ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាក់សាច់! ពន្លះ១​គ្រឿង​ចត​ស្ងៀម​ខ្ទាត​ដល់​កណ្តាលផ្លូវ​ត្រូវ​១គ្រឿង​ទៀត​កិនខ្ទេច​

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ​ម៉ូតូ​មួយ​គ្រឿង​​ជិះគ្នា​​​២នាក់បាន​​ទៅ​បុក​គូទ​រថយន្ត​ដែល​កំពុង​តែ​ឈប់​ចត​លើ​ទ្រូងផ្លូវ បណ្តាល​ឱ្យ​ដួល​ខ្ទាត​ទៅ​កណ្តាលផ្លូវ ហើយ​ត្រូវ​បាន​រថយន្ត​១​គ្រឿង​ទៀត​បើក​មក​ក្នុង​ទិស​ស្របគ្នា​កិន​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់ ។ ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣៩​នាទី​យប់​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០១៨…

ខេត្តកំពង់ធំ ៖ ​ម៉ូតូ​មួយ​គ្រឿង​​ជិះគ្នា​​​២នាក់បាន​​ទៅ​បុក​គូទ​រថយន្ត​ដែល​កំពុង​តែ​ឈប់​ចត​លើ​ទ្រូងផ្លូវ បណ្តាល​ឱ្យ​ដួល​ខ្ទាត​ទៅ​កណ្តាលផ្លូវ ហើយ​ត្រូវ​បាន​រថយន្ត​១​គ្រឿង​ទៀត​បើក​មក​ក្នុង​ទិស​ស្របគ្នា​កិន​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់ ។ ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣៩​នាទី​យប់​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​នៅ​លើ​ផ្លូវជាតិ​លេខ​៦ ចំណុច​ភូមិ​ប្រាសាទ ឃុំ​ប្រាសាទ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។

ជន​រង​គ្រោះ​ទាំង​២​នាក់​ខាងលើ អ្នកបើកបរម៉ូតូ​​ឈ្មោះ ម៉ក់ ដួង ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិ​អ្នក​វាំង ឃំ​ុ​ស្រ​ទ្បៅ ស្រុក​បារាយ​ណ៏ ខេត្តកំពង់ធំ បាន​រង​របួសធ្ងន់ និង​អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ ស្រី សា​ផៃ ភេទ​ប្រុស អាយុ​៦០​ឆ្នាំ រស់នៅ​ភូមិ​ស្ពឺ ឃុំ​ជ័យ​យោ ស្រុក​ចំការលើ ខេត្តកំពង់ចាម បាន​ស្លាប់​នៅ​កន្លែង​កើតហេតុ ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​២​នាក់​ម៉ាក​ហុងដា ធុន C125 ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ ព្រៃវៃង ១E-០៤០៤ ជិះ​ទៅ​បុក​គូទ​រថយន្ត​ពណ៌​ខៀវ មិន​ស្គាល់​ស្លាក​លេខ ដែល​កំពុង​តែ​ឈប់​ចត​លើ​ទ្រូងផ្លូវ ហើយ​ដួល​ខ្ទាត​ទៅ​កណ្តាលផ្លូវ ត្រូវ​បាន​រថយន្ត​១​គ្រឿង​ទៀត​បើកបរ​ក្នុង​ទិស​ដៅ​ស្របគ្នា​ពី​ជើង​ទៅ​ត្បូង កិន​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់​ ។ ក្រោយ​ពេល​កើតហេតុ អ្នកបើកបរ​រថយន្ត​ដែល​ឈប់​ចត​នៅ​លើ​ទ្រូងផ្លូវនោះ​​បាន​បើករថយន្ត​គេច​បាត់ស្រមោល​ ​ចំណែក​រថយន្ត​មួយ​គ្រឿង​ទៀត​ដែល​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ពីក្រោយ ហើយ​បាន​កិន​ម៉ូតូ​ដែល​ដួល​លើ​ទ្រូងផ្លូវ បណ្តាលឱ្យ​​​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់​​នោះ ក៏​បាន​បើក​គេច​បាត់​ពី​កន្លែង​កើតហេតុ​ផង​ដែរ​។

សមត្ថកិច្ច​បញ្ជាក់​ថា​!​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ មូលហេតុ​ជាបឋម​បង្ក​ឡើង​ដោយ​អ្នកបើកបរ​ម៉ូតូ​បើក​ក្នុង​ល្បឿន​លឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន រួម​ផ្សំ​នឹង​រថយន្ត​ឈប់​លើ​ទ្រូងផ្លូវ​គ្មាន​ដាក់​សញ្ញា​សម្គាល់​។ ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ដែល​រង​របួសធ្ងន់​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ រីឯ​សព​ជន​រង​គ្រោះ​ម្នាក់​ទៀត​ត្រូវ​ប្រគល់​ជូន​សាច់ញាតិ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ