ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាង​ខ្លះ​លែង​មាន​អក្សរ​ខ្មែរ​ហើយ​…​ពិតជា​អស្ចារ្យ

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ហាង​កាហ្វេ ភោជនីយដ្ឋាន ផ្សារ​រាត្រី និង​បូ​ទិ​កមួយ​ចំនួន រីក​ដុះ​ដូច​ផ្សិត ក្នុង​ក្រុង​សៀម រាប សុទ្ធតែ​អក្សរ​បរទេស…

ខេត្តសៀមរាប ៖ ហាង​កាហ្វេ ភោជនីយដ្ឋាន ផ្សារ​រាត្រី និង​បូ​ទិ​កមួយ​ចំនួន រីក​ដុះ​ដូច​ផ្សិត ក្នុង​ក្រុង​សៀម
រាប សុទ្ធតែ​អក្សរ​បរទេស គ្មាន​អក្សរ​ខ្មែរ មួយ​សោះ​សង្ស័យ​អាជ្ញាធរ​ខេត្ត និង​មន្ទីរ​ពាក់ព័ន្ធ ជា​អ្នក​បើកភ្លើង​ខៀវ ធ្វើ​ឱ្យ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដែល​ចូល​មក​ទស្សនា​នៅ​ក្នុង​ខេត្ត ជា​ពិសេស​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្តសៀមរាប មានការ​រិះគន់​ទៅ​លើ​អាជ្ញាធរ​ខេត្ត ក៏​ដូច​ជា​មន្ទីរ​ពាក់ព័ន្ធ​មួយ​ចំនួន ដោយ​មិន​បាន​យកចិត្តទុក
ដាក់ ទៅ​លើ​អក្សរ​ជាតិ​របស់​ខ្លួន ស្មើនឹង​មើលងាយ​ជាតិ​សាសន៍​ខ្លួនឯង ។

តាម​ប្រភព​ពី​ម្ចាស់​ហាង​លក់​វត្ថុ​អនុស្សាវរីយ៍​នៅ​ផ្សារ​រាត្រី​ក្នុង​ក្រុង​សៀមរាប​បាន​រៀបរាប់​ប្រាប់​កោះសន្តិ
ភាព​នៅ​ព្រឹក​ថ្ងៃ​ទី​៣ ​ខែកញ្ញា​ ឆ្នាំ​២០១៨​នេះ​ថា អ្នក​ដែល​មាន​លុយ​បើកហាង ឬ​លក់​វត្ថុ​អនុស្សាវរីយ៍ ដូច​រូប​គាត់​ដែរ ក៏​ដូច​ជា​ម្ចាស់ផ្ទះ​សំណាក់ ឬ​ប៊ូ​ទិ​ក អ្នកខ្លះ​ជួល​ផ្ទះ​គេ​លក់ អ្នកខ្លះ​ជួល​ដី​គេ​ធ្វើ​តូប​លក់ អ្នកខ្លះ​មាន​ដី​លក់​ខ្លួនឯង គឺ​សុទ្ធតែ​សុំ​ច្បាប់​ពី​ខាង​រដ្ឋបាល​សាលាខេត្ត នៅ​ច្រក​ចេញចូល​តែ​មួយ​ទាំងអស់ ហើយ​ចំពោះ​ធ្វើ​ស្លាក​យីហោ​លក់​វិញ គឺ​បាន​សុំ​ច្បាប់​ពី​ខាង មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត និង​ខាង​នាយក​ទី​ចាត់​ការ​​​អន្តរ​វិស័យ​សាលា​ខេត្ត​ផង​ដែរ បើ​ពុំ​ដូច្នេះ​ទេ ពួក​គាត់​ពិតជា​មិន​អនុញ្ញាតិ​ឱ្យ​លើក​ស្លាក​ឡើយ ចុះ​ហេតុ​អ្វី​ក៏​នៅ​មាន​លើក​ស្លាក​យីហោ សុទ្ធតែ​អក្សរ​បរទេស​រីក​ដូច​ផ្សិត​យ៉ាង​ដូច្នេះ ប្រហែលជា​មាន​អ្វី​លាក់បាំង​នៅ​ពីក្រោយ​ហើយ​មើលទៅ​។ចំពោះ​ស្លាក​យីហោ​ដែល​សរសេរ​អក្សរ​បរទេស គ្មាន​អក្សរ​ខ្មែរ​នោះ ជាក់ស្តែង​គឺ​ហាង​កាហ្វេ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ផ្លូវ​សាលារៀន​វត្ត​បូព៌ ឡើង​ទៅ​ស្ពានថ្ម ក្នុងភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ហើយ​ឪពុក​ជា​ថ្នាក់ដឹកនាំ​ខេត្ត​ទៀត ហេតុ​អ្វី​បានជា​មិន​ប្រាប់​កូន​ឱ្យ​រៀបរៀង​អក្សរ​ខ្មែរ​ឱ្យ​ធំ​នៅ​ពីលើ​អក្សរ​បរទេស​ទៅ បែរជា​គ្មាន​អក្សរ​ខ្មែរ​សោះ ឃើញ​តែ​អក្សរ​បរទេស​ទៅ​វិញ ដែល​ជា​គំរូ​ដល់​អ្នក​ផ្សេង នៅ​ជុំវិញ​ខ្លួន​ផង​ដែរ​។​

ចំពោះ​ហាង​កាហ្វេ​ដែល​ធំ ដែល​មាន​ទីតាំង​ជាប់​នឹង​រង្វង់​មូល​វត្ត​ដំណាក់ និង​មុខ​វត្ត​ព្រហ្ម​រ័​ត្ន ស្ថិត​នៅ​ក្នុង​សង្កាត់​សាលា​កំរើក និង​ប៊ូ​ទិ​ក​របស់​បរទេស និង​ផ្សារ​រាត្រី​ផ្សេង​ទៀត ស្ថិត​នៅ​ក្នុង​ទឹកដី សង្កាត់​ស្វាយ​ដង្គំ មិនឃើញ​មាន​អក្សរ​ខ្មែរ ប្រហែល​ពួក​គេ​មើល​បណ្តាំ​ហាង​របស់​កូន​អ្នកមាន​អំណាច​ខេត្ត​ហើយ​មើលទៅ?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ