ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​ទៅ​១១​មុខ ចុះបើ​បងប្អូន​បរិភោគ​ទៅ​ជា​យ៉ាងណា​ទៅ​វិញ​នោះ​!

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ មន្ត្រី​ជំនាញ​កាំកុងត្រូល​សាខា​ខេត្តព្រៃវែង កាលពី​ព្រឹក​ថ្ងៃ​ទី​០៣ កញ្ញា​ម្សិលមិញ​នេះ បាន​សហការ​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត រួម​គ្នា​ចុះ​ត្រួតពិនិត្យ​ទំនិញ​នៅ​តាម​ស្តង់​លក់ដូរ​ទាំង​ក្នុង​ផ្សារ និង​នៅ​តាម​ផ្ទះ​ជុំវិញ​ផ្សារ​ក្រុង​ព្រៃវែង សរុប​ចំនួន​២៣​ទីតាំង ស្វែងរក​ទំនិញ​ខូចគុណភាព…

ខេត្តព្រៃវែង ៖ មន្ត្រី​ជំនាញ​កាំកុងត្រូល​សាខា​ខេត្តព្រៃវែង កាលពី​ព្រឹក​ថ្ងៃ​ទី​០៣ កញ្ញា​ម្សិលមិញ​នេះ បាន​សហការ​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត រួម​គ្នា​ចុះ​ត្រួតពិនិត្យ​ទំនិញ​នៅ​តាម​ស្តង់​លក់ដូរ​ទាំង​ក្នុង​ផ្សារ និង​នៅ​តាម​ផ្ទះ​ជុំវិញ​ផ្សារ​ក្រុង​ព្រៃវែង សរុប​ចំនួន​២៣​ទីតាំង ស្វែងរក​ទំនិញ​ខូចគុណភាព និង​ទំនិញ​ដែល​ច្បាប់​ហាមឃាត់ ដើម្បី​ដកហូត​យក​ទៅ​បំផ្លាញ​ចោល ។

លោក អ៊ុត សុភាព ប្រធាន​សាខា​កាំកុងត្រូល​ខេត្តព្រៃវែង​បាន​មាន​ប្រសាសន៍​ថា នៅ​ក្នុង​សកម្មភាព​ចុះ​ត្រួតពិនិត្យ​នេះ មន្ត្រី​ជំនាញ​កាំកុងត្រូល​បាន​ធ្វើការ​ណែនាំ​ដល់​អាជីវករ​ទាំងអស់​អំពី​អនាម័យ និង​របៀប​ដាក់​តាំង​លក់ទំនិញ​ឲ្យ​បាន​ត្រឹមត្រូវ​ស្រប​ទៅ​តាម​យ​ថា​ប្រភេទ​នៃ​ទំនិញ​នីមួយ​ៗ ដើម្បី​បញ្ជៀ​ស​នូវ​ការ​ឆ្លង​បាក់តេរី​ផ្សេង​ៗ និង​បាន​ធ្វើការ​ត្រួតពិនិត្យ​ទំនិញ​វេច​ខ្ចប់​ស្រាប់​ក៏​ដូច​ជា ធ្វើតេស្ត​បឋម​រកសារ​ធាតុគីមី​ដែល​ច្បាប់​ហាមឃាត់​ទៅ​លើ​ចំណីអាហារ​ប្រភេទ​សរសៃ​គុយទាវ , មី​, ជ្រក់ និង​គ្រឿង​សមុទ្រ​ផង​ដែរ ។

លោក អ៊ុត សុភាព បាន​បញ្ជាក់​ថា ជា​លទ្ធផល​នៃ​ការ​ចុះ​ត្រួតពិនិត្យ​នេះ​មន្ត្រី​ជំនាញ​បាន​រក​ឃើញ និង​ដកហូត​បាន​ទំនិញ​ខូចគុណភាព​ដែល​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​ចំនួន​១១​មុខ ស្មើនឹង​ទម្ងន់​៧៥.១៨ គីឡូក្រាម ទុក​យក​ទៅ​បំផ្លាញ​ចោល​ដែល​ក្នុង​នោះ​រួម​មាន​នំ​ចម្រុះ​២៣,៧១​គ​.​ក ស្ករ​គ្រាប់ ៦,៥​គ​.​ក ទឹកត្រី​៨​ដប បបរ​កូន​ក្មេង​១,៤៣​គ​.​ក ទឹកដោះគោឆៅ​៥,១៤​គ​.​ក តែ​កំប៉ុង​០,៥​គ​.​ក ម្ស៉ៅ​ស្រួយ ៣​គ​.​ក ទឹក​សណ្តែក​ប្រអប់​ក្រដាស​២,៧​គក ទឹក​ផ្លែ​ឈើ​លាយ​ទឹកដោះគោ​៥,៦​គ​.​ក ភេសជ្ជ​៤​កំប៉ុង ទឹកដោះ ២០​គ​.​ក ទន្ទឹម និង​ការ​ចុះ​ត្រួតពិនិត្យ​នេះ​ដែរ ។

មន្ត្រី​ជំនាញ​កាំកុងត្រូល​ក៏​បាន​សំណូមពរ​ដល់​ក្រុម​អាជីវករ​ទាំងអស់ ទាំង​នៅ​ក្នុង​ផ្សារ និង​នៅ​តាម​បណ្តា​ផ្ទះ​លក់ទំនិញ​ទាំងអស់ សូម​ជួយ​ត្រួតពិនិត្យ​ទំនិញ​ដោយ​ខ្លួនឯង​ផង បើ​ទំនិញ​ណា​ខូចគុណភាព ឬ​ហួស​កាលបរិច្ឆេទ សូមកុំ​ដាក់​លក់​ឲ្យ​សោះ ហើយ​បើ​មន្ត្រី​ជំនាញ​នៅ​តែ​រក​ឃើញ​មាន​ដាក់​លក់​តទៅ​ទៀត​នោះ និង​លែង​មានការ​យោគយល់​ដូច​មុន​ទៀត​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ