ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកស្តាយចំពោះហេតុការណ៍ដ៏រន្ធត់លើគ្រួសារលោកអនុប្រធានមន្ទីរសុខាភិបាល​​ខេត្ត…

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ លោក​អនុប្រធាន​មន្ទីរ​សុខាភិ​បាល​ខេត្ត​បាន​របួសធ្ងន់ ចំណែក​ភរិយា​របស់​លោក​ស្លាប់​នៅ​តាម​ផ្លូវ ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​ចាន់​បូ​រី ប្រទេស​ថៃ បន្ទាប់​ពី​មាន​គ្រោះថ្នាក់​ត្រូវ​រថយន្ត​ថៃ​បុក​រថយន្ត​ខ្មែរ​នៅ​ទឹកដី​ថៃ ។ ក្នុង​ឧបទ្ទវ​ហេតុនេះ អ្នកបើកបរ​រថយន្ត​ថៃ​រង​របួសស្រាល…

ខេត្ត​ប៉ៃលិន ៖ លោក​អនុប្រធាន​មន្ទីរ​សុខាភិ​បាល​ខេត្ត​បាន​របួសធ្ងន់ ចំណែក​ភរិយា​របស់​លោក​ស្លាប់​នៅ​តាម​ផ្លូវ ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​ចាន់​បូ​រី ប្រទេស​ថៃ បន្ទាប់​ពី​មាន​គ្រោះថ្នាក់​ត្រូវ​រថយន្ត​ថៃ​បុក​រថយន្ត​ខ្មែរ​នៅ​ទឹកដី​ថៃ ។ ក្នុង​ឧបទ្ទវ​ហេតុនេះ អ្នកបើកបរ​រថយន្ត​ថៃ​រង​របួសស្រាល និង​បាន​រត់​គេច​ខ្លួន​បាត់​ស្រមោល ។

ហេតុការណ៍​រថយន្ត​ថៃ​បុក​ជាមួយ​រថយន្ត​ខ្មែរ ដែល​បណ្តាល​ឱ្យ​ប្រពន្ធ​អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ស្លាប់​ដ៏​គួរ​ឱ្យ​រន្ធត់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​យប់​ថ្ងៃ​ទី៣១ សីហា​កន្លង​ទៅ នៅ​តាម​ផ្លូវជាតិ ក្នុងស្រុក​ពោង​ណាំ​រ៉​ន ខេត្ត​ចាន់​បូ​រី ប្រទេស​ថៃ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ភរិយា​លោក​អនុប្រធាន​មន្ទីរ​សុខាភិបាល​ដែល​ស្លាប់​ឈ្មោះ ឃាង ធា​រ៉ា​ថន អាយុ​៤១​ឆ្នាំ ជា​នាយិកា​ស្តីទីចាត់ការ​ហិរញ្ញវត្ថុ​សាលាខេត្ត និង​លោក​អនុ​ប្រធាន​មន្ទីរ​ឈ្មោះ សៀ​ក រតន​: អាយុ​៥០​ឆ្នាំ រង​របួសធ្ងន់ កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ខេត្ត​ចាន់​បូ​រី ។ រីឯ​រថយន្ត​ម៉ាក​សុ​ី​អវី ពណ៌​ទឹកប្រាក់ មិន​ស្គាល់​ផ្លា​ក​លេខ រង​ការ​ខូចខាត​ទាំងស្រុង ។

ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា ជន​រង​គ្រោះ​ទាំង​២​នាក់​ប្តី​ប្រពន្ធ បាន​បើកបរ​រថយន្ត​របស់​ខ្លួន​ម៉ាក​សុ​ី​អវី ពណ៌​ទឹកប្រាក់ ពី​ខាងកើត​ទៅ​ខាងលិច ដោយ​ឆ្លង​ព្រំដែន​ខេត្ត​ប៉ៃលិន​ឆ្ពោះទៅ​ខេត្ត​ចាន់​បូ​រី ប្រទេស​ថៃ ។

ពេល​កំពុង​ធ្វើ​ដំណើរ តាម​ដងផ្លូវ ស្រាប់តែ​មាន​រថយន្ត​ថៃ​១​គ្រឿង​ម៉ាក​មី​ត​សុ​៊​យ​ប៊ី​ស៊ី ពណ៌​ស បាន​បើក​ជែង​គ្នា​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​លោក សៀ​ក រតនៈ ពេញទំហឹង ។ ក្នុង​គ្រោះថ្នាក់​នេះ បណ្តាល​ឲ្យ​រថយន្ត​ទាំង​២​គ្រឿង​រង​ការ​ខូចខាត​យ៉ាងដំណំ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ស្ទូច​យក​ចេញពី​ផ្លូវ​ទៅ​រក្សា​ទុក រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ។

សព​លោកស្រី ឃាង ធា​រ៉ា​ថន ត្រូវ​បាន​សាច់ញាតិ​ទាក់ទង​ទៅ​ខាង​ភាគី​ថៃ ដើម្បី​ដឹក​ត្រឡប់​យក​មក​ខេត្ត​ប៉ៃលិន ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ រីឯ​លោក សៀ​ក រតន​: អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ជា​ប្តី កំពុង​ស្ថិត​នៅ​ក្នុង​ការ​សង្គ្រោះ​បន្ទាន់​នៅ​ប្រទេស​ថៃ ៕

អត្ថបទសរសេរ ដោយ