ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ​ជរា​មិន​នៅផ្ទះ ស្រាប់តែ​កូនប្រុស​…​គួរ​ឱ្យ​រន្ធត់

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ បុរស​ម្នាក់​សង្ស័យ​ខ្យល់គរ​ស្លាប់ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​នៅ​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​បា​តាង ឃុំ​បា​តាង ស្រុក​លំ​ផាត​់។ សមត្ថកិច្ច​ស្រុក​លំ​ផាត​បានអោយ​សារ​ព័​ត៍​មាន​ដឹង​ថា…

ខេត្តរតនគិរី ៖ បុរស​ម្នាក់​សង្ស័យ​ខ្យល់គរ​ស្លាប់ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​នៅ​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​បា​តាង ឃុំ​បា​តាង ស្រុក​លំ​ផាត​់។

សមត្ថកិច្ច​ស្រុក​លំ​ផាត​បានអោយ​សារ​ព័​ត៍​មាន​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ខាងលើ​ឈ្មោះ​ខែ​ម សំអាត ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរប​កសិករ រស់​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

សមត្ថកិច្ច​ដដែល​បានឱ្យ​ដឹង​ទៀត​ថា ក្រោយ​​កើតហេតុ​ សមត្ថកិច្ច​ត្រួតពិនិត្យ​សព ហើយ​លទ្ធផល​បាន​រក​ឃើញ​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ខ្យល់គរ គឺ​មិនមែន​ជា​រឿង​ឃាតកម្ម​អ្វី​នោះ​ទេ ។

សម​ម​ត្ថ​កិច្ច​បាន​បញ្ជាក់​ថា បើ​តាម​ការ​រៀបរាប់​ពី​សាច់ញាតិ​ជន​រង​គ្រោះ​ថា ជន​រង​គ្រោះ​មិន​ទាន់​មាន​ប្រពន្ធ​ទេ រស់នៅ​ជាមួយ​ម្ដាយ​ចាស់ជរា​តែ​ពី​នាក់​ប៉ុណ្ណោះ ហើយ​នៅ​ពេល​កើតហេតុ​នោះ ម្ដាយ​ជន​រង​គ្រោះ​បាន​ទៅ​ក្រុងភ្នំពេញ​បាត់ ដោយ​ទុក​ឱ្យ​ជន​រង​គ្រោះជា​កូនប្រុស​នៅ​ចាំផ្ទះ​ម្នាក់ឯង ហើយ​ជន​រង​គ្រោះ​ស្រា​ក៏​មិន​ចេះ​ផឹក បើ​ថា​កើត​ជំងឺ​អ្វី​ផ្សេង​ៗ​ក៏​មិន​ដែល​កើត​មាន​ផង​ដែរ សាច់ញាតិ​មានការ​ងឿងឆ្ងល់​ថា ជន​រង​គ្រោះ​នៅ​សុខ​ៗ​ស្រាប់តែ​ស្លាប់​មិនដឹង​មូលហេតុ​ពិតប្រាកដ​បែប​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ