ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកមាជ សុវណ្ណារ៉ា សម្រេចសាង​ផ្នួសហើយ…

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ លោក មា​ជ សុ​វ​ណ្ណា​រ៉ា អតីត​សកម្មជន​ល្បី​មួយ​រូប​របស់​អតីត​គណបក្សប្រឆាំង បាន​សម្រេច​​សាង​ផ្នួស​ហើយ​ កាលពី​ថ្ងៃ​ទី​១ កញ្ញា កន្លង​មកនេះ…

ខេត្តសៀមរាប ៖ លោក មា​ជ សុ​វ​ណ្ណា​រ៉ា អតីត​សកម្មជន​ល្បី​មួយ​រូប​របស់​អតីត​គណបក្សប្រឆាំង បាន​សម្រេច​​សាង​ផ្នួស​ហើយ​ កាលពី​ថ្ងៃ​ទី​១ កញ្ញា កន្លង​មកនេះ បន្ទាប់​ពី​ត្រូវ​បាន​ដោះ​លែង​ពី​ពន្ធនាគារ​ឱ្យ​មាន​សេរី​ភាព​វិញ ។

លោក មា​ជ សុ​វ​ណ្ណា​រ៉ា បាន​ធ្វើ​ពិធី​សាង​ផ្នួស​នៅ​វត្ត​ដំណាក់ ក្នុង​ទឹកដី​ខេត្តសៀមរាប ​ដែល​គោលដៅ​សាង​ផ្នួស​របស់​លោកតាម​អ្នក​ជិត​ស្និទ្ធ​ថា ​សាង​ផ្នួស​មួយ​អាទិត្យ​ក្នុង​បំណង គឺ​ដើម្បី​បិណ្ឌបាត​បញ្ចប់​ហិង្សា​នយោ​បាយបញ្ជ្រាប​មេត្តាធម៌ ដោយ​បញ្ឈប់​នូវ​វប្បធម៌​គំរាម​សម្លាប់​-​ចាប់​ដាក់គុក​ និង​រត់ចោលស្រុក​ជាដើម ។

ការ​សាង​ផ្នួស​របស់​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ គេ​សង្កេត​ឃើញ​មានការ​ចូលរួម​ពី​ព្រះ​អង្គ​ម្ចាស់​ស៊ី​សុវត្ថិ​ធ​ម្មិ​កោ អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក​បណ្ឌិត​ឡៅ ម៉ុង​ហៃ គ្រូ​របស់​លោក មា​ជ សុ​វ​ណ្ណា​រ៉ា និង​ជា​អតីត​ទីប្រឹក្សា​លោក កឹ​ម សុខា ព្រមទាំង​សកម្មជន​គាំទ្រ អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ច្រើន​នាក់​ទៀត ។

សូម​ជម្រាប​ថា លោក មា​ជ សុ​វ​ណ្ណា​រ៉ា និង​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១៣​រូប​ផ្សេង​ទៀត ត្រូវ​បាន​ព្រះ​មហា​ក្ស​ក្ស​ព្រះ​រាជទាន​លើកលែងទោស​តាម​សំណើ​របស់​សម្តេច​តេ​ជោ កាលពី​វេលា​រំលង​អធ្រាត្រ​ថ្ងៃ​ទី​២៧ សីហា បន្ទាប់​ពី​ជាប់​ពន្ធនាគារ​ជាង​៣​ឆ្នាំ ។

ក្រោយ​ពី​ចេញ​ពន្ធនាគារ​លោក មា​ជ សុវ​ណ្ណា​រ៉ា ដែល​បាន​អំណរ​ព្រះ​គុណ​ថ្វាយ​ព្រះមហាក្សត្រ​និង​សម្តេច​តេ​ជោ ដែល​បាន​សម្រេច​លើកលែងទោស​ដល់​រូប​លោក និង​សកម្មជន​ដទៃ​ទៀត​ដែល​ម្នាក់​ៗ ត្រូវ​បាន​ផ្តន្ទា​ទោស​ពី​៧​ទៅ​២០​ឆ្នាំ ។ លោក មា​ជ សុ​វ​ណ្ណា​រ៉ា ក៏​បាន​កោតសរសើរ​ចំពោះ​ការ​ធ្វើ​ន​យោ​ា​បាយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ជា​អ្នកនយោបាយ​ជើង​ចាស់​មួយ​រូប​មិន​ចង់ឱ្យ​ខ្មែរ​ណាមួយ​ស្លាប់​នោះ​ទេ ។

ជាង​នេះ​ទៅ​ទៀត លោក​ក៏​បាន​អះអាង​ថា នឹង​នៅ​ធ្វើ​នយោបាយ​បន្ត​ទៀត ប៉ុន្តែ​មិន​ធ្វើ​នយោបាយ​លាប​ពណ៌ ធ្វើអំពើ​ហិង្សា​យក​ខ្មែរ​ណាមួយ​ជាស​ត្រូវ​នោះ​ទេ ។ លោក​ថាស​ម្តេចតេ​ជោ ជា​អ្នកនយោបាយ​វៃឆ្លាត​មួយ​រូប ។លោក​បាន​បញ្ជាក់​ថា​«​យើង​មិន​បង្កើត​សត្រូវ​ទេ តែ​យើង​ធ្វើ​នយោបាយ​បង្កើត​មិត្ត ជា​ការ​ល្អ ។

អី​ញ្ចឹ​ង​យើង​ធ្វើ​នយោបាយ ជាមួយ​ចិន​ក៏​ធ្វើ​ជាមួយ​អា​មេ​រិ​ក​ក៏​ធ្វើ ជាមួយ​សហគមន៍​អឺរ៉ុប​ក៏​ធ្វើ និង​ជាមួយ​ប្រទេស​ជិតខាង​ក៏​ធ្វើ​គឺ​ខ្មែរ​វៃឆ្លាត​» ៕

អត្ថបទសរសេរ ដោយ