ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនង​ចង់​សាក​កម្លាំង​ឡាន​ទើប​ទិញ​ថ្មី​យ៉ាង​បានជា​លេង​មួយ​ប្រាវ​ផ្អើល​ឈុ​ល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​១​គ្រឿង​ម៉ាក Prius ថ្មី​សន្លាង​ទំនងជា​ម្ចាស់​ទើបតែ​ទិញ​យក​មក​ជិះ​មិន​ទាន់​នឹង​ធ្វើ​ផ្លាក​លេខ​ផង​បាន​រង​ការ​ខូចខាត​យ៉ាងដំណំ ដោយសារ​តែ​ស្ត្រី​ម្នាក់​បាន​បើកបរ​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​បោះពួយ​ឡើង​ទៅ​លើ​ខឿន​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ រួច​ហើយ​ឡើង​ជិះ​ម៉ូតូឌុប​គេចខ្លួន​បាត់​ស្រមោល​នោះ ។  ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​៣…

រាជធានី​ភ្នំពេញ ៖ រថយន្ត​១​គ្រឿង​ម៉ាក Prius ថ្មី​សន្លាង​ទំនងជា​ម្ចាស់​ទើបតែ​ទិញ​យក​មក​ជិះ​មិន​ទាន់​នឹង​ធ្វើ​ផ្លាក​លេខ​ផង​បាន​រង​ការ​ខូចខាត​យ៉ាងដំណំ ដោយសារ​តែ​ស្ត្រី​ម្នាក់​បាន​បើកបរ​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​បោះពួយ​ឡើង​ទៅ​លើ​ខឿន​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ រួច​ហើយ​ឡើង​ជិះ​ម៉ូតូឌុប​គេចខ្លួន​បាត់​ស្រមោល​នោះ ។

 ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវបំបែក​ជា​៤ ផ្លូវ​R6 (​លើ​វាល​ខ្សាច់​បឹង​កក់​) ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​សន្តិសុខ​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​បាន​បើករថយន្ត​របស់​គាត់​ម៉ាក Prius ពណ៌​ស អត់​ផ្លា​ក​លេខ មួយ​គ្រឿ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ដែល​ជា​ចំណុច​ផ្លូវបំបែក​ជា​៤​នោះ ។

ស្ត្រី​ម្នាក់​នោះ​ដោយ​ឆ្លង​ផុត​ខឿន​ថ្ម​ពុះ​ចែក​ទ្រូ​វ​ផ្លូវ​មួយ​កំណាត់​រួច ហើយ​រូប​គាត់​ក៏​បាន​បួង​ចង្កូតរថយន្ត​ក្នុង​គោលបំណង​បត់​ទៅ​ផ្លូវ​ខាងឆ្វេង​ទំនងជា​មើល​មិនឃើញ និង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន នោះ​ក៏​បាន​បើក​ឡើយ​ទៅ​លើ​ខឿន​ថ្ម​មួយទៀត​ដែល​នៅ​ខាង​មុខតែ​ម្តង រួច​ហើយ​ស្ត្រី​ម្នាក់​នោះ​ក៏​បាន​ចុះ​ពី​រថយន្ត និង​ឡើង​ជិះ​ម៉ូតូឌុប​គេចខ្លួន​បាត់​ស្រមោល​ពី​កន្លែង​កើត​ហេតុតែ​ម្តង​ដោយ​រូប​គាត់​មិន​មាន​គ្រោះថ្នាក់​អ្វី​ទេ ។

ពាក់ព័ន្ធ​ទៅ​នឹង​ករណី​រថយន្ត​បើក​ឡើង​លើ​ខឿន​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ខាងលើ​នេះ​ដែរ​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​នាំ​គ្នា​ធ្វើការ​រិះគន់​ទៅ​ដល់​ក្រុមហ៊ុន​វិនិយោគ​បឹង​កក់​ខាងលើ​ថា «​ចំណុច​កើតហេតុ​ខាងលើ​តែងតែ​បង្ក​អោយ​មាន​គ្រោះថ្នាក់​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ ដោយសារ​តែ​ច​ខាង​ក្រុមហ៊ុន​ធ្វើ​ផ្លូវ និង​ខឿន​ថ្ម​ពុះ​ចែក​ទ្រូ​វ​ផ្លូវ​នោះ​ដាច់​ៗ​ពី​គ្នា​ទើប​អោយ​អ្នកបើកបរ​មើល​មិនឃើញ និង​បើក​ឡើង​បែប​នេះ​» ។

ក្រោយ​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​ជា​តំណាង​ខាង​រថយន្ត​ចេញ​មុខ​មក​ធ្វើការ​ដោះស្រាយ​គ្នា​ជាមួយនឹង​ភាគី​ខាង​ក្រុមហ៊ុន​វិនិយោគ​តំបន់​បឹង​កក់​ខាងលើ​សង​ថ្លៃ​ខូចខាត​ខឿន​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បញ្ចប់រឿង​នៅ​នឹង​កន្លែង​កើតហេតុ និង​ហៅ​រថយន្ត​ស្ទូច​មក​ស្ទូច​យក​រថយន្ត​ទៅ​ធ្វើការ​ជួសជុល​ដោយ​ខ្លួនឯង​វិញ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ