ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​ភ្ជាប់​ប្រព័ន្ធ GPS ហើយ នៅ​តែ​លួច​យក​ដោយ​សុវត្ថិភាព​ទៀត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ទុក​ម៉ូតូ​របស់​ខ្លួន​១​គ្រឿង​ដែល​មាន​ភ្ជាប់​ប្រព័ន្ធ​តាមដាន​GPS ផង​នោះ​នៅ​ខាង​មុខ​ផ្ទះ ហើយ​ចាក់​សោក​ត្រឹមត្រូវ​ថែម​ទៀត​ផង បន្ទាប់​មក​នាង​ចូល​ទៅ​ធ្វើ​ម្ហូប​នៅ​ក្នុងផ្ទះ​។ លុះ​មួយសន្ទុះ​ក្រោយមក​បាន​ចេញ​មក​មើល​ស្រាប់តែ​បាត់​មិនឃើញ​ម​ម៉ូតូ​ទើប​មានការ​ភ្ញាក់ផ្អើល​ឆោឡោ បន្ទាប់​មក​បាន​តាមរ​កតាម​ការ​ចង្អុលបង្ហាញ​របស់​ប្រព័ន្ធ​GPS នោះ​ដែរ ប៉ុន្តែ​ឥតប្រយោជន៍​ឡើយ​ព្រោះ​រក…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ទុក​ម៉ូតូ​របស់​ខ្លួន​១​គ្រឿង​ដែល​មាន​ភ្ជាប់​ប្រព័ន្ធ​តាមដាន​GPS ផង​នោះ​នៅ​ខាង​មុខ​ផ្ទះ ហើយ​ចាក់​សោក​ត្រឹមត្រូវ​ថែម​ទៀត​ផង បន្ទាប់​មក​នាង​ចូល​ទៅ​ធ្វើ​ម្ហូប​នៅ​ក្នុងផ្ទះ​។ លុះ​មួយសន្ទុះ​ក្រោយមក​បាន​ចេញ​មក​មើល​ស្រាប់តែ​បាត់​មិនឃើញ​ម​ម៉ូតូ​ទើប​មានការ​ភ្ញាក់ផ្អើល​ឆោឡោ បន្ទាប់​មក​បាន​តាមរ​កតាម​ការ​ចង្អុលបង្ហាញ​របស់​ប្រព័ន្ធ​GPS នោះ​ដែរ ប៉ុន្តែ​ឥតប្រយោជន៍​ឡើយ​ព្រោះ​រក មិនឃើញ​សោះ​ដែល​សង្ស័យ​ថា​ចោរ​ដោះ​ប្រព័ន្ធ​នេះ​បោះចោល​បាត់​ទៅ​ហើយ​។

ហេតុការណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ក្នុងភូមិ​ចោម​ចៅ​២ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ម៉ូតូ​ដែល​ចោរលួច​បាត់​នោះ​ម៉ាក ZOOMER-X ពណ៌​លឿងចាស់ ស៊េរី​២០១៨ ពាក់​ស្លាក​លេខ តាកែវ 1O-9232 ជា​កម្មសិទ្ធិ​របស់​ស្ត្រី​ម្នាក់​ឈ្មោះ ធាន ស៊ី​ណា អាយុ​៣០​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ដែល​ជា​កន្លែង​កើតហេតុ​ខាងលើ និង​មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ស្តៅ ឃុំ​ព្រៃ​កណ្តៀង ស្រុក​ពាម​រក៍ ខេត្តព្រៃវែង​។ នគរបាល​បាន​ឲ្យ​ដឹង​ថា នៅ​មុន​កើតហេតុ​ស្ត្រី​ជា​ម្ចាស់​ម៉ូតូ​បាន​ជិះ​ម៉ូតូ ទៅ​ទិញ​អីវ៉ាន់​នៅ​ផ្សារ លុះ​ពេល​ទិញ​រួចរាល់​បាន​ជិះ​ម៉ូតូ​ត្រឡប់​មក​ផ្ទះ​វិញ និង​បាន​ចត​ទុក​នៅ​មុខ​ផ្ទះ ដោយ​ម៉ូតូ​មាន​ភ្ជាប់​ប្រ័​ន្ធ​តាម​ដាម​GPS ហើយ​នាង​ក៏​បាន​ចាក់​សោក​ត្រឹមត្រូវ​ផង​ដែរ​។

បន្ទាប់​មក​ទើប​ចូល​ទៅ ធ្វើ​ម្ហូប​នៅ​ក្នុងផ្ទះ តែ​បាន​ភ្លេចខ្លួន​រហូត​ដល់​ពេល​កើតហេតុ​ក្រោយ​ពេលធ្វើការ​ហើយ​រួចរាល់ ទើបបាន​ចេញ​ទៅ មើល​ម៉ូតូ ស្រាប់តែ​បាត់​មិនឃើញ​ទើប​មានការ​ភ្ញាក់ផ្អើល​។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា បន្ទាប់​មក​ស្ត្រី​ជា ម្ចាស់​ម៉ូតូ​បាន​ប្ដឹង​នគរបាល​ឲ្យ​ជួយ​អន្តរាគមន៍ ហើយ​បាន​ពិនិត្យ​មើល​តាម ប្រព័ន្ធ​GPS ហើយ​ឃើញ​សញ្ញា ចង្អុលបង្ហាញ​នៅ​ក្បែរ​របង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ជ្រុង​ខាងកើត ស្ថិត​នៅ​ក្នុងភូមិ​តា​ងួ​ន សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ពេល​នោះ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​២ សហ​ការណ៍​ជាមួយ​កម្លាំង​ប៉ុស្តិ៍​កា​កាប​១ និង​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​តាម​រុករក តាម​សញ្ញា​ចង្អុលបង្ហាញ​របស់​ប្រព័ន្ធ​តាមដាន​GPS ប៉ុន្តែ​រក​មិនឃើញ​ឡើយ ដែល​សង្ស័យ​ថា ពួក​ចោរ​បាន​ដោះ​ប្រព័ន្ធ​នេះ​បោះចោល​រួច​ជិះ​ម៉ូតូ​គេច​បាត់​ស្រមោល ទើប​រក​មិនឃើញ​បែប​នេះ​៕
https://youtu.be/3BXyRjYAxuI

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ