ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ! ខ្ទេច​ទាំង​ផ្ទះ ខ្ទេច​ទាំង​ឡាន សាហា.វ​ណាស់

5 ឆ្នាំ មុន

ប្រទេស​សូ​ម៉ា​លី ៖ បើ​តាម​ប្រភព​ព័ត៌មាន​ប៉ូលិស​​បាន​រាយការណ៍​ឱ្យ​ដឹង​ថា មនុស្ស​យ៉ាង​តិច​៦​នាក់​ស្លាប់​ កាលពី​ថ្ងៃ​ទី​២ ​កញ្ញា នៅ​ទីក្រុង​ម៉ូ​ហ្គា​ឌី​ស្យូ ​រដ្ឋធានី​សូ​ម៉ា​លី ដោយសារ​ការ​​វាយប្រហារ​អត្តឃាត​ដោយ​​បំផ្ទុះ​រថយន្ត​ផ្ទុក​គ្រឿងផ្ទុះ​មួយ ដែល​បាន​​កម្ទេច​អគារ​រដ្ឋា​ភិបាល​មួយ​…

ប្រទេស​សូ​ម៉ា​លី ៖ បើ​តាម​ប្រភព​ព័ត៌មាន​ប៉ូលិស​​បាន​រាយការណ៍​ឱ្យ​ដឹង​ថា មនុស្ស​យ៉ាង​តិច​៦​នាក់​ស្លាប់​ កាលពី​ថ្ងៃ​ទី​២ ​កញ្ញា នៅ​ទីក្រុង​ម៉ូ​ហ្គា​ឌី​ស្យូ ​រដ្ឋធានី​សូ​ម៉ា​លី ដោយសារ​ការ​​វាយប្រហារ​អត្តឃាត​ដោយ​​បំផ្ទុះ​រថយន្ត​ផ្ទុក​គ្រឿងផ្ទុះ​មួយ ដែល​បាន​​កម្ទេច​អគារ​រដ្ឋា​ភិបាល​មួយ​ ព្រមទាំង​សាលា​កូរ​អាន​មួយ​កន្លែង​ផង​ដែរ។

ការ​វាយប្រហារ​នេះ​ ស្ថិត​ក្នុង​សង្កាត់​ភាគ​កណ្ដាល​រដ្ឋធានី គឺ​សង្កាត់​ HAWLWADAG​ ដែល​បាន​ប្រកាស​ទទួលខុសត្រូវ​ដោយ​ក្រុម ​CHABAAB​ ជា​ក្រុម​ឧទ្ទាម​អ៊ិ​ស្លា​ម​និយម​មួយ​។

យោង​តាម​អ្នក​ទទួលខុសត្រូវ​ម្នាក់​នៃ​ប៉ូលិស​សូ​ម៉ា​លី បាន​ឱ្យ​ដឹង​​ថា ទាហាន​ និង​ជន​ស៊ី​វិល ​ស្ថិត​ក្នុង​ចំណោម​ជន​រង​គ្រោះ​។ ហើយ​​ក្រៅពី​អ្នក​ស្លាប់​មនុស្ស​ប្រមាណ​ជា​១០​នាក់​ទៀត​​បាន​រង​របួស​។ ចំណែក​ឯ​​ក្នុង​សេចក្ដី​ប្រកាស​របស់​គេ​ក្រុម CHABAAB ក៏​បាន​អះ​អា​ង​ពី​មនុស្ស​ស្លាប់​ដល់​១០​នាក់​​ផង​ដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ