ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាត់ទោស​អ្នកកាសែត​២​នាក់​ដាក់គុក​៧​ឆ្នាំ (មាន​វីដេអូ)

5 ឆ្នាំ មុន

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ អ្នក​យក​ព័ត៌មាន​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ​២​នាក់ ដែល​ជាប់​ចោទ​​ពី​បទ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​រដ្ឋ ព្រោះតែ​ធ្វើការ​អ​ង្គេ​ត​តាមដាន​លើ​រឿង​សម្លាប់​​រង្គាល ពួក​អ៊ិ​ស្លា​ម​រ៉ូ​ហ៊ី​ង​យ៉ា ត្រូវ​ទទួល​ការ​កាត់ទោស​កាលពី​ថ្ងៃ​ទី​៣​ កញ្ញា ដាក់​គុក​ដល់​ទៅ​៧​ឆ្នាំ​។ ​ការ​កាត់ទោស​អ្នកកាសែត​ទាំង​២​នាក់​នោះ…

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ អ្នក​យក​ព័ត៌មាន​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ​២​នាក់ ដែល​ជាប់​ចោទ​​ពី​បទ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​រដ្ឋ ព្រោះតែ​ធ្វើការ​អ​ង្គេ​ត​តាមដាន​លើ​រឿង​សម្លាប់​​រង្គាល ពួក​អ៊ិ​ស្លា​ម​រ៉ូ​ហ៊ី​ង​យ៉ា ត្រូវ​ទទួល​ការ​កាត់ទោស​កាលពី​ថ្ងៃ​ទី​៣​ កញ្ញា ដាក់​គុក​ដល់​ទៅ​៧​ឆ្នាំ​។

​ការ​កាត់ទោស​អ្នកកាសែត​ទាំង​២​នាក់​នោះ ធ្វើ​ឲ្យ​ប៉ះពាល់​ថែម​ទៀត​ដល់​មុខមាត់​លោក​ស្រី​ អ៊ួ​ង​សាន់​ស៊ូ​ជី ជ័យ​លា​ភី​ពានរង្វាន់​ណូបែល​សន្តិភាព​។

ចៅក្រម​លោក ​YE LWIN ​នៅ​មុខ​សាល​សវនាការ​មួយ​ចោមរោម​ដោយ​បណ្ដា​អ្នក​កាសែត​ និង​បណ្ដា​អ្នកការទូត​ថ្លែង​ថា ដោយ​អ្នក​ទាំង​២​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​សម្ងាត់​របស់​​រដ្ឋ ពួក​គេ​ត្រូវ​ទទួល​ការ​កាត់ទោស​ដាក់​ពន្ធ​គារ​ក្នុង​ម្នាក់​ៗ៧​ឆ្នាំ​។

ចំណែក​លោក ​KNUT OSTBY​ តំណាង​អង្គការសហប្រជាជាតិ​ប្រចាំ​មី​យ៉ា​ន់​ម៉ា ក្រោយ​ការ​ប្រកាស​សាលក្រម​កាត់ទោស​នោះ​បន្តិច​មាន​ប្រតិកម្ម​ថា យើង​បន្ត​ទាមទារ​ឲ្យ​ដោះ​លែង​ពួក​គេ​។

អ្នក​យក​ព័ត៌មាន​របស់​រ៉​យ​ទ័​រ​ជា​ជនជាតិ​មី​យ៉ា​ន់​ម៉ា​ទាំង​២​នាក់​នោះ ទទួល​ការ​ចោទ​ប្រកាន់ ដើរ​ប្រមូល​បណ្ដា​ឯកសារ​ទាក់ទិន​នឹង​ប្រតិបត្តិការ​របស់​កងកម្លាំង​សន្តិសុខ ក្នុង​រដ្ឋ​រ៉ា​ឃី​ន​ តំបន់​ភាគ​ពាយ័ព្យ​មី​យ៉ា​ន់​ម៉ា ជាទី​លាន​នៃ​សោកនាដកម្ម​របស់​ពួក​រ៉ូ​ហ៊ី​ង​យ៉ា​។​អ្នក​ទាំង​២​នាក់​នេះ លោក​ WA LONE អាយុ​៣២​ឆ្នាំ​ និង​លោក​ KYAW SOE OO​ អាយុ​២៨​ឆ្នាំ ជាប់​ឃុំឃាំង​បណ្ដោះអាសន្ន​ចាប់តាំងពី​ខែធ្នូ​ឆ្នាំ​២០១៧​មក​៕ វីដេអូ​ដក​ស្រង់​ចេញ​ពី ៖ euronews (en français)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ