ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណិត​គាត់​ណាស់ ! ២​នាក់​ប្តី​ប្រពន្ធ​ដុត​សំរាម​ឡើង​…

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ បុរស​រង​គ្រោះ​ពី​នាក់​ប្តី​ប្រពន្ធ​បាន​រង​របួសធ្ងន់ ដោយ​ត្រូវ​រលាត់​ពេញ​រាង​កាយ ដោយសារ​តែ​មានការ​ផ្ទុះ​ភ្នក់ភ្លើង ដែល​ដុត​នៅ​ខាង​មុខ​ផ្ទះ ដោយ​គេ​សង្ស័យ​ថា ការ​ផ្ទុះ បណ្តាល​មក​ពី​កំប៉ុង​ស្ព្រា​យ​បាញ់​ខ្លួន ។…

ខេត្តក្រចេះ ៖ បុរស​រង​គ្រោះ​ពី​នាក់​ប្តី​ប្រពន្ធ​បាន​រង​របួសធ្ងន់ ដោយ​ត្រូវ​រលាត់​ពេញ​រាង​កាយ ដោយសារ​តែ​មានការ​ផ្ទុះ​ភ្នក់ភ្លើង ដែល​ដុត​នៅ​ខាង​មុខ​ផ្ទះ ដោយ​គេ​សង្ស័យ​ថា ការ​ផ្ទុះ បណ្តាល​មក​ពី​កំប៉ុង​ស្ព្រា​យ​បាញ់​ខ្លួន ។

ក្រោយ​កើតហេតុ​បុរស​រង​គ្រោះ​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​ត្រូវ​បាន​ក្រុម​គ្រួសារ​ចាត់ បញ្ជូន​មក​សង្គ្រោះ នៅ​នឹង​មន្ទីរពេទ្យ​ស្រុក​ស្នួល កាលពី​ព្រលប់​ថ្ងៃ​ទី​០២ កញ្ញា​នេះ តែ​ហេតុ​ការ នេះ​មិន​បាន​បង្ក​ឲ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត​អ្នក​ទាំង​ពីរ​នោះ​ទេ ។

បើ​តាម​នគរបាល​មូលដ្ឋាន​ស្រុក​ស្នួល​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ មានឈ្មោះ ជឿន ផេ​ន អាយុ​៣៣​ឆ្នាំ ​ជា​ប្តី និង​ប្រពន្ធ​ឈ្មោះ ​ទី​ន ហាន អាយុ​២៧​ឆ្នាំ រស់នៅឃុំ​ស្រែ​ចារ ស្រុក​ស្នួល ខេត្តក្រចេះ ។

បើ​តាម​នគរបាល​ស្រុក​ស្នួល​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ព្រលប់​កើតហេតុ​ស្ត្រី​ជា​ម្តាយ​វ័យ ចំណាស់​បាន​ប្រមូល​សំរាម​ពី​ក្នុងផ្ទះ​មក​ដាក់​ខាង​មុខ​ផ្ទះ​ដូច​តាម​ទម្លាប់ ។ ហើយ​ការ​ប្រមូល​សំរាម​ពី​ក្នុងផ្ទះ​មក​គរ​ដុត​ស្ត្រី​វ័យ​ចំណាស់​ជា​ម្តាយ​ត្រូវ​គេ​សន្និដ្ឋាន​ថា អាច​មាន​កំប៉ុង​ស្ព្រា​យ​បាញ់​ខ្លួន​(​គ្រឿងក្រអូប​)​មក​ដុត​ក្នុង​ភ្នក់ភ្លើង ។

នៅ​ពេល​ភ្នក់ភ្លើង​កំពុង​តែ​ឆេះ​ជន​រង​គ្រោះ​ទាំង ពីរ​នាក់​ប្តី​ប្រពន្ធ​ក៏​បាន​ប្រមូល​សំរាម មក​ដាក់​គរ​ដុត​បន្ថែម ភ្លាម​នោះ​ក៏​បាន​ជួប​ហេតុការណ៍​ផ្ទុះ​លាន់លឺ​ដូច​គ្រាប់ បង្ក​ឲ្យ​បុរស​រង​គ្រោះ​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​រង​របួស​រលាត់​លើ​ខ្លួនប្រាណ​យ៉ាងធ្ងន់ធ្ងរ ។

នគរបាល​បាន​សន្និដ្ឋាន​ថា កំប៉ុង​ស្ព្រា​យ​បាញ់​ខ្លួន​ដែល​ជា​ប្រភេទ​គ្រឿងក្រអូប​នោះ​មាន សារធាតុ​ហ្គា​ស​ទើប​បង្ក​ឲ្យ​ផ្ទុះ​បែប​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ