ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះធ្វើ​រដ្ឋ​បាល…​ផ្អើល​ម្ចាស់​ផ្ទះសំណាក់​រត់​បាត់ស្រមោល​អស់​ (មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ សហ​ការណ៍​ជាមួយ​កម្លាំង​នគរ បាល​ព្រហ្មទណ្ឌ​និង​ផ្នែក​ប្រឆាំង​គ្រឿងញៀន ខណ្ឌ​ពោធិ៍​សែន​ជ័យ​ព្ត​ម​ទាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​១​បាន​ចុះ​ធ្វើ​រដ្ឋបាល ដើម្បី​ទប់ស្កាត់ រាល់​បទល្មើស​ផ្សេង​ៗ​នៅ​ក្នុងភូមិ​សាស្ត្រ របស់​ខ្លួន ហើយ​បាន​រក​ឃើញ​ក្រុម​យុវជន​វង្វេង​ផ្ទះ​ប្រុស​ស្រី​ចំនួន​១១​នាក់​ដែល​កំពុង​នាំ​គ្នា​សេព…

រាជធានី​ភ្នំពេញ ៖ កម្លាំង​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ សហ​ការណ៍​ជាមួយ​កម្លាំង​នគរ បាល​ព្រហ្មទណ្ឌ​និង​ផ្នែក​ប្រឆាំង​គ្រឿងញៀន ខណ្ឌ​ពោធិ៍​សែន​ជ័យ​ព្ត​ម​ទាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​១​បាន​ចុះ​ធ្វើ​រដ្ឋបាល ដើម្បី​ទប់ស្កាត់ រាល់​បទល្មើស​ផ្សេង​ៗ​នៅ​ក្នុងភូមិ​សាស្ត្រ របស់​ខ្លួន ហើយ​បាន​រក​ឃើញ​ក្រុម​យុវជន​វង្វេង​ផ្ទះ​ប្រុស​ស្រី​ចំនួន​១១​នាក់​ដែល​កំពុង​នាំ​គ្នា​សេព និង​ជួញដូរ​គ្រឿងញៀន​យ៉ាង​ពពាក់ពពូន​នៅ​ក្នុងផ្ទះ​សំណាក់​២​កន្លែង​បន្ទាប់​មក​សមត្ថកិច្ច​ខាងលើ​បាន​នាំ​អ្នក​ទាំងនោះ​ទៅ​ធ្វើការ​សាកសួរ​នៅ​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​ផង​ដែរ​។

ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០១៨​នៅ​ក្នុងផ្ទះ​សំណាក់​៣​ដុល្លារ​ចំនួន​២​កន្លែង​ក្នុង​នោះ​ទី​១​យីហោ​«​គី​ម ហេង​»​និង​ទី​២​យីហោ​«​ភា​រុន​»​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង​៣ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ចំណែក​ក្រុម​ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ​មាន​ប្រុស​ចំនួន​១០​នាក់ និង​ស្រី​ចំនួន​៣​នាក់ ហើយ​នគរបាល​មិន​ទាន់​បង្ហាញ​ពី​អត្តសញ្ញាណ​របស់​ពួក​គេ​នៅឡើយ​ទេ ដោយ​ដកហូត​ថ្នាំ​ញៀន​មួយ​ចំនួន ដាវ​សា​មូ​រ៉ៃ​១​ដើម និង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​ថ្នាំ​ញៀន​មួយ​ចំនួន​ទៀត​ផង​ដែរ ។

នគរបាល​បាន​ឲ្យ​ដឹង​ថា ការ​ចុះ​ធ្វើ​រដ្ឋបាល​ខាងលើ​នោះ​គឺ​ដើម្បី​ទប់ស្កាត់​បទល្មើស​ផ្សេង​ៗ​ដូច​ជា​សកម្មភាព​លួច​ឆក់ និង​ប្លន់ ជា​ពិសេស​ការ​ប្រើប្រាស់​និង​ជួញដូរ​គ្រឿងញៀន​នៅ​ក្នុង​មូលដ្ឋាន ជាង​នេះ​ទៀត​គឺ​បំបែកសម្បុក​លាក់ខ្លួន​របស់​ក្រុម​សង្គម​ងងឹត​។ ខណៈ​កម្លាំង​បាន​រក​ឃើញ​ក្រុម​យុវជន​វង្វេង​ផ្ទះ​ខាងលើ​កំពុង​ប្រមូលផ្ដុំ​គ្នា​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​យ៉ាង​ពពាក់ពពូន​ទើប​ធ្វើការ​ឃាត់ខ្លួន​តែ​ម្ដង​។

ដោយនៅ​ក្នុង​នោះ​ទី​១-​គឺ​ក្នុងផ្ទះ​សំណាក់​យីហោ «​គី​ម ហេង​» ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៩​នាក់ ក្នុង​នោះ​ស្រី​៣​នាក់ និង​ដកហូត​ឧបករណ៍​សម្រាប់​ជក់​គ្រឿងញៀន​មួយ​ចំនួន ដាវ​សាំ​ម៉ូ​រ៉ៃ​១​ដើម និង​ថ្នាំ​ញៀន​ចំនួន​២​កញ្ចប់​។ ទីតាំង​ទី​២-​គឺ​ផ្ទះសំណាក់ យីហោ «​ភា​រុន​» ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ជនសង្ស័យ​ខាងលើ​បាន​ជួល​ផ្ទះសំណាក់​ចំនួន​ទាំង​២​ទីតាំង​នោះ​ធ្វើ​ជា​ជម្រក​លាក់ខ្លួន​និង​ជួញដូរ​ចែកចាយ​ព្រមទាំង​ប្រើប្រាស់​គ្រឿងញៀន​ដោយ​ទ្រង់ទ្រាយ​ធំ ។ មិនតែប៉ុណ្ណោះ​ម្ចាស់ ផ្ទះសំណាក់​នេះ​មិន​បាន​រាយការណ៍​ជូន​នគរបាល​ឲ្យ​បានដឹង​នោះ​ទេ លុះ​ពេល​ដឹង​ថា​ជនសង្ស័យ​ទាំងនោះ​ត្រូវ​ឃាត់ខ្លួន​ ស្រាប់ត​ែ​ម្ចាស់ផ្ទះ​សំណាក់​ទាំង​២​ទីតាំង​នេះ​បាន​រត់គេច​ខ្លួន​បាត់​អស់ ។ ក្រោយ​ពេល​ចាប់ខ្លួន​ជនសង្ស័យ​ទាំងនោះ​ត្រូវ​បាន​នាំ​យក​ទៅ​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ