ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនប្រុស​សម្តេច​ក្រឡាហោម ស ខេ​ង បង្ហាញ​ខ្លឹមសារ​ចូល​ស្បថ​ចំនួន​៣​ចំណុច

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ លោក ស សុខា អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តព្រៃវែង និង​ជា​កូនប្រុស​សម្តេច​ក្រឡាហោម ស ខេ​ង ឧ​បក​នាយក​រដ្ឋមន្ត្រី…

ខេត្តព្រៃវែង ៖ លោក ស សុខា អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តព្រៃវែង និង​ជា​កូនប្រុស​សម្តេច​ក្រឡាហោម ស ខេ​ង ឧ​បក​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​បង្ហាញ​ខ្លឹមសារ​សំខាន់​៣​ចំណុច ដែល​សមាជិក​សភា​សច្ចា​ប្រណិត​ធាន ឬ​ស្បថ​នៅ​ក្នុង​ព្រះ​បរមរាជវាំង​នៅ​ថ្ងៃ​ទី​០៥ ខែកញ្ញា​នេះ ។

ក្នុង​ពិធី​សំណេះសំណាល និង​ថ្លែងអំណរគុណ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ឃុំ​រំលេច​ស្រុក​ស៊ី​ធរ​កណ្តាល ខេត្តព្រៃវែង កាលពី​ថ្ងៃ​ទី​១ លោក ស សុខា​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​០៥ ខែកញ្ញា​ខាង​មុខ​នេះ ក្រោម​ការ​កោះ​របស់​ព្រះមហាក្សត្រ បេក្ខជន​សមាជិក​រដ្ឋសភា​ចំនួន​១២៥ របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ចូល​ប្រជុំ​លើក​ដំបូង​សម្រាប់​នីតិកាល​ទី​៦ រដ្ឋសភា ហើយ​នៅ​រសៀល​ថ្ងៃ​ដដែល​សមាជិក​ទាំងអស់​ចូល​ស្បថ​នៅ​ក្នុង​ព្រះ​បរមរាជវាំង ។

លោក​ក៏​បាន​បញ្ជាក់​ពី​ខ្លឹមសារ​នៃ​ការ​ស្បថ​របស់​សមាជិក​សភា​មាន​ច្រើន​ករណី ប៉ុន្តែ​លោក​បាន​លើក​៣​ចំណុច​ប្រាប់​ប្រជាពលរដ្ឋ​ថា ទី​១ – ស្មោះស្ម័គ្រ​ជាមួយ​ប្រជាពលរដ្ឋ​ខ្លួនឯង ទី​២- ថែរក្សា​ដែនដី​របស់​ខ្លួន ឬ​ព្រំប្រទល់ និង​ទី​៣- ស្នេហា​ជាតិ ។

លោក​បញ្ជាក់​ថា «​អី​ញ្ចឹ​ង​គោលការណ៍​៣​នេះ សំខាន់​បាន​ជម្រុញ​ប្រទេស​សាង​ឲ្យ​មាន​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ ។ ខ្ញុំ​មិនបាច់​លើក​ពី​ជំនាន់ ប៉ុ​ល ពត​ទេ​ពុក​ម៉ែ​មាន​មីង​បាន​ឆ្លងកាត់​រួច​ហើយ​» ។ លោក​បន្ត​ថា ប្រទេស​កម្ពុជា​ជា​ប្រទេស​មួយ​ដែល​មានការ​រីក​ចម្រើន មាន​រយៈពេល​តិច​ជាងគេ​នៅ​ក្នុង​ចំណោម​ប្រទេស​ជា​ច្រើន​លើក​ពិភពលោក គឺ​មាន​ជាង​៤០​ឆ្នាំ់​ប៉ុណ្ណោះ ដែល​បណ្តា​ប្រទេស​ខ្លះ​ប្រើ​រយៈពេល​រហូត​៨០​ឆ្នាំ ។
លោក ស សុខា ក៏​បាន​លើក​ឡើង​ថា ចាប់តាំងពី​ដើម​ឡើយ គណបក្ស​ប្រជាជន​កម្ពុជា​មិន​ដែល​យក​ខ្មែរ​ជាស​ត្រូវ​នោះ​ទេ ។ ជាមួយ​គ្នា​នោះ​ដែរ លោក​ស សុខា ក៏​បាន​ស្នើ​ឲ្យ​ពលរដ្ឋ​រាយការណ៍​ពី​ចំណុច​អវិជ្ជា​មាន​របស់​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ ។ លោក​ថា គណបក្ស​ប្រជាជន​កម្ពុជា​មិនមែន​ជា​គណបក្ស​មួយ​ដែល​ល្អ​ឥត​ខ្ចោះ​នោះ​ទេ ប៉ុន្តែ​មាន ចំនួន​ត្រូវ​ភាគច្រើន​ជាង​ខុស ។

លោក​«​អី​ញ្ចឹ​ង​សូម​បងប្អូន​ពុក​ម៉ែ មាមីង​ឃើញ​ថា ខុស​និយាយ​ថា​ខុស ឃើញ​ថា​ត្រូវ​កុំ​ទុក​ដល់​ពេល​គូស​សន្លឹក​ឆ្នោត​គូស​ឲ្យ​ធ្លាក់ ឬ​អត់​គូស ។ ដូច្នេះ​សុំ​ប្រាប់​ឲ្យ​ត្រង់​ថា ខុស​និយាយ​ខុស​ត្រូវ​និយាយ​ត្រូវ​» ។
សូម​ជម្រាប​ថា បើ​កាលពី​វិភាគ​ដែល​សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​ធ្លាប់​បាន​លើក​ឡើង​ថា នៅ​ថ្ងៃ​ទី​០៥ ខែកញ្ញា​នេះ រដ្ឋសភា​នឹង​បើក​សម័យប្រជុំ​លើក​ដំបូង​នីតិកាល​ទី​៦ ក្រោម​អ​ធិ​បី​ត​ភាព​ព្រះករុណា​សម្តេចព្រះ​បរមនាថ​នរោត្តម​សី​ហុ​នី ហើយ​នៅ​ពេល​រសៀល​សមាជិក​សភា​ទាំង​១២៥​រូប ចូល​ស្បថ​នៅ​ថ្ងៃ​ទី​៦ កញ្ញា រៀបចំ​ក្បាលម៉ាស៊ីន​រដ្ឋាភិបាល និង​ថ្ងៃ​ទី​៧ កញ្ញា គណៈរដ្ឋមន្ត្រី​បើក​សម័យប្រជុំ​លើក​ដំបូង ។

សូម​ជម្រាប​ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី​៦ រដ្ឋសភា​មាន​គណបក្ស​នយោបាយ​ចំនួន​២០ បាន​ចូលរួម​ប្រកួតប្រជែង ប៉ុន្តែ​មាន​គណបក្ស​ប្រជាជន​កម្ពុជា​តែ​មួយ​ប៉ុណ្ណោះ ទទួល​បាន​សម្លេង​គាំទ្រ​រហូត​ដល់​១២៥​អាសនៈ​នៅ​ក្នុង​រដ្ឋសភា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ