ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ចំនួន​៣៥​គ្រួសារ នៅ​ស្រុក​កែវ​សីមា​កំពុង​រង​គ្រោះ​ទឹកជំនន់

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៣៥​គ្រួសារ បាន​រង​ផល​ប៉ះពាល់​ដោយ​ទឹកជំនន់ ដោយនៅ​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ភូមិ​អូរ​ណា…

ខេត្តមណ្ឌលគិរី ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៣៥​គ្រួសារ បាន​រង​ផល​ប៉ះពាល់​ដោយ​ទឹកជំនន់ ដោយនៅ​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ភូមិ​អូរ​ណា និង​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ។

សេចក្តីរាយការណ៍​បន្ត​ថា គ្រោះ​ធម្មជាតិ​ទឹកជំនន់​បង្ក​ឡើង ដោយ​ទឹកភ្លៀង​ខាងលើ​នេះ បើ​តាម​ព័ត៌មាន​បឋម ដែល​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៣៥​គ្រួសារ បាន​លិច និង​ផ្លូវ​មួយ​ចំនួន​បាន​ហូរ​បាក់ តែ​មិន​បណ្តាល​ឲ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត​ប្រជាពលរដ្ឋ​ឡើយ ។

បច្ចុប្បន្ន​លោក នួន សា​រ៉​ន អភិបាលស្រុក​កែវ​សីមា និង​សហការី កំពុង​ចុះ​ទៅ​ពិនិត្យ​ប្រមូល​ស្រង់​ព័ត៌មាន ។

បញ្ជាក់​ផង​ដែរ​ថា នៅ​ខេត្តមណ្ឌលគិរី ពិសេស​នោះ​គឺ​ស្រុក​កែវ​សីមា​តែ​ម្តង មិន​មាន​ទន្លេ​ទេ ប៉ុន្តែ​មាន​អូរ ដែល​ហូរ​មិន​ទាន់​ព្រោះ​ភ្លៀង​ធ្លាក់​ខ្លាំង​ពេក ទើប​បណ្តាល​ឲ្យ​ជន​ក៏​មាន​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ