ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្ទាប់​ពី​ពង្រីក​ទទឹង និង​អ៊ុត​កៅស៊ូ​រួច ផ្លូវ​៥៩២​ភ្ជាប់​ជាមួយ​ផ្លូវ​៥៩៨ គ្មាន​ការ​កកស្ទះ​ទៀត​ទេ (មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន រាជធានី​ភ្នំពេញ បាន​អះអាង​ថា កំណាត់​ផ្លូវ​លេខ​៥៩២…

រាជធានី​ភ្នំពេញ ៖ លោក សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន រាជធានី​ភ្នំពេញ បាន​អះអាង​ថា កំណាត់​ផ្លូវ​លេខ​៥៩២ ត​ភ្ជាប់​ពី​ស្តុ​ប​អតីត​រង្វង់​មូល​ទួល​គោក ឆ្លងកាត់​ភ្លើងស្តុប​ផ្សារ​មាន់​អាំង និង​វិទ្យាល័យ​ឥន្ទ្រ​ទេវី ទៅ​ផ្លូវ​លេខ​៥៩៨ ដែល​តែង​មានការ​កកស្ទះ​ចរាចរ​ណ៍​នោះ មិន​មានការ​កកស្ទះ​ដូច​មុន​ទៀត​ទេ បន្ទាប់​ពី​ពង្រីក​ទទឹង​៥​ម៉ែត្រ​បន្ថែម​ទៀត គឺ​សរុប​ទទឹង​១៤​ម៉ែត្រ ធំ​ទូលាយ​ជាង​មុន​ឆ្ងាយ ។

លោក​បន្ត​ថា ចំពោះ​ការងារ​ស្ថាបនា​ពង្រីក​គ្រឹះ​ថ្នល់​ខាងក្រោម និង​អ៊ុត​កៅស៊ូ​នា​ពេល​នេះ មាន​ប្រវែង​១.៧១០​ម៉ែត្រ ទទឹង​១៤​ម៉ែត្រ ខណៈ​ផ្លូវ​នេះ ពី​មុន​មាន​ទទឹង​តែ​៩​ម៉ែត្រ​ប៉ុណ្ណោះ ដែល​ត្រូវ​ពង្រីក​ទទឹង​២,៥​ម៉ែត្រ​សង់ខាង​បន្ថែម​ទៀត គឺ​សរុប ១៤​ម៉ែត្រ ចាប់ពី​ស្តុ​ប​អតីត​រង្វង់​មូល​ទួល​គោក​ឆ្លងកាត់​ភ្លើងស្តុប​ផ្សារ​មាន់​អាំង​ឡើង​ទៅ​វិទ្យាល័យ​ឥន្ទ្រ​ទេវី និង​ភ្ជាប់​ទៅ​ផ្លូវ​លេខ​៥៩៨​តែ​ម្តង ។

លោក​សង្ឃឹម និង​ជឿជាក់​ថា បន្ទាប់​ពី​ពង្រីក និង​អ៊ុត​កៅស៊ូ​រួច ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​តាម​ផ្លូវ​នេះ នឹង​មិន​មានការ​កកស្ទះ​ចរាចរ​ណ៏​ដូច​មុន​ទៀត​ទេ ប៉ុន្តែ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​គោរព​ច្បាប់​ចរាចរ​ណ៏​ផង​ដែរ ។

តំណាង​ក្រុមហ៊ុន​ដែល​ទទួល​ម៉ៅ​ការ​ជួសជុល​កែ​លំអរ​ផ្លូវ​នេះ​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​គោល​ការ​ណ៏​ណែនាំ​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​មានការ​ត្រួតពិនិត្យ​បច្ចេកទេស​ពី​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​ក្រុមហ៊ុន​របស់​លោក​បាន​ចាប់​ដំណើរការ​ជួសជុល​កែ​លំអរ​ផ្លូវ​នេះ​ឡើង​វិញ​ដែល​ពី​មុន​មាន​ទទឹង​តែ​៩​ម៉ែត្រ ឥឡូវ​ពង្រីក​ដល់​ទទឹង​១៤​ម៉ែត្រ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​លំហូរ​ចរាចរណ៍​ដ៏​ចង្អៀត​ម្តុំ​ផ្សារ​មាន់​អាំង និង​តំបន់​ជុំវិញ​ដោយ​ចាប់ផ្តើម​ពង្រីក និង​ពង្រីក​កាលពី​ខែកក្កដា ឆ្នាំ​២០១៨​កន្លង​ទៅ​។ លោក​បន្ត​ថា រយៈពេល​២​ស​ប្តា​ហ៏​ទៀត​ផ្លូវ​នេះ​នឹង​សំរេច​ឲ្យ​រួចរាល់​ទាំងស្រុង ។

ក្រៅពី​ពង្រីក​ផ្លូវ ការ​រៀបចំ​ដាក់​ប្រ​ព​ន្ធ័​លូ​ក៏​បាន​ស្ថាបនា​រួច​ដោយ​រំកិល​ប្រ​ព​ន្ធ័​លូ​ពី​ក្នុង​សាច់​ផ្លូវ​ទៅ​ចិញ្ចើម​ផ្លូវ​វិញ​ក្រោយ​ពី​ផ្លូវត្រូវ​បាន​ពង្រីក​។ ប្រ​ព​ន្ធ័​លូ​ដែល​ដាក់​រួច​នេះ​មាន​តួនាទី​នាំ​ទឹក​ទៅ​កាន់​ប្រ​ព​ន្ធ័​លូ​មេ​នៅ​ផ្លូវ​លេខ​៥៩៨​មួយ​ផ្នែក និង​ចាក់​ទៅ​ស្ថា​នី​យ៏​បូមទឹក​ទួល​គោក​ទី​១​ត្រឡោក​បែក​មួយ​ផ្នែក​។

ដំណើរការ​នៃ​ការ​ជួសជុល​កែ​លំអរ​ផ្លូវ​នេះ ពុំ​មាន​ផល​ប៉ះពាល់​ធំដុំ​នោះ​ទេ តែ​ទោះបី​យ៉ាងណា​លោក​តំណាង​ក្រុមហ៊ុន​ក៏​បាន​សុំ​ការ​យោគយល់​ពី​បងប្អូន​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​លេខ​៥៩២​ដែល​កំពុង​ដំណើរការ​កែ​លំអរ​ពី​ការ​រំខាន​ខ្លះ​ៗ​នៅ​ចំណុច​ការដ្ឋាន​ខាងលើ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ