ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រាប់​ប្រពន្ធ​ថា​ទៅ​មើល​ទ្រូ​ដាក់​នៅ​វាលស្រែ ស្រាប់តែ​ឃើញ​…​ក្នុង​ជង្រុក​ស្រូវយ៉ាង​រន្ធត់​

5 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ បុរស​ម្នាក់​បាន​ធ្វើ​អត្តឃាត​ដោយ​ចងក​សម្លាប់​ខ្លួន​នៅ​ក្នុង​ជង្រុក​ដាក់​ស្រូវ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​៣ សីហា ២០១៨ នៅ​ភូមិ​ខ្ទុំ សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្តឧត្តរមានជ័យ…

ខេត្តឧត្តរមានជ័យ ៖ បុរស​ម្នាក់​បាន​ធ្វើ​អត្តឃាត​ដោយ​ចងក​សម្លាប់​ខ្លួន​នៅ​ក្នុង​ជង្រុក​ដាក់​ស្រូវ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​៣ សីហា ២០១៨ នៅ​ភូមិ​ខ្ទុំ សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្តឧត្តរមានជ័យ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ប្លុង លឿន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ខ្ទុំ សង្កាត់​កូន​គ្រៀល ក្រុង​សំរោង ខេត្តឧត្តរមានជ័យ ។

តាម​ការ​បំភ្លឺ​របស់​ភរិយា​ជន​រង​គ្រោះ​ឈ្មោះ ផាត់ ថា ហៅ អ៊ុ​ន បាន​ឲ្យ​សមត្ត​កិច្ច​ដឹង​ថា ប្តី​គាត់​មាន​ជម្ងឺសរសៃប្រសាទ ហើយ​ប្តី​របស់​គាត់​ជា​មនុស្ស​ចូល​ចិត្ត​ផឹកស្រា និង​ផឹក​ស្រវឹង​រាល់ថ្ងៃ នៅ​ពេល​ស្រវឹង​ម្តង​ៗ​តែងតែ​ចង់​សម្លាប់​ខ្លួន តែ​ត្រូវ​បាន​ប្រពន្ធ​កូន​បងប្អូន​ចេះ​តែ​លួងលោម និង ទិញ​ថ្នាំ​ងងុយដេក​ឲ្យ​លេប ដើម្បី​ឲ្យ​គាត់​រំងាប់​អារម្មណ៍​កុំ​ឲ្យ​សម្លាប់​ខ្លួន ។ លុះ​នៅ​វេលា​ម៉ោង​៣​ជាង​ទៀប​ភ្លឺ ប្តី​គាត់​បាន​ប្រាប់​ថា ក្រោក​ទៅ​លើក​ទ្រូ​ដាក់​នៅ​វាលស្រែ ពេល​នោះ​ប្តី​របស់​គាត់​ក៏​ទៅ​បាត់​រហូត​ដល់​ភ្លឺ និង​រហូត​ដល់​ថ្ងៃរសៀល មិនឃើញ​ត្រឡប់​មក​ផ្ទះ​វិញ ។

ដោយសារ​តែ​ការ​បាត់​ដំណឹង​ប្តី​យ៉ាង​ដូច្នេះ គាត់ និង​ក្រុម​គ្រួ​សារបាន​នាំ​គ្នា​ដើរ​រក ក៏​ប្រទះ​ឃើញ​ប្តី​របស់​គាត់​ចងក​នៅ​ក្នុង​ជង្រុក​ដាក់​ស្រូវ​ស្លាប់​បាត់​ទៅ​ហើយ ។ បន្ទាប់​មក​សព​ត្រូវ​បាន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃ
ណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ