ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្កើន​អាយុ​ចូល​និវត្តន៍​មនុស្ស​ច្រើន​ពាន់​នាក់​ធ្វើ​បាតុកម្ម​ (មាន​វីដេអូ)

5 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី​៖ ពលរដ្ឋ​រុ​ស្ស៊ី​​ជា​ច្រើន​ពាន់​នាក់ កាលពី​ថ្ងៃ​ទី​២​ កញ្ញា បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​ក្នុង​​ប្រទេស ប្រឆាំង​គម្រោង​បង្កើន​អាយុ​ចូល​និវត្តន៍ ​ទោះបី​ជា​ប្រធានាធិបតី​លោក​វ្ល៉ា​ឌី​មៀរ ​ពូ​ទី​ន សន្យា​ពី​ការ​សម្រាល​ការ​កែទម្រង់​នេះ​ក្ដី​។ នៅ​ក្រុង​មូ​ស្គូ​យោង​តាម​អាជ្ញាធរ​បាន​ឱ្យ​ដឹង​​ថា…

ប្រទេស​រុ​ស្ស៊ី​៖ ពលរដ្ឋ​រុ​ស្ស៊ី​​ជា​ច្រើន​ពាន់​នាក់ កាលពី​ថ្ងៃ​ទី​២​ កញ្ញា បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​ក្នុង​​ប្រទេស ប្រឆាំង​គម្រោង​បង្កើន​អាយុ​ចូល​និវត្តន៍ ​ទោះបី​ជា​ប្រធានាធិបតី​លោក​វ្ល៉ា​ឌី​មៀរ ​ពូ​ទី​ន សន្យា​ពី​ការ​សម្រាល​ការ​កែទម្រង់​នេះ​ក្ដី​។

នៅ​ក្រុង​មូ​ស្គូ​យោង​តាម​អាជ្ញាធរ​បាន​ឱ្យ​ដឹង​​ថា មនុស្ស​ប្រមាណ​ជា​៧.៥០០​នាក់ បាន​ចូល​រួម​ក្នុង​បាតុកម្ម​ប្រឆាំង​ការ​កែទម្រង់​នេះ ដែល​បច្ចុប្បន្ន​សភា​កំពុង​ពិនិត្យ​។ ហើយ​​បាតុករ​ម្នាក់​និយាយ​ថា អ្វី​ដែល​យើង​ចង់បាន​ គឺ​បាន​ឆាប់​ចូល​និវត្តន៍ ព្រោះ​ពលរដ្ឋ​ធ្វើការ​ធ្ងន់ ​ហើយ​អាយុកាល​របស់​គេ​កាន់តែ​ខ្លី​ទៅ​។

បាតុកម្ម​​នេះ​ប្រព្រឹត្ត​ទៅ​ក្នុង​ទីក្រុង​ជា​ច្រើន​របស់​រុ​ស្ស៊ី ដូច​ជាទី​ក្រុង​សាំង​ប៉េ​ទ័​រ​ស្បួ​រ​ជា​ដើម​ ដោយនៅ​ទីនោះ​មាន​មនុស្ស​ប្រមាណ​ជា​២.៥០០​នាក់​​បាន​នាំ​គ្នា​ដើរ​ហែ​ក្បួន​។​ ចំណែក​​នៅ​ទីក្រុង​សា​ម៉ា​រ៉ា មនុស្ស​ប្រមាណ​ជា​១០០០​នាក់​ បាន​ចូលរួម​ក្នុង​បាតុកម្ម រៀបចំ​​ដោយ​ចលនា​របស់​មេដឹកនាំ​ប្រឆាំង​ម្នាក់​លោក​ស័​រ​ហ្គេ​យ ​អ៊ូ​ដាល់​សូវ​។

កាលពី​ខែកក្កដា​ បាតុកម្ម​ប្រឆាំង​ការ​កែទម្រង់​ការ​ចូល​និវត្តន៍ មាន​មនុស្ស​ចូលរួម​ដល់​១០០.០០០​នាក់​នៅ​ក្រុង​មូ​ស្គូ ហើយ​លោក​ស័​រ​ហ្គេ​យ ​អ៊ូ​ដាល់​សូវ​ ត្រូវ​បាន​​ចាប់ខ្លួន​ក្នុង​បាតុកម្ម​នោះ បន្ទាប់​មក​ទទួល​ការ​កាត់ទោស ដាក់គុក​៣០​ថ្ងៃ​ពី​បទ​ដុត​រូបថត​បណ្ដា​មេដឹកនាំ​រុ​ស្ស៊ី​។

ប្រឈម​មុខ​នឹង​ការ​ធ្លាក់​ចុះ​ប្រជាប្រិយភាព​របស់​លោក​យ៉ាង​ខ្លាំង មក​ពី​គម្រោង​កែ​ទម្រង់​​ការ​ចូល​និវត្តន៍​នេះ លោកពូ​ទី​ន ​សន្យា​កាលពី​ស​ប្ដា​ហ៍​មុន​សម្រាល​គម្រោង​នេះ​។ ហើយ​លោក​បាន​​ស្នើ​ជា​ពិសេស​បង្កើន​អាយុ​ចូល​និវត្តន៍ សម្រាប់​នារី​៥៥​ឆ្នាំ​នា​ពេល​បច្ចុ​ប្បន្ន​មក​៦០​ឆ្នាំ ទល់​នឹង​គម្រោង​ដំបូង​៦៣​ឆ្នាំ សម្រាប់​បុរស​អាយុ​ចូល​និវត្តន៍​កំណត់​៦៥​ឆ្នាំ​ ដែល​បច្ចុប្បន្ន​ត្រឹម​៦០​ឆ្នាំ​។ ហើយ​​អាយុ​ចូល​និវត្តន៍​នៅ​រុ​ស្ស៊ីពុំ​មានការ​ផ្លាស់​ប្ដូរ​ចាប់​តាំង​ពី​ប្រមាណ​ជា​៩០​ឆ្នាំ​មក​ហើយ​៕ វីដេអូ​ដក​ស្រង់​ចេញពី ៖ AFP

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ