ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​២​នាក់ របួសធ្ងន់​ស្រាល​១១​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០១៨​កើតឡើង​៧​លើក​(​យប់​គ្មាន​) ស្លាប់​ប្រុស​២​នាក់ របួសធ្ងន់​៨​នាក់ (​ស្រី​២​នាក់​) របួសស្រាល​៣​នាក់​(​ស្រី​១​នាក់​) នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សា​ធារណៈ​ឲ្យ​ដឹង…

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០១៨​កើតឡើង​៧​លើក​(​យប់​គ្មាន​) ស្លាប់​ប្រុស​២​នាក់ របួសធ្ងន់​៨​នាក់ (​ស្រី​២​នាក់​) របួសស្រាល​៣​នាក់​(​ស្រី​១​នាក់​) នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សា​ធារណៈ​ឲ្យ​ដឹង ។

មូលហេតុ​គ្រោះថ្នាក់ :​ល្បឿន​១​លើក​ស្លាប់​១​នាក់​,​បត់​គ្រោះថ្នាក់​២​លើក​,​មិន​ប្រកាន់​ស្តាំ​១​លើក​ស្លាប់​១​នាក់​, ស្រវឹង​១​លើក​, មិន​គោរព​សិទ្ធិ​២​លើក ។ សរុប​ស្លាប់​២​នាក់ : ម៉ូតូ​២​នាក់ (​មិន​ពាក់មួក​២​នាក់​) ។ គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​នឹង​ម៉ូតូ​៣​លើក​, ម៉ូតូ​នឹង​រថយន្ត​តូច​២​លើក ស្លាប់​១​នាក់​,​ម៉ូតូ​នឹង​រថយន្ត​ធំ​១​លើក​, រថយន្ត​តូច​នឹង​រថយន្ត​តូច​១​លើក ស្លាប់​១​នាក់ ។ បណ្តាល​ឲ្យ​ខូចខាត​យាន​១៤​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​៩​គ្រឿង​, រថយន្ត​តូច​៤​គ្រឿង​, រថយន្ត​ធំ​១​គ្រឿង ។ យានយន្ត​បង្កហេតុ : ម៉ូតូ​៥​លើក​, រថយន្ត​តូច​១​លើក​, រថយន្ត​ធំ​១​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៧​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ខេត្តកំពង់ធំ​១​លើក ស្លាប់​១​នាក់ របួស​១​នាក់​និង​ខេត្តបន្ទាយមានជ័យ​១​លើក ស្លាប់​១​នាក់​របួស​៣​នាក់ ។ លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០១៨ : មធ្យោបាយ​ចូល​គោលដៅ​១៧៨៤​គ្រឿង​(​ម៉ូតូ​៥៥%), មធ្យោបាយ​ល្មើស​៣៧១​គ្រឿង​(​ម៉ូតូ​៨១%), អប់រំ​១៧៩​គ្រឿង​(​ម៉ូតូ​៤៣%), មធ្យោបាយ​ពិន័យ​១៩២​គ្រឿង (​ម៉ូតូ​១០០%) ។

លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០១៨ : បាន​ចុះ​អនុវត្ត​ចំនួន​១៦​គោលដៅ ម៉ូតូ​ចូល​គោលដៅ​៩០៣​គ្រឿង​, អប់រំ​៤៨​គ្រឿង​, ពិន័យ​ចំនួន​សរុប​២២៣​គ្រឿង (​មួក​១៤១​គ្រឿង​, កញ្ចក់​៣៤​គ្រឿង​, ស្រវឹង​គ្មាន​, ផ្សេង​ៗ​គ្មាន​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ