ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាសអាសន្ន​ពី​ទឹក​លិច​ក្រុង​បាងកកមួយ​ផ្នែក​ធំ​រហូត​ដល់​ឆ្នាំ​២០៣០

5 ឆ្នាំ មុន

ប្រទេស​ថៃ ៖ អង្គការ​ការពារ​បរិស្ថាន ​GREENPEACE​ ថៃ កាលពី​ថ្ងៃ​ទី​២​ កញ្ញា​ បាន​ចេញ​ការ​​ប្រកាស​អាសន្ន​ពី​ទឹក​លិច​ក្រុង​បាងកក​មួយ​ផ្នែក​ធំ​រហូត​ដល់​ឆ្នាំ​២០៣០​។ ដោយសារ​កម្ពស់​ទឹកសមុទ្រ​ឡើង ការ​ស្រុត​ដី​និង​ការ​ពង្រីក​ក្រុង​ក្នុង​សន្ទុះ​លឿន…

ប្រទេស​ថៃ ៖ អង្គការ​ការពារ​បរិស្ថាន ​GREENPEACE​ ថៃ កាលពី​ថ្ងៃ​ទី​២​ កញ្ញា​ បាន​ចេញ​ការ​​ប្រកាស​អាសន្ន​ពី​ទឹក​លិច​ក្រុង​បាងកក​មួយ​ផ្នែក​ធំ​រហូត​ដល់​ឆ្នាំ​២០៣០​។

ដោយសារ​កម្ពស់​ទឹកសមុទ្រ​ឡើង ការ​ស្រុត​ដី​និង​ការ​ពង្រីក​ក្រុង​ក្នុង​សន្ទុះ​លឿន ក្រុង​បាង​កក​ដែល​នា​ថ្ងៃ​ទី​៤​ទៅ​ទី​៩​កញ្ញា មាន​កិច្ចប្រជុំ​រៀបចំ​សន្និសីទ​អង្គការសហប្រជាជាតិ​ស្ដី​ពី​បរិយាកាស COP-24 នា​ពេល​ខាង​មុខ​នេះ​ត្រូវ​ទឹក​ជន់​លិច​ដោយ​ចៀស​មិន​ផុត ហើយ​​អាច​លិច​មួយ​ផ្នែក​រហូត​ដល់​ឆ្នាំ​២០៣០​។

លោក​TARA BUAKAMSRI នាយក​របស់​ GREENPEACE ​ថៃ ក្នុង​បទ​សម្ភាសន៍​មួយ​និយាយ​​ថា កសាង​លើ​ដី​ទឹក​លិច​មាន​កម្ពស់​ត្រឹមតែ​១,៥​ម៉ែត្រ​ពី​ផ្ទៃ​ទឹកសមុទ្រ ទីក្រុង​មាន​ប្រជាជន​ជាង​១០​លាន​នាក់​នោះ បច្ចុប្បន្ន​ស្ថិត​នៅ​កាន់តែ​ទាប​ពី​ផ្ទៃ​ទឹកសមុទ្រ ពី​១​ទៅ​២​សង្ទីម៉ែត្រ​ក្នុង​១​ឆ្នាំ ហើយ​រង​ការ​ជន់​លិច​ដោយ​ទឹកជំនន់​ធំ​ៗ​នា​ពេល​អនាគត​ឆាប់​ៗ​។

នា​ពេល​មាន​ទឹកជំនន់​ធំ​កាលពី​ឆ្នាំ​២០១១ ជាង​១​ភាគ​៥​នៃ​ទីក្រុង​នេះ​ត្រូវ​ទឹក​ជន់​លិច​។​បណ្ដា​​តំបន់​ជាយក្រុង​រង​ការ​ប៉ះពាល់​ជា​ពិសេស​ចំណែក​សង្កាត់​ពាណិជ្ជកម្ម​អាច​គេច​ផុត ដោយសារ​ទំនប់​នានា​ដែល​បង្កើត​ឡើង​ភ្លាម​ៗ​។​សេណា​រី​យ៉ូ​មួយ​ដែល​អាច​កើត​មាន​កាន់តែ​ញឹកញាប់ គឺ​ជិត​៤០%​នៃ​ទីក្រុង​នោះ អាច​លិច​ទឹក​ចាប់ពី​ឆ្នាំ​២០៣០​ទៅ​។​នេះ​បើ​តាម​ការ​ព្យាករណ៍​របស់​ធនាគារពិភពលោក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ