាង​នឹង​គេ​សោះ ។ ចំពោះ​ប្រជាពលរដ្ឋ​នៅ​តំបន់​ជិតខាង​ក៏​អស់ឆ្ងល់​តទៅ​ទៀត​​ដែរ ។ រីឯ​មេទាហាន​ទាំង​ពីរ​អង្គភាព ក៏​បាន​ផ្លាស់​ប្ដូ​ទៅ​កាន់​កន្លែង​ផ្សេង​អស់​ដែរ​។

ប៉ុន្តែ​អ្វី​ដែល​គេ​នៅ​តែ​ស្រណោះស្រណោក​នោះ គឺ​រូបសំណាក​ទាហាន​អង់អាច​ កាន់​អាវុធ​ឈរ​យាម​បន្ទាយ​រយៈពេល​ចង់​មួយ​សតវត្ស​មក​ហើយ​អត់​មាន​អ្នក​ណា​គិតគូរ​ទេ ប្រហែលជា​គេ​ទុក​ឱ្យ​នៅ​បន្ត​យាម​ឱ្យ​ក្រុម​ហ៊ុន​ ​ក៏​មិនដឹង​ច្បាស់​ដែរ ព្រោះ​មិនដឹង​ម្ចាស់​ថ្មី​ជា​អ្នក​ណា ។

លោក អ៊ុ​ក សុខ អាយុ​៨៧​ឆ្នាំ ជា​អតីតមន្ត្រីសាលាស្រុក​កំពង់ត្រាច​និយាយ​ថា បន្ទាយ​ទាហាននេះ​បើ​តាម​គាត់​ធ្លាប់​ដឹង​តាំងពី​គាត់​នៅ​អាយុ​១៣​ឆ្នាំ​មក​ម្ល៉េះ គឺ​កាលនោះ​គាត់​ជា​សិស្សសាលា រៀន​នៅ​ខាងត្បូង​បន្ទាយ ។ និយាយ​ឱ្យ​ខ្លី គឺ​បន្ទាយ​នេះ​បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ​១៩៥២​មក​ម្លេ​៉ះ មុន​ថ្ងៃ​ប្រទេស​បាន​ឯករាជ្យ​ពី​បារាំង​សេស ។ លោកតា អ៊ុ​ក​សុខ និយាយ​ថា បន្ទាយ​ទាហាន​មួយ​នេះ​មាន​វ័យ​ចំណាស់​ជាងគេ គ្រាន់តែ​អាយុ​ខ្លី មិន​អាច​នៅ​តទៅ​ទៀត​បាន ព្រោះតែ​លោកតា​ប្រាក់ ។

លោក ង៉ូ​វ ហេង មេបញ្ជាការ​ផ្នែក​សឹក​រង​កំពង់ត្រាច និយាយ​ថា លោក​មក​កាន់​ជា​មេ​បញ្ជាការ​ផ្នែក​សឹក​រង​នេះ​ក្រោយ​គេ​ទេ អ្នក​មុនគេ​ចេញ​បាត់​អស់ហើយ ។ លោក​មេបញ្ជាការ​ថ្មី​និយាយ​យ៉ាង​ខ្លី​ថា រឿង​នេះ​ជា​រឿង​ថ្នាក់លើ​។ ទាហាន​ម្នាក់​ទៀត​នៅ​តែ​រំឭក​ថា គេ​លក់​ដី​ទាហាន​មួយ​កន្លែង​ទៀត នៅ​កងអនុសេនាធំ​ភ្នំ​ប្រាសាទ​ក្នុងស្រុក​កំពង់ត្រាច មាន​ផ្ទៃដី​ជាង​១​ហិ​កតា ដោយ​លក់​ទៅ​ឱ្យ​ចិន​បាន​ជាង​៣​ម៉ឺន​ដុល្លារ ។ គេ​ថា​លុយ​នោះ​មិន​ត្រូវ​ចែក​គ្នា​ទេ យក​ទៅ​កសាង​អគារ​នៅ​ភ្នំ​អង្គរ​ជ័យ តែ​ជិត​២​ឆ្នាំទៅ​ហើយ​បាត់​ស្ងាត់ឈឹង មិនឃើញ​កសាង​បាន​អី​សោះ​ឃើញ​តែ​ទាហាន​អង្គុយ​យាម​ក្នុងផ្ទះ​តូច​ដដែល ។ គេ​នាំ​គ្នា​និយាយ​ថា ចិន​មិនមែន​ដេញ​តែ​ខ្មែរ​ស៊ី​វិល​ទេ ដេញ​តាំងពី​ទាហាន​ឡើង​ទៅ ។

អ្នក​ឃើញហេតុការណ៍​នេះ​ឱ្យ​ដឹង​ថា មូលហេតុ​ដែល​នាំ​ឱ្យ​ឧទ្ធម្ភាគចក្រ​បង្ខំ​ចុះ​ចត​បន្ទាន់​នេះ​សង្ស័យ​មាន​បញ្ហា​ខ្យល់​និង​ភ្លៀង​ខ្លាំង ។ឧទ្ធម្ភាគចក្រ​នេះ​ហាក់​បើក​ឃ្លេងឃ្លោង​ពេលហោះហើរ​នៅ​លើ​តំបន់​បឹង​អូរ​ក្រាំង​អំបិល ហើយពេល​នោះ​ក៏​មាន​ភ្លៀង​និង​ខ្យល់​ខ្លាំង​ដែរ ។

មិន​មាន​ព័ត៌​មាន​លម្អិត​ណាមួយ​ ស្តី​ពី​ឧទ្ធម្ភាគចក្រ​ដែល​ចុះ​ចត​ភ្លាម​ៗ​​នៅ​ក្នុង​បឹង​នោះ​ទេ តែ​ក៏​មិន​មាន​គ្រោះ​ថ្នាក់​អ្វី​ធ្ងន់​ដែរ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ