ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កើតមក​ជា​មនុស្ស​កុំ​បាច់​ទៅ​ច្រណែន​គេ

5 ឆ្នាំ មុន

ជួយ​ត្រេកអរ​ចំពោះ​ការ​រីក​ចម្រើន​របស់​ញាតិ​មិត្ត​ដោយ​ការ​មិន​ច្រណែន មិន​ឈ្នានីស មិន​ព្យាបាទ មិន​បៀតបៀន​គ្នា​ដោយ​ពាក្យ​សម្ដី​ចាក់​ដោត ដោយ​ចិត្ត​ឥត​មេត្តា ព្រោះថា​ការ​មិន​ច្រណែនឈ្នានីស​ហ្នឹងហើយ​ជា​ផ្កាឈូក ផុស​ទ្រ​សត្វលោក​ទាំងពួង ឲ្យ​ផុត​អំពី​សមុទ្រ​ភ្លើង​កម្ម​ពៀរ​វេរា​នោះ ។ បាន​មក​ជា​មនុស្ស…

ជួយ​ត្រេកអរ​ចំពោះ​ការ​រីក​ចម្រើន​របស់​ញាតិ​មិត្ត​ដោយ​ការ​មិន​ច្រណែន មិន​ឈ្នានីស មិន​ព្យាបាទ មិន​បៀតបៀន​គ្នា​ដោយ​ពាក្យ​សម្ដី​ចាក់​ដោត ដោយ​ចិត្ត​ឥត​មេត្តា ព្រោះថា​ការ​មិន​ច្រណែនឈ្នានីស​ហ្នឹងហើយ​ជា​ផ្កាឈូក ផុស​ទ្រ​សត្វលោក​ទាំងពួង ឲ្យ​ផុត​អំពី​សមុទ្រ​ភ្លើង​កម្ម​ពៀរ​វេរា​នោះ ។

បាន​មក​ជា​មនុស្ស គួរតែ​ប្រឹងប្រែង​រស់​ដោយ​ខ្លួនឯង មិន​ចាំបាច់​ទៅ​ច្រណែន​អ្វី​ជាមួយ​អ្នក​ដទៃ​ឡើយ គួរ​ចម្រើន​នូវ​មេត្តា​ឲ្យ​បាន​រឿយ​ៗ ព្រោះ​មេត្តា​នេះឯង​ជា​ជម្រក​ដ៏​ប្រសើរ​របស់​ចិត្ត​។

កើតមក​ជា​មនុស្ស បើ​មិន​បាន​ជួយ​ចិញ្ចឹម​អ្នក​ដទៃ​ទេ ក៏​គួរតែ​ចិញ្ចឹម​ខ្លួនឯង​ឲ្យ​រស់ ដោយ​ការ​មិន​បៀតបៀន​អ្នក​ដទៃ ការ​ចូល​ចិត្ត​សុំ​តាំង​តែ​អំពី​ជីរស្លឹកគ្រៃ​ជាដើម​នោះ វា​ជា​មាយា​ទ​មិនល្អ រាប់​ចូល​ក្នុង​លក្ខណៈ​នៃ​ការ​បៀតបៀន​គេ​ដែរ ។

តាម​ពិត​មនុស្ស​មាននូវ​សមត្ថភាព​ដ៏​ក្រៃ​លែង អាច​ធ្វើ​ឲ្យ​ខ្លួនឯង​បាន​បរិសុទ្ធ ជាទី​ពំនាក់​អាស្រ័យ​នៃ​មនុស្ស​ផង​ទាំងពួង​បាន​ទៀត​ផង ធ្វើ​ជា​មនុស្ស​ត្រូវ​ខិតខំ​បណ្ដុះ​សមត្ថភាព​របស់​ខ្លួនឯង​ឲ្យ​បាន​រឹងប៉ឹង ទាំង​ឲ្យ​នៅ​ក្នុង​គន្លង​ធម៌​ល្អ​ទៀត​ផង​។

លាភ យស សរសើរ សុខ ជា​វត្ថុ​នាំ​ឲ្យ​កើតការ​ច្រណែន​ដោយ​គិត​ថា គេ​គ្រាន់បើ​ជាង​ខ្លួន ប៉ុន្តែ​មាន​វត្ថុ​មួយ​ពិសេស​ក្រៃ​លែង​ជាង​លាភ យស សរសើរ សុខ​ក្នុង​លោក​នេះ​ទៅ​ទៀត​គឺ​បញ្ញា ដូច្នេះ​សេចក្ដី​ប្រកាន់ ការ​លោភលន់ ការ​ខឹង​ច្រឡោត ជាដើម​នេះ​សុទ្ធតែ​ជា​ទិស​ដៅ​ដែល​ត្រូវ​កម្ចាត់ ដោយ​ការ​ចម្រើន​បញ្ញា​ឱ្យ​ប្រាកដ​ឡើង ។