ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ដូ​វ​វស្សា​នេះ សត្វ​មិន​តិច​ទេ​នោះ

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ សត្វពាហនៈ​រួម​នឹង​សត្វ​ចិញ្ចឹម​រាប់​ពាន់​ក្បាល​របស់​កសិករ នៅ​បណ្តា​ក្រុង​ស្រុក​ទាំង​៥ ក្នុង​ខេត្តមណ្ឌលគិរី បាន​ទទួល​វ៉ាក់សាំង​ការពារ​ជំងឺ​នឹង​ការ​ព្យាបាល​ពី​មន្ត្រី​បសុពេទ្យ​របស់​មន្ទីរ​កសិកម្ម រុក្ខ​ប្រ​ម៉ា​ញ់ និង​នេសាទ ដែល​ជួយ ឲ្យ​សត្វ​ទាំងនោះ​ជៀស​ផុត​ពី​ងាប់​ដោយសារ​ជំងឺ​នា​រដូវវស្សា​នេះ…

ខេត្តមណ្ឌលគិរី ៖ សត្វពាហនៈ​រួម​នឹង​សត្វ​ចិញ្ចឹម​រាប់​ពាន់​ក្បាល​របស់​កសិករ នៅ​បណ្តា​ក្រុង​ស្រុក​ទាំង​៥ ក្នុង​ខេត្តមណ្ឌលគិរី បាន​ទទួល​វ៉ាក់សាំង​ការពារ​ជំងឺ​នឹង​ការ​ព្យាបាល​ពី​មន្ត្រី​បសុពេទ្យ​របស់​មន្ទីរ​កសិកម្ម រុក្ខ​ប្រ​ម៉ា​ញ់ និង​នេសាទ ដែល​ជួយ ឲ្យ​សត្វ​ទាំងនោះ​ជៀស​ផុត​ពី​ងាប់​ដោយសារ​ជំងឺ​នា​រដូវវស្សា​នេះ ។

លោក សុង ឃាង ប្រធាន​មន្ទីរ​កសិកម្ម​បាន​ឲ្យ​ដឹង​ថា សកម្មភាព​ពី​ការ​ចាក់​វ៉ាក់សាំង និង​អន្តរាគមន៍​ព្យាបាល​ចាប់ពី​ដើមឆ្នាំ រហូត​ដល់​ពាក់កណ្តាល​ខែសីហា ឆ្នាំ​២០១៨ ក្រុមការងារ​បច្ចេកទេស បាន​ចាក់​វ៉ាក់សាំង​ជ្រូក​សរុប​៤២៦០​ក្បាល កើន​១៩៨ ក្បាល​ក្នុង​នោះ​មានការ​ពារ​ជំងឺសារ​ទឹក​១៥៦៦​ក្បាល ជំងឺប៉េស្ត​១៣៤២​ក្បាល រាក​១៣៥២​ក្បាល ។

លោក​ប្រធាន​មន្ទីរ​កសិកម្ម​បន្ត​ថា មន្ត្រី​បាន​វ៉ាក់សាំង​មាន់​សរុប​៤៩៧៥​ក្បាល ក្នុង​នោះ​វ៉ាក់សាំង​ការពារ​ជំងឺ​ញូ​កាស​១ ៨៤០​ក្បាល អាសន្នរោគ​១៧២៩​ក្បាល អុត​មាន់​១៤០៦​ក្បាល ។ វ៉ាក់សាំង​សារ​ទឹក​គោក្របី​សរុប​១ ៧៨៦​ក្បាល ក្នុង​នោះ​គោ​ចំនួន​១ ៤៣៩​ក្បាល ក្របី​ចំនួន​៣៤៧​ក្បាល ។

ប្រធាន​មន្ទីរ​កសិកម្ម​បាន​បញ្ជាក់​ថា ដោយឡែក​ចំពោះ​សត្វ​ឈឺ​មាន​ចំនួន​សរុប ១៩៦៥​ក្បាល ក្របី​៣៥១​ក្បាល ក្នុង​នោះ​ទទួល ការ​ព្យាបាល​ចំនួន ១៥៩៥ ក្បាល ក្របី​៣៤៥​ក្បាល ។ មាន​សត្វ​ងាប់​ដោយ​មិន​បាន​ព្យាបាល​សរុប​៨៣​ក្បាល ក្របី​២៩​ក្បាល​។

ចំពោះ​រដូវវស្សា​ឆ្នាំ​នេះ​ផង​ដែរ លោក​ប្រធាន​មន្ទីរ​កសិកម្ម​បាន​ផ្តាំផ្ញើ​ដល់​ប្រជា​កសិករ​ទាំងអស់​ត្រូវ​ចេះ​ប្រុង​ប្រយ័ត្ន​លើ​ការ​ថែរក្សា​សត្វ​ចិញ្ចឹម​ឲ្យ​បាន​ល្អ ព្រោះ​រដូវ​នេះ​សត្វ​ងាយ​ឆ្លង​នូវ​ជំងឺ​នានា ដែល​ធ្វើ​ឲ្យ​ខាតបង់​ពេលវេលា និង​ប្រាក់​កាក់ របស់​បងប្អូន ។

ហើយ​នៅ​ពេល​មាន​សត្វ​ឈឺ ឬ​ងាប់ ត្រូវ​រាយការណ៍​ជូន​មន្ត្រី​ជំនាញ​ដែល​នៅ​ជិត​បំផុត ដើម្បី​អាច​ឲ្យ​មន្ត្រី​ជំនាញ ចុះ​ព្យាបាល ឬ​ពិនិត្យ​ពី​ស្ថានភាព​ជំងឺ​ជៀសវាង​ឆ្លង​រាលដាល​ដល់​សត្វ​ដទៃ​នឹង​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​មនុស្ស​ផង​ដែរ នៅ​ពេល​បរិភោគ​សត្វ​ងាប់ ដោយសារ​ជំងឺ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ