រាជធានីភ្នំពេញ ៖ ដើម្បីផ្សព្វផ្សាយពីតំបន់ទេសចរណ៍នានាក្នុងប្រទេសកម្ពុជា វិនិយោគិនចិនដែលវិនិយោគក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា បានចំណាយប្រាក់២លានដុល្លារ ដើម្បីផលិតខ្សែភាពយន្តមួយដែលនិយាយពីស្នេហាឆ្លងដែន គោលបំណងដើម្បីផ្សព្វផ្សាយពីវប្បធម៌ និងតំបន់ទេសចរណ៍សំខាន់ក្នុងប្រទេសកម្ពុជាដល់ពិភពលោកបានដឹង ។
បើតាមលោក លី មីន អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ព្រីនស៍ រៀលអុីស្ទេត បានឲ្យដឹងថា ការផលិតខ្សែភាពយន្តនេះឡើង ដើម្បីបង្កើនទំនាក់ទំនងរវាងកម្ពុជានិងចិន ដែលមានជាយូរមកហើយ ។ អ្វីដែលពិសេសនោះ គឺដើម្បីបង្ហាញទៅកាន់ពិភពលោកពីតំបន់ទេសចរណ៍ល្បីៗ និងវប្បធម៌របស់ប្រទេសកម្ពុជា ព្រោះរឿងដែលផលិតឡើងនេះ ក៏នឹងយកទៅដាក់ប្រកួតជានៅរដ្ឋឡូសអ៊ែនជីឡេស សហរដ្ឋអាមេរិកផងដែរ ។
លោកបន្តថា រឿងនេះនឹងត្រូវចំណាយប្រាក់២លានដុល្លារអាមេរិកដើម្បីផលិតឡើង ហើយនឹងត្រូវថតនៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តសៀមរាប និងខេត្តកំពត ដែលសុទ្ធសឹងជាតំបន់ទេសចរណ៍ល្បីៗ និងជាគោលដៅទេសចរណ៍សម្រាប់ភ្ញៀវអន្តរជាតិ ។ លោកនិយាយថា ៖« ក្រៅពីថតនៅប្រទេសកម្ពុជា រឿងនេះក៏នឹងត្រូវថតនៅទឹកដីនៃប្រទេសចិនមួយចំនួនផងដែរ ព្រោះដោយសារតែវាមានទំនាក់ទំនងរវាងចិន និងកម្ពុជា »។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា លោកបណ្ឌិត ថោង ខុន បានមានប្រសាសន៍ថា តាមរយៈខ្សែភាពយន្តដែលវិនិយោគិនចិនថតនៅក្នុងប្រទេសកម្ពុជានេះ នឹងរួមចំណែកដល់ការផ្សព្វផ្សាយតំបន់ទេសចរណ៍របស់កម្ពុជាទៅកាន់ពិភពលោកដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិបន្ថែមទៀតមកទស្សនានៅក្នុងប្រទេសកម្ពុជា ។ លោកថ្លែងថា ៖« វិស័យទេសចរណ៍បានសម្រេចលទ្ធផលគួរជាទីមោទន ដោយមានកំណើនពីរខ្ទង់ជាប់ៗគ្នាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាក់ស្ដែងក្នុងឆ្នាំ២០១៧កន្លងទៅ កម្ពុជាសម្រេចបាននូវកំណើនទេសចរអត្រា១១,៨% ជាមួយនឹងការមកដល់នៃភ្ញៀវអន្តរជាតិជាង៥,៦លាននាក់ និងនាំមកនូវប្រាក់ចំណូលប្រមាណ៣.៤០០លានដុល្លារអាមេរិកចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ ដែលបានរួមចំណែកក្នុង GDP ប្រមាណ១៣% » ។
លោកបន្តថា ក្នុងឆ្នាំ២០១៨នេះ កម្ពុជារំពឹងទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន៦,២លាននាក់ និងប្រមាណ៧លាននាក់ក្នុងឆ្នាំ២០២០ និងនាំមកនូវប្រាក់ចំណូលប្រមាណ៥ពាន់លានដុល្លារអាមេរិក ចាក់បញ្ចូលក្នុងសេដ្ឋកិច្ច ដែលបង្កើតឱកាសការងារបានប្រមាណ១លាននាក់ ហើយក្នុងឆ្នាំ២០៣០ កម្ពុជារំពឹងថាភ្ញៀវទេសចរមកទស្សនាក្នុងតំបន់ផ្សេងៗប្រមាណ១៥លាននាក់បង្កើតការងារបានប្រមាណ២លាននាក់ និងនាំប្រាក់ចំណូលបានប្រមាណ១០ពាន់លានដុល្លារអាមេរិក ក្នុងនោះក្រសួងបានព្យាយាមកែច្នៃតំបន់ទេសចរណ៍ដែលមានស្រាប់ ដើម្បីធ្វើឲ្យទាក់ទាញដល់ភ្ញៀវទេសចរអន្តរជាតិ ។
លោកបន្ថែមថា ៖« ខេត្តព្រះសីហនុ គឺជាគោលដៅទេសចរណ៍ដ៏សំខាន់មួយ ក្នុងនោះក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធ ក៏បាននិងកំពុងយកចិត្តទុកដាក់លើគម្រោងកោះគំរូ ជាគោលដៅអេកូទេសចរណ៍លំដាប់ខ្ពស់ និងជាគោលដៅទេសចរណ៍បៃតងគ្មានថង់ប្លាស្ទិកឲ្យបានមុនឆ្នាំ២០២០ ដោយបន្តខិតខំគ្រប់គ្រងឆ្នេរខ្សាច់ឲ្យបានស្អាត និងបៃតង ខិតខំអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជាយើងប្រាកដដោយនិរន្តរភាព »។
លោករដ្ឋមន្ត្រីបញ្ជាក់ថា សម្រាប់គោលដៅទេសចរណ៍ផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា ដូចជារមណីយដ្ឋានតំបន់អង្គរ ប្រាសាទសំបូរព្រៃគុក និងតំបន់ទេសចរណ៍ល្បីជាច្រើនទៀត ក៏មានគម្រោងអភិវឌ្ឍន៍ កែច្នៃឲ្យល្អប្រសើរដែរ ដើម្បីឲ្យភ្ញៀវទេសចរអន្តរជាតិបានស្នាក់នៅយូរក្នុងទឹកដីប្រទេសកម្ពុជា ៕
រាជធានីភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ នាថ្ងៃទី២៣ កុម្ភៈ បានដឹកនាំមន្ត្រីជំនាញទៅចូលរួមសហការជាមួយលោកឧត្តមសេនីឯក ស ថេត អគ្គស្នងការរង...
ខេត្តតាកែវ ៖ បើទោះបីជាមានសារាចរណែនាំពីលោករដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អោយមន្ទីរកសិកម្មខេត្តពិសេសខាងពេទ្យសត្វតាមខេត្តនៅជាប់នឹងព្រំដែន...
ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១០និង២០នាទីព្រឹកកម្លាំងនគរបាលស្រុកថ្មពួកដឹកនាំដោយ លោកវរសេនីយ៍ទោ សៅ សារឿន អធិការនគរបាលស្រុកបាន...
រាជធានីភ្នំពេញ ៖ ពិតជាពិសេសទៀតហើយនៅប៉ុន្មានថ្ងៃខាងមុខនេះកម្ពុជានឹងរៀបចំការប្រកួតបវរកញ្ញាដ៏ធំប្រចាំឆ្នាំ ហើយកំពុងអ៊ុតមើលថា តើបវរកញ្ញាឯកកម្ពុជាតំណាង...
រាជធានីភ្នំពេញ ៖ ពិតជាមិនធម្មតាឡើយក្នុងការបង្ក្រាបសម្បុកគ្រឿងញៀនដ៏ធំមួយកាលពីយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅក្នុងមជ្ឈមណ្ឌលកម្សាន្ត រ៉ក់ ( Rock) ។ក្នុង...
ខេត្តប៉ៃលិន ៖ មិននាំគ្នាធ្វើការរកស៊ីថែកូនចៅទេ បែរជានាំគ្នាទៅអង្គុយលេងល្បែងស៊ីសង ធ្វើឱ្យកម្លាំងជំនាញនគរបាលផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន...
ខេត្តកំពង់ឆ្នាំង ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ខ្លោងទ្វារធំដែលជានិមិត្តសសញ្ញាឆ្នាំង សម្រាប់អបអរសាទរពិធីបុណ្យទន្លេ នៅមុខមន្ទីរពេទ្យបង្អែកខេត្ត ស្ថិតក្នុងក្រុង...
រាជធានីភ្នំពេញ៖ កម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់យីហោ«OLIVE APPAREL(Cambodia)Co,Ltd»៥០នាក់បានដួលសន្លប់ជាបន្តបន្ទាប់ ដែលតាមការស្រាវជ្រាវរបស់នគរបាលមូលដ្ឋានរកឃើញថា បណ្ដាល...
រាជធានីភ្នំពេញ ៖ អាការឈឺក្បាល គឺជាបញ្ហាមួយដែលកើតមានជាញឹកញាប់បំផុតចំពោះមនុស្សគ្រប់ៗគ្នា។ អ្នកណាៗក៏អាចកើតមានអាការឈឺក្បាលដែរ ហើយអាការនេះមិនទាក់ទងនឹង...
រាជធានីភ្នំពេញ ៖ ម្ចាស់អាជីវកម្មជាច្រើននៅកម្ពុជា ដែលចង់បង្កើតនូវសក្ដានុពលផលិតផល ឬសេវាកម្មរបស់ខ្លួនទៅដល់អតិថិជន ហាក់កំពុងមានការពិបាកចិត្តក្នុងការជ្រើសរើស...
រាជធានីភ្នំពេញ ៖ អគារសាកលវិទ្យាល័យខេមរៈ បានត្រូវភ្លើងឆេះសន្ធោសន្ធៅនៅជាន់ខាងក្រោម បានធ្វើឱ្យស្ត្រីជាគ្រូបង្រៀនជនជាតិចិន៤នាក់ដែលស្នាក់នៅជាន់ទី៤ភ័យ...
រាជធានីភ្នំពេញ ៖ កម្លាំងមានសម្ថកិច្ចរាជធានីភ្នំពេញក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញបានបើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀន...
ខេត្តបន្ទាយមានជ័យ ៖ ពាក្សចាស់លោកពោលថា រពិសដៃផ្ទៃឆ្អែតតែម្នាក់នេះបែរជារពិសដៃពេលដើរព្រៃហាមមិនស្តាប់ ដុតរាលឆេះដំណាំ...
ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃទី២២ កុម្ភៈ សាលាដំបូងខេត្ត បានបើកសវនាការជំនុំជម្រះសំណុំរឿងសម្លាប់សង្សាររបស់ខ្លួនយ៉ាងព្រៃផ្សៃ រួចញាត់សពចូលក្នុងធុងទឹកកកយកទៅ...
តាមប្រភពពី Oddity Central បានឱ្យដឹងថា ស្ត្រីជនជាតិអាហ្សង់ទីន សញ្ជាតិអាមេរិកម្នាក់ ដែលសព្វថ្ងៃ រស់នៅក្នុងរដ្ឋកាលីហ្វញ៉ា តែងតែទទួលទានសត្វខ្មូតនៅរស់៥ក្បាលជា...
តាមប្រភពពីMetroបានឱ្យដឹងថា យុវតីអាយុ១៩ឆ្នាំ ឈ្មោះ Samantha Simpson បានប្រកាសសុំកុំឱ្យមហាជននិយាយលេងសើច និងប្រមាថដល់ប្តីរបស់នាង ដែលមានអាយុ៦២ឆ្នាំនេះទៀត ។ នាងបាន...
ខេត្តព្រៃវែង៖ វត្តអារាមមួយស្ថិតនៅខេត្តព្រៃវែងទាក់ទាញមហាជនទៅលេងកម្សាន្តព្រោះតែការរៀបចំរចនាប្រណីត ប្លែកៗ ពិសេសមានដើមឈើរាប់ពាន់ដើមចោលម្លប់ត្រឈឺងត្រឈៃ ។...
ខេត្តតាកែវ ៖ «ពុទ្ធគិរីកម្ពុជា»គឺទីដាក់តម្កល់ព្រះពុទ្ធរូប៨,៤ម៉ឺនអង្គឯណោះច្រើនជាងគេនៅកម្ពុជា ។ តាំងតែពីពេលចាប់ផ្តើមកសាងដំបូង រហូតមកដល់ពេលនេះបានទាក់ទាញ...
រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោក ចម ប្រសិទ្ធ បានថ្លែងថា អ្នកឧកញ៉ា កុក អាន គ្រោងបោះទុន២០លានដុល្លារដើម្បីវិនិយោគលើវិស័យទឹកស្អាតក្នុង...
រាជធានីភ្នំពេញ ៖ សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក(PATA) នឹងរៀបចំជំនួបធុរជនក្នុងវិស័យទេសចរណ៍ធំមួយនៅរាជធានីភ្នំពេញនិងខេត្តសៀមរាប ក្នុងខែមេសា ឆ្នាំ២០១៩ខាងមុខនេះ...