ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ដល់.កហើយ…ក្រោយចោរឆក់កាបូប

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖​ សេចក្តីរាយការណ៍ឱ្យដឹងថា ស្ត្រី​ជនជាតិ​អូ​ស្ត្រាលី​ម្នាក់ ត្រូវ​ក្រុម​ចោរធ្វើ​សកម្មភាព​ឆក់​​​​កាបូប​បាន​សម្រេច និង​បណ្តាលឱ្យ​ដួល​​​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ​ កើតឡើងកាលពី​វេលា​ម៉ោង​៣រសៀលថ្ងៃ​ទី​០១ កញ្ញា ស្ថិត​​ក្នុង​​សង្កាត់​រតនៈ ក្រុងបាត់ដំបង​…

ខេត្តបាត់ដំបង ៖​ សេចក្តីរាយការណ៍ឱ្យដឹងថា ស្ត្រី​ជនជាតិ​អូ​ស្ត្រាលី​ម្នាក់ ត្រូវ​ក្រុម​ចោរធ្វើ​សកម្មភាព​ឆក់​​​​កាបូប​បាន​សម្រេច និង​បណ្តាលឱ្យ​ដួល​​​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ​ កើតឡើងកាលពី​វេលា​ម៉ោង​៣រសៀលថ្ងៃ​ទី​០១ កញ្ញា ស្ថិត​​ក្នុង​​សង្កាត់​រតនៈ ក្រុងបាត់ដំបង​ ។

តាម​សាក្សី​​​ប្រាប់​សមត្ថ​កិច្ច​ថា ស្ត្រីជា​ម្ចាស់​កាបូប ​ឈ្មោះ ឡា ណា​អាន់ ​អាយុ​៣៥​ឆ្នាំ ជា​ជនជាតិ​អូស្ត្រាលី ។ ដោយឡែក សម្ភារបាត់បង់​មាន​កាបូបស្ពាយ​ ពណ៌​ប្រផេះ​១ និងទូរស័ព្ទ​ដៃ​ម៉ាក​IPhone (៦plus) ព​ណ៌​ខ្មៅ​១​គ្រឿង ប័ណ្ណសម្គាល់ខ្លួន​១ច្បាប់ លុយ​៧០​ដុល្លា​អា​មេ​រិ​ក និង​កាត​ATM១ក្បាល ។

ប្រភពពីស្ត្រី​​រង​គ្រោះ​​ប្រាប់​សមត្ថកិច្ច​ថា កាលវេលា​ម៉ោង​ខាងលើ​ ខ្លួន​បាន​ជិះ​ម៉ូ​តូ​ឌុ​បចេញមក​ពី​ផ្សារ ក្នុង​គោលបំណង​ទៅ​ផ្ទះសំណាក់វិញ ។ លុះ​ជិះ​ដល់​ចំណុច​ខាងលើ ស្រាប់តែ​លេច​​ជនសង្ស័យ​ចំនួន​២​នាក់ ជិះ​ម៉ូតូ​មកអែបៗ​ទន្ទឹម​រួចក៏​​ឆក់​កាបូបតែម្តង ប៉ុន្តែ​ពេល​នោះ ខ្លួន​បាន​ទាញ​ទៅ​ទាញ​មក​ជាមួយ​ចោរ បណ្តាល​ដួល​លើ​ថ្នល់​រលាត់​ដៃជើង​រង​របួស ហើយ​ការ​បូ​ប​ស្ពាយ​នោះ​ត្រូ​ចោរឆក់​យក​ទៅ​បាត់ ។

បច្ចុប្បន្ន  សមត្ថ​កិច្ច​បាន និង​កំពុង​ធ្វើការ​ស្រាវជ្រាវ ដើម្បី​ចាប់ខ្លួន​ជនសង្ស័យហើយ ។

អត្ថបទសរសេរ ដោយ