ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​ពេល​ចុះ​ទៅ​មើល​ទើប​ដឹង ម៉េច​ក៏​ចឹ​ង​ទៅ​វិញ​!

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ច​ចម្រុះ​ចុះ​ពិនិត្យ​ស្តង់​លក់​គ្រឿងបន្លាស់​រថយន្ត​មួយ​ម្ចាស់​៣​ស្តង់​រក​ឃើញ​ទំនិញ​គ្មាន​ច្បាប់​ឲ្យ​ម្ចាស់​បង់ពន្ធ​ដែល​ចុះ​នៅ​ព្រឹក​ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​ខាងកើត​ផ្សារ​សិរី​សោភ័ណ ស្ថិត​ភូមិ​បី សង្កាត់​ព្រះ​ពន្លា ក្រុង​រិ​សី​សោភ័ណ ។…

ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ច​ចម្រុះ​ចុះ​ពិនិត្យ​ស្តង់​លក់​គ្រឿងបន្លាស់​រថយន្ត​មួយ​ម្ចាស់​៣​ស្តង់​រក​ឃើញ​ទំនិញ​គ្មាន​ច្បាប់​ឲ្យ​ម្ចាស់​បង់ពន្ធ​ដែល​ចុះ​នៅ​ព្រឹក​ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​ខាងកើត​ផ្សារ​សិរី​សោភ័ណ ស្ថិត​ភូមិ​បី សង្កាត់​ព្រះ​ពន្លា ក្រុង​រិ​សី​សោភ័ណ ។

ការ​ចុះ​ខាងលើ​ដឹកនាំ​ដោយ​លោក ឈួ​ន សោភា ប្រធាន​ការិយាល័យ​គយ និង​រដ្ឋ​ករ​ស្រាវជ្រាវ​បង្ការ និង​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់​៥ ប្រចាំ​ខេត្តបន្ទាយមានជ័យ ដែល​មានការ​សម្របសម្រួល​ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្តបន្ទាយមានជ័យ បាន​ចុះ​ពិនិត្យ​ស្តង់​លក់​គ្រឿងបន្លាស់​រថយន្ត (​យីហោ អ៊ឹ​ង លាង​ប៉ូច​(​ហៅ​ពត​) ដែល​ស្ថិត​ភូមិ​បី​សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ។

មន្ត្រី​គយ និង​រដ្ឋ​ករ​តំបន់​៥​បាន​បញ្ជាក់​ថា ការ​ចុះ​ពិនិត្យ​ស្តង់​លក់​គ្រឿងបន្លាស់​រថយន្ត​មាន​៣​ស្តង់ រក​ឃើញ​មាន​គ្រឿងបន្លាស់​រថយន្ត​មួយ​ចំនួន​គ្មាន​ច្បាប់ និង​ពន្ធ​ត្រូវ​បាន​កម្លាំង​ចម្រុះ​ដកហូត​ទុក​មួយ​កន្លែង ហើយ​មន្ត្រី​ជំនាញ​ធ្វើ​ឯកសារ​ជាក់លាក់ ហើយ​ឲ្យ​ម្ចាស់​ស្តង់​ចូល​បង់ពន្ធ​តាម​ច្បាប់ ដោយ​ម្ចាស់​ស្តង់​បាន​សហការ​ល្អ​ជាមួយ​កម្លាំង​ចម្រុះ​ធ្វើការ​ពិនិត្យ ។

មន្ត្រី​ជំនាញ​បាន​បញ្ជាក់​ថា ការ​ចុះ​ពិនិត្យ​ទំនិញ​តាម​ស្តង់ គឺ​មន្ត្រី​ជំនាញ និង​ចុះ​អនុវត្ត​ជា​ការងារ​បន្តបន្ទាប់ តាម​ការ​ណែនាំ​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ដាក់​វិធានការ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋ​ករ ដើម្បី​ប្រមូល​ពន្ធ​ជូន​រដ្ឋ​ជា​កាតព្វកិច្ច​មន្ត្រី​ជំនាញ ត្រូវ​តែ​អនុវត្ត​ដូច​ភ្លៀងរលឹម ។

តាម​ម្ចាស់​ស្តង់​បាន​ប្រាប់​ថា ទំនិញ​ជា​គ្រឿងបន្លាស់​រថយន្ត​ដែល​ដាក់​លក់​រកស៊ី​នេះ​មិន​តិច​ជាង​២០​ឆ្នាំ​ហើយ ដែល​គ្រឿងបន្លាស់​រថយន្ត​ដែល​ដាក់​លក់​មួយ​ចំនួន​ធំ​ឈ្មួញ​ដឹក​មក​ពី​ភ្នំពេញ​និង​នាំ​ចូល​ពី​ថៃ ហើយ​មួយ​ចំនួន​ទិញ​ដោយ​ខ្លួនឯង​ដាក់​លក់​ដែល​មាន​ពន្ធ​ត្រឹមត្រូវ ហើយ​មន្ត្រី​ចម្រុះ​រក​ឃើញ​ថា មាន​គ្រឿងបន្លាស់​រថយន្ត​មួយ​ចំនួន​គ្មាន​ច្បាប់ និង​ឯកសារ​ពន្ធ​ទៅ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ