ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខួប១​ឆ្នាំ​កិច្ច​សហប្រតិបត្តិការរវាង​សាកលវិទ្យាល័យ​ហ្សា​ម៉ា​ន់ និង​សាលា​ពាណិជ្ជកម្ម​អន្តរជាតិ Solbridge

5 ឆ្នាំ មុន
  • ភ្នំពេញ

​ចាប់តាំងពី​បើក​ដំណើរការ សាកលវិទ្យាល័យ​ហ្សា​ម៉ា​ន់ ទទួល​បាន​ភាព​ជោគជ័យ និង​ការ​ទទួលស្គាល់​ជា​ច្រើន ពី​សំណាក់​និស្សិត មាតាបិតា និង​សាធារណជន​ទូទៅ​។ ភាព​ជោគជ័យ​ទាំងនេះ ក៏​ដោយសារ​តែ​ការ​ពង្រឹងគុណភាព​អប់រំ​របស់​សាកលវិទ្យាល័យ​ផង និង​កិច្ច​សហប្រតិបត្តិការ​របស់​សាកលវិទ្យាល័យ…

​ចាប់តាំងពី​បើក​ដំណើរការ សាកលវិទ្យាល័យ​ហ្សា​ម៉ា​ន់ ទទួល​បាន​ភាព​ជោគជ័យ និង​ការ​ទទួលស្គាល់​ជា​ច្រើន ពី​សំណាក់​និស្សិត មាតាបិតា និង​សាធារណជន​ទូទៅ​។ ភាព​ជោគជ័យ​ទាំងនេះ ក៏​ដោយសារ​តែ​ការ​ពង្រឹងគុណភាព​អប់រំ​របស់​សាកលវិទ្យាល័យ​ផង និង​កិច្ច​សហប្រតិបត្តិការ​របស់​សាកលវិទ្យាល័យ ជាមួយ​សាកលវិទ្យាល័យ និង​ស្ថាប័ន​ឧត្តម​សិក្សា នៅ​បណ្ដា​ប្រទេស​នានា​ជុំវិញ​ពិភពលោក​ផង​។

តួយ៉ាង សាកលវិទ្យាល័យ​ហ្សា​ម៉ា​ន់​ ទើបតែ​ប្រារព្ធ​ខួប​មួយ​ឆ្នាំ នៃ​សហប្រតិបត្តិការ ជា​មួយ​សាលា​ពាណិជ្ជកម្ម​អន្តរជាតិ Solbridge (Solbridge International School of Business) ដែល​មា​នទី​តាំងនៅ Daejeon ដែល​ជាទី​ក្រុងមាន​ប្រជាជន​ច្រើន​បំផុត​លំដាប់​លេខ​៥ របស់​ប្រទេស​កូរ៉េ​ខាងត្បូង​។​

រូបភាព ​៖ សាកល​វិទ្យា​ធិ​ការ សាកលវិទ្យាល័យ​ហ្សា​ម៉ា​ន់ លោក​បណ្ឌិត ដេ​ត សុខ​ឧ​ត្ថ​ម ក្នុង​ជំនួប​ជាមួយ​ថ្នាក់ដឹកនាំ របស់​សាលា​ពាណិជ្ជកម្ម​អន្តរជាតិ Solbridge

​កិច្ច​សហប្រតិបត្តិការ​រវាង​ស្ថាប័ន​អប់រំ​ទាំង​ពី បាន​ផ្ដល់​ឱកាស​ជា​ច្រើន ដល់​និស្សិត​សាកល​​វិទ្យាល័យ​ហ្សា​ម៉ា​ន់​។ ជា​ឧទាហរណ៍ សាកលវិទ្យាល័យ​ហ្សា​ម៉ា​ន់​បាន​បញ្ជូន​និស្សិត​ចំនួន​បី​រូប​ហើយ ឱ្យទៅ​ផ្លាស់​ប្ដូរ​ការ​សិក្សា​រយៈពេល​មួយ​ឆមាស នៅ​សាលា​ពាណិជ្ជកម្ម​អន្តរជាតិ​ Solbridge ខណៈ​ដែល​និស្សិត​ចំនួន​១៥​រូប​ផ្សេង​ទៀត បាន​ធ្វើ​ទស្សនកិច្ច​រយៈពេល​ខ្លី​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង តាម​រយៈ​សាលា​ជា​ដៃគូ​ដដែល​នេះ​។

នៅ​ខែតុលា​ខាង​មុខ និស្សិត​សាកលវិទ្យាល័យ​ហ្សា​ម៉ា​ន់​មួយ​ក្រុម ក៏​នឹង​ចូលរួម​ប្រកួត​ប្រជែង​គំនិត​អាជីវកម្ម​មួយ ដែល​សាលា​ពាណិជ្ជកម្ម​អន្តរជាតិ​ Solbridge ជា​អ្នក​រៀបចំ និង​ជា​ម្ចាស់ផ្ទះ​។ បេក្ខជន បេ​ក្ខ​នារី​មក​ពី​ទូ​ទាំង​ពិភពលោក​នឹង​ចូលរួម​ក្នុង​ការ​ប្រកួត​គំនិត​​អាជីវកម្ម​លក្ខណៈ​ជា​សាកល​នេះ​។ តាម​រយៈ​កិច្ច​សហ​ប្រតិបត្តិ​រវាង​សាលា​ទាំង​ពីរ និស្សិត​ក៏​អាច​សិក្សា​នៅ​សាកលវិទ្យាល័យ​ហ្សា​ម៉ា​ន​រយៈពេល​ពីរ​ឆ្នាំ និង​នៅ​ Solbridge​រយៈ​ពេល​ពីរ​ឆ្នាំ ព្រមទាំង​ទទួល​បាន​សញ្ញាបត្រ​បរិញ្ញាបត្រ​ពី​ហ្សា​ម៉ា​ន់​ផង និង​ពី​Solbridge​ ផង​។​

រូបភាព ៖ អគារ​សិក្សា របស់​សាលា​ពាណិជ្ជកម្ម​អន្តរជាតិ​Solbridge

នៅ​ពេល​ខាង​មុខ សាកលវិទ្យាល័យ ហ្សា​ម៉ា​ន់​នឹង​បន្ត​រឹតចំណង​មិត្តភាព ក៏​ដូច​ជា​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​សាលា​ពាណិជ្ជកម្ម​អន្តរជាតិ ​Solbridge បន្ថែម​ទៀត តាម​រយៈ​កា​បញ្ជូន​និស្សិត​ទៅ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ (MBA) នៅ​ទីនោះ​។

សាកលវិទ្យាល័យ​ហ្សា​ម៉ា​ន់​ក៏​នឹង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ស្ថាប័ន​អប់រំ​ដ៏​ទៃ​ៗ​ទៀត​​ជុំវិញ​ពិភពលោក ដើម្បី​ឱ្យ​និស្សិត​របស់​ខ្លួន​ទទួល​បាន​ឱកាស​ផ្សេង​ៗ ដើម្បី​ចូលរួម​ចំណែក​លើកកម្ពស់​សមត្ថភាព​ធនធានមនុស្ស​នៅ​កម្ពុជា​។ បើ​តាម​ការ​ឱ្យ​ដឹង ពី​គេហ​ទំព័រ​​របស់​សាលា​ពាណិជ្ជកម្ម​អន្តរជាតិ​ Solbridge សាលា​មួយ​នេះ​មាន​បើក​បង្រៀន​ថ្នាក់​​បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​ជំនាញ​គ្រប់គ្រង​ពាណិជ្ជកម្ម ដែល​បង្រៀន​ជា​ភាសា​​អង់គ្លេស​។

Solbridge មាន​និស្សិត​មក​ពី​៥៦​ប្រទេស​ទូ​ទាំង​ពិភពលោក ហើយ​និស្សិត​អាច​ទទួល​បាន​​អត្ថប្រយោជន៍​ផ្សេង​ៗ​ដូច​ជា ចំណេះដឹង​ភាសា​ចិន ឬ​កូរ៉េ និង​ឱកាស​ទទួល​បានការ​ងារ​ពី​ក្រុមហ៊ុន​កូរ៉េ​នានា ក្រោយ​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​។ ដោយ​សហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ