ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំកូនប្រុសធ្វើចឹង…សួរថា បាន​ស្រួលឬ?

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ចោរ​២​នាក់​ឪពុក​-​កូន ដែល​តែង​ធ្វើ​សកម្មភាព​ចង់​ក្លាយជា​អ្នកឯកទេស​ខាង​ធ្វើ​ចោរលួច​កាត់​សោ​សាលារៀន​ លួច​សម្ភារ​នៅ​ក្នុងក្រុង​ស្ទឹង​សែន ស្រុក​កំពង់ស្វាយ ស្រុក​ស​ន្ទុ​ក និង​ស្រុក​បារាយណ៍ ប្រហែលជា​ដល់​ថ្ងៃ​អង្សា​ហើយ​នោះ ក៏​បាន​ត្រូវ​បង្ក្រាប…

ខេត្តកំពង់ធំ ៖ ចោរ​២​នាក់​ឪពុក​-​កូន ដែល​តែង​ធ្វើ​សកម្មភាព​ចង់​ក្លាយជា​អ្នកឯកទេស​ខាង​ធ្វើ​ចោរលួច​កាត់​សោ​សាលារៀន​ លួច​សម្ភារ​នៅ​ក្នុងក្រុង​ស្ទឹង​សែន ស្រុក​កំពង់ស្វាយ ស្រុក​ស​ន្ទុ​ក និង​ស្រុក​បារាយណ៍ ប្រហែលជា​ដល់​ថ្ងៃ​អង្សា​ហើយ​នោះ ក៏​បាន​ត្រូវ​បង្ក្រាប ។

លោក​វរសេនីយ៍ទោ កែ ក​ញ្ច​នា អធិការរង​នគរបាល​ស្រុក​បារាយណ៍​ទទួល​ផ្នែក​ព្រហ្មទណ្ឌ​បានឱ្យកោះ
សន្តិភាព​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២ កញ្ញា ថា ជនសង្ស័យ​ទាំង​២​នាក់​នេះ ឪពុក​ឈ្មោះ ហូ ឡូត អាយុ​៤៩​ឆ្នាំ កូនប្រុស និង​ឈ្មោះនាង សុ​ឡី ហៅ​ស្រូ​យ ហៅ​ចិ​ត្រា អាយុ​១៥​ឆ្នាំ ពួក​គេ​រស់នៅ​ក្នុងភូមិ​ព្នៅ ឃុំ​ព្នៅ ស្រុក
​ស​ន្ទុ​ក ។

ជាមួយនឹង​ការ​ចាប់ខ្លួន​នេះ សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាង​មាន សោ​អូ​តូ​១ ដង្កាប់ និង​កូនសោ​មួយ​ចំនួន កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៣០ ខែសីហា ខណៈ​ពួក​គេ​ជិះ​ម៉ូតូឌុប​គ្នា​ចូល​ទៅ​កាត់​សោ​ទីចាត់ការ​សាលា​បឋម​សិក្សា​ចើ​ង​ដើ​ង ស្ថិត​ក្នុងភូមិ​ចើ​ង​ដើ​ង ឃុំ​ចើ​ង​ដើ​ង ស្រុក​បារាយណ៍ លួច​បាន​សម្ភារ​មួយ​ចំនួន ។ ពេល​កំពុង​ធ្វើ​សកម្មភាព​លួចនោះ សមត្ថកិច្ច​ដែល​ចុះ​ល្បាត​ជួប ​ក៏​ឃាត់ខ្លួនបាន​ម្នាក់​ជា​កូន​ឈ្មោះ នាង សុ​ឡី ហៅ​ស្រូ​យ ឯ​ឪពុក​រត់គេច​ខ្លួន​បាត់ ។ រហូត​មក​ដល់​រសៀលថ្ងៃ​ទី​៣១ ខែសីហា ទើប​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ឪពុក​ឈ្មោះ ហូ ឡូត បាន ។

នៅ​ពេល​សាកសួរជនសង្ស័យ​សារភាព​ថា ពួក​គេ​ពិតជា​បាន​កាត់​សោ​លួច​យក​សម្ភារ​នៅ​ក្នុង​សាលារៀន​ជា​ច្រើន​លើក​មក​ហើយ​មែន​រួម​មាន សាលា​នៅ​ក្នុង​ក្រុង​ស្ទឹង​សែន ពួក​គេ​ចូល​លួច​២​លើក នៅ​ស្រុកកំពង់ស្វាយ​១​លើក នៅ​ស្រុក​ស​ន្ទុ​ក​៨​លើក និង​នៅ​ស្រុក​បារាយណ៍​៩​លើក ហើយ​ចុង​ក្រោយ​ ក៏​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​​តែ​ម្តង ។

ក្រោយ​ពី​ទទួល​បាន​ចម្លើយ​សារភាព​នេះ សមត្ថកិច្ច​បាន​នាំ​ជនសង្ស័យ​ទៅ​យក​វត្ថុ​តាងដែល​លាក់​ទុក​នៅផ្ទះ​រួម​មាន ម៉ូ​ទ័​រ​២​គ្រឿង កុំព្យូទ័រ​លើ​តុ​២​គ្រឿង កង្ហារ​បញ្ឈរ​១​គ្រឿង ធុងបាស់​២ ដង្កាប់​កាត់​ដែក​២ ម៉ាស៊ីន​អ៊ុត​១ផ្លែចប​កាប់​២ ម៉ាស៊ីន​កិន​ទឹកកក​១ ម៉ូ​ទ័​រ​បូមទឹក​២ ក្បាល​ស៊ី​ឌី​១ ម៉ា​ញ៉េ​១​គ្រឿង វិទ្យុ​១​គ្រឿង មេក្រូ​ឆែង​ម៉ែ​ង​ធំ​២ ម៉ាស៊ីន​កាត់​ស្មៅ​១​គ្រឿងជញ្ជីង​២ ម៉ាស៊ីន​ព្រី​ន​ធ័​រ​១​គ្រឿង ប៊ិក​មួយ​ឡាំង​តូច អា​គុយ​១ ធុង បាស់​៣ ក្បាល​បំពង​សំឡេង​១ និង​រូ​ឡូ​ធំ​១ ។

ការ​បែកធ្លាយ​ឪពុក​នាំ​កូន​ដើរ​លួច​គាស់​តាម​សាលារៀន​នេះ បាន​បង្ក​ឱ្យ​មានការ​ហួសចិត្ត​យ៉ាង​ខ្លាំង ដែល​បុរស​ជា​ឪពុក​មិន​គួរ​បង្កើតកូន​មក​ឱ្យធ្វើ​ចោរ​ខូចអនាគត​បែប​នេះ​ឡើយ ៕

អត្ថបទសរសេរ ដោយ