ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈឹ​ម អា​រី​យ៉ា ក៏​មិន​បាន​លុយ​ថ្លៃ​សម្តែង​ដែរ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ តារា​សម្ដែង​វ័យ​២៣​ឆ្នាំ កញ្ញា​ឈឹ​ម អា​រី​យ៉ា បាន​បង្ហើប​ឲ្យ​ដឹង​ពី​រឿង​ផលិតករ​មិន​បើកប្រាក់​ថ្លៃ​សម្តែង​ឲ្យ​នាង​ដែរ ។ នាង​ព្រមាន​នឹង​បញ្ចេញ​ឈ្មោះ​ម្ចាស់​ផលិតកម្ម​នោះ​ករណី​នៅ​តែ​មិន​បើកប្រាក់​ឲ្យ​នាង ហើយ​នាង​អស់​ការ​អត់ទ្រាំ​នោះ ។ តារា​សម្ដែង​កញ្ញា​ឈឹ​ម…

រាជធានី​ភ្នំពេញ​៖ តារា​សម្ដែង​វ័យ​២៣​ឆ្នាំ កញ្ញា​ឈឹ​ម អា​រី​យ៉ា បាន​បង្ហើប​ឲ្យ​ដឹង​ពី​រឿង​ផលិតករ​មិន​បើកប្រាក់​ថ្លៃ​សម្តែង​ឲ្យ​នាង​ដែរ ។ នាង​ព្រមាន​នឹង​បញ្ចេញ​ឈ្មោះ​ម្ចាស់​ផលិតកម្ម​នោះ​ករណី​នៅ​តែ​មិន​បើកប្រាក់​ឲ្យ​នាង ហើយ​នាង​អស់​ការ​អត់ទ្រាំ​នោះ ។

តារា​សម្ដែង​កញ្ញា​ឈឹ​ម អា​រី​យ៉ា បាន​បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​ក​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា «​នាង​ខ្ញុំ​ុ​មិនដឹង​ថា អ្វី​ៗ​ដែល​បង​(​ហង្ស សម្បើម​ស័​ក្ត និយាយ​ពិត ឬ​មិន​ពិត​ទេ តែបើ​វា​ជា​ការណ៍​ពិត នាង​ខ្ញុំ​​ពិតជា​យល់​អារម្មណ៍​មួយ​នេះ​ព្រោះ​នាង​ខ្ញុំ​ក៏​ជា​តួ​ម្នាក់​ដែរ ហើយ​ក៏​បាន​ជួប​រឿង​នេះ​ដែរ ពិបាក​ណាស់​ផលិតកម្ម​មួយ​ចំនួន​តូច​គឺ​អ៊ីចឹង ថត​ឲ្យ​ហើយ រឿង​ចាក់​ចប់​ហើយ នៅ​មិន​បើក​លុយ​ឲ្យ​តួ​ទេ និយាយ​កុហក​ថ្ងៃនេះ​ថ្ងៃ​នោះ ខ្ញុំ​​មិន​យល់​ទេ​ថា​គាត់​គិត​អី ! តួ​ដែល​ជួប​រឿង​នេះ​ខ្លួនឯង​បាន​យល់​អារម្មណ៍​មួយ​នេះ ហើយ​ខ្ញុំ​និយាយ​​អ៊ីចឹង​ហើយ​បើ​ដឹងខ្លួន​គួរតែ​គិតគូរ ឬ​ក៏​ចង់​ឲ្យ​និយាយ​ចំ​ឈ្មោះ​»​។

ករណី​របស់​កញ្ញា​ឈឹ​ម អា​រី​យ៉ា នេះ មិនមែន​ជា​ករណី​លើក​ដំបូង​ទេ គឺ​កន្លង​មក​មាន​តារា​សម្ដែង​មួយ​ចំនួន​ជួប​រឿង​បែប​នេះ ។ ពួក​គេ​បាន​ត្អូញត្អែរ​ពី​ករណី​ថតកុន​ហើយ​មិន​បាន​ទទួល​លុយ សូ​ម្បី​តែ​ភាពយន្ត​នោះ​ចាក់​បញ្ចាំង​ចប់​ហើយ​ក្តី ។ ទោះជា​យ៉ាងណា​ក្តី​អា​រី​យ៉ា បាន​បដិសេធ​មិន​ទាន់​សម្រេចចិត្ត​បញ្ចេញ​ឈ្មោះ​ម្ចាស់​ផលិតកម្ម​ដែល​ជំពាក់​លុយ​នាង​នោះ​ទេ តែ​នាង​រង់ចាំ​មើល​បើ​មិន​ដោះស្រាយ​ជាមួយ​នាង​ទេ នាង​នឹង​ទម្លាយ​ឈ្មោះ។

កន្លង​មក​កញ្ញា​ណា​ក់ ស្រី​ណា និង​លោក​ហង្ស សម្បើម​ស័​ក្ត បាន​ទម្លាយ​ពី​រឿង​មិន​ទទួល​បាន​ប្រាក់​ថ្លៃ​សម្តែង​ពី​ផលិតករ ទោះបីជា​ការ​រង់ចាំ​អូស​បន្លាយពេល​ជា​យូរ​ក្តី ។ ទោះជា​យ៉ាងណា​ក្តី​ផលិតករ​មាន​ហេតុផល​តបត​ទៅ​តារា​ទាំងនោះ​វិញ ។

កញ្ញា​ឈឹ​ម អា​រី​យ៉ា ជា​តារា​សម្ដែង​លេចធ្លោ​នា​ពេល​ចុង​ក្រោយ ក្នុង​រឿង​«​កូនប្រសារ​ឡឺ​កឺ​»​របស់​ទូរទស្សន៍ CTN, រឿង​«​គ្រូពេទ្យ​ខ្ញុំ​» របស់​ទូរទស្សន៍ PNN, រឿង​«​កន្ទោងខៀវ​»​របស់ ទូរទស្សន៍​PNN និង រឿង​«​គ្មាន​ថ្ងៃ​បញ្ចប់​» ជាដើម​។ អាជីព​សិល្បៈ​របស់​អា​រី​យ៉ា នា​ពេល​ចុង​ក្រោយ​នេះ​កំពុង​លូត​ឡើង ។ នាង​បាន​ប្រឡូក​អាជីព​ជា​តារា​សម្តែង​តាំងពី​ចុងឆ្នាំ​២០១៥​មក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ