ចែ​មុំ​ឈ្មួញ​ឈើ​លេង​ដល់​ម្លឹ​ង​ផង​…


ខេត្តក្រចេះ ៖ ស្ថានភាព​ការ​បើករថយន្ត​ប្រដេញ​កាក់​រថយន្ត​ដឹកឈើ និង​ឡោម​ព័ទ្ធ​រថយន្ត ដឹកឈើ​ដែល​បែក​កង់​នៅ​លើ​ផ្លូវជាតិ​មួយ​កន្លែង​ក្នុងស្រុក​ស្នួល​បាន​បង្ក​ឲ្យ​មានការ​ផ្ទុះ​ជា​បាតុភាព​មួយ​រវាង​ស្ត្រី​ជា​អ្នក​រកស៊ី​ឈើ​ជាមួយនឹង​ក្រុម​អ្នកកាន់កា​ត​កាសែត​ដែល​គេ​មិនសូវ​ស្គាល់ ។ ក្នុង​ជម្លោះ​នា​យប់​នោះ​ស្ត្រី​ជា​អ្នក​រកស៊ី​ដឹកឈើ​ដុះ​ស្លែ​ម្នាក់​ឈ្មោះ ចែ​មុំ បាន​ដោះ​ស្បែកជើង​មក​វា​យស​ម្តៅ​ក្បាល​អ្នកកាន់កា​ត​កាសែត​ម្នាក់​ក្នុង​ចំណោម​គ្នីគ្នា​ជា​ច្រើន បន្ទាប់​ពី​មាន​ទំនាស់​យ៉ាង​តឹង​សរសៃ​.​ក​ដាក់​គ្នា​រួច​មក ។

មូលហេតុ​ដែល​ឈាន​ឲ្យ​មាន​ហិង្សា​ពី ចែ​មុំ ជា​មេ​ឈ្មួញ​ដែល​ទិញ​អស់ហើយ​មេព្រៃ​ដោយ​បាន​ដោះ​ស្បែកជើង​ស​ម្តៅ​វាយ​ក្បាល​មក​លើ​អ្នកកាន់កា​សែត​មួយ​រូប​ក្នុង​ចំណោម​ជា​ច្រើន​រូប​នា​យប់​នោះ ត្រូវ​បាន​គេ​និយាយ​ឲ្យ​ដឹង​ថា ដោយសារ​តែ​ស្ត្រី​ជា​អ្នក​រកស៊ី​ឈើ​មិន​សប្បាយចិត្ត​ជាមួយនឹង​សកម្មភាព​របស់​ក្រុម​អ្នកកាសែត​ទាំងនោះ​ថា បង់លុយ​ឲ្យ​ហើយ​នៅ​តែ​តាម​ប្រដេញ​កាក់​ឥត​ឈប់​ឈរ ។

ហើយ​ថែម​ទាំង​នាំ​គ្នា​មក​ចោមរោម​យ៉ាង​ប្រ​សេក​ប្រសាច​ទៅ​លើ​រថយន្ត​ដឹកឈើ​មួយ​គ្រឿង និង​បាន​មក​លួច​បន្ធូរ​កង់​រថយន្ត​ដឹកឈើ​មិន​ឲ្យ​ទៅ​មុខ​នៅ​ពេល​ដែល​រថយន្ត​ដឹកឈើ​សុ​ក្រំ​ជា ច្រើន​ដុំ​នោះ​បាន​ឈប់​បែក​កង់​នៅ​លើ​ផ្លូវជាតិ​មួយ​កន្លែង​នៅ​ក្នុងស្រុក​ស្នួល​កាលពី​យប់​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០១៨ ។

បុរស​ជា​អ្នកកាសែត​ម្នាក់​ក្នុង​ចំណោម​អ្នកកាសែត​ជា​ច្រើន​នាក់​ដែល​សុទ្ធតែ​ជា​កាសែត​អត់​ចេញផ្សាយ​ដែល​តែងតែ​កើតរឿង​ចម្រូងចម្រាស់​ច្រើន​ជាងគេ​រហូត​ត្រូវ​បាន​អាជ្ញាធរ​តាម​មូលដ្ឋាន​ក៏​ដូច​ជា​តុលាការ​ខេត្តក្រចេះ​ធ្លាប់​បាន​កោះហៅ​មក​បំភ្លឺ​ជា​ច្រើន​ករណី ពិសេស​លើ​បណ្តឹង​កំហែង​យក​ម្តង​ជា​ពីរ​ដង​ទៅ​ហើយ​នោះ​មានឈ្មោះ យ៉ា​ន ឃុន​មន្នី មាន​ប្រើប្រាស់​ប័ណ្ណ​កាសែត​ជា​ច្រើន​អង្គភាព​បាន​រង​ការ​ជេ​ប្រមាថ​ពី​ស្ត្រី​ជា​ឈ្មួញ​អ្នក​រកស៊ី​ឈើ រហូត​បង្ក​ហិង្សា​ដោយ​អាម៉ាស ដោយ​ត្រូវ​ស្ត្រី​មេ​ឈ្មួញ​បាន​ដោះ​ស្បែកជើង​មក​វាយ​ក្បាល ។ ដែល​ទ​ង្វើ​នេះ​បាន​ជះ​ឥទ្ធិពល​យ៉ាងធ្ងន់ធ្ងរ​ដល់​អ្នកកាសែត​អាជីព​ដទៃ​ទៀត​ដែល​កំពុង​តែ​បំពេញការងារ​ដោយ​វិជ្ជាជីវៈ ។

ចំណែកឯ​ស្ត្រី​ជា​អ្នក​រកស៊ី​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់ និង​បាន​ឈ្លោះ​តតាំង​ជាមួយ​អ្នក កាសែត​រហូត​ឈាន​ឲ្យ​មាន​អំពើ​បែប​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា មានឈ្មោះ មុំ ជា​ថៅកែ​ឈើ​១​រូប ដោយ​តែងតែ​ធ្វើការ​ដឹក​ជញ្ជូន​ឈើ​ប្រភេទ​សុ​ក្រំ​តាម​រថយន្ត​សាំ​យ៉ុ​ង​ពី​ប៉ែក​ខាងលើ​ខេត្តក្រចេះ នាំ​ឆ្ពោះទៅ​ចែកចាយ​នៅ​ស្រុក​ស្នួល និង​ស្រុក​មេ​ម៉ត់ ចូល​ទៅ​ស្រុក​យួន ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សន្ដិសុខ​សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ