ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​ប្រណាំងកង់​ឡើង​ឋានសួគ៌​បូកគោ​ដ៏អស្ចារ្យ​

10 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃទី​២ ឧសភា ​​២០១៣ នៅ​សណ្ឋាគារ​សុខាក្លិប​ ដែល​មាន​ទីតាំង​តាមបណ្តោយផ្លូវ​ព្រះ​នរោត្តម ក្បែរ​រោងកុន​លុច្ស​ បាន​ប្រារព្ធ​​សន្និ​សីទ​​​សារព័ត៌​មាន​​មួយស្តីពី​ការ​​បង្ហាញ​នូវ​ព្រឹត្តិការណ៍​​ប្រណាំង​​កង់ ដែល​នឹង​រៀបចំ​​ធ្វើឡើង​​នៅលើ​កំពូល​ភ្នំបូកគោ​​​នាថ្ងៃទី​៣ ឧសភា ​២០១៣ ក្រោម ប្រធានបទ «​ប្រណាំង​​កង់នៃ​ឋានសួគ៌​បូកគោ» ​ក្រោម​ការ​ឧបត្ថម្ភ​​​ធំ​ពីរ​មណីយ

រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃទី​២ ឧសភា ​​២០១៣ នៅ​សណ្ឋាគារ​សុខាក្លិប​ ដែល​មាន​ទីតាំង​តាមបណ្តោយផ្លូវ​ព្រះ​នរោត្តម ក្បែរ​រោងកុន​លុច្ស​ បាន​ប្រារព្ធ​​សន្និ​សីទ​​​សារព័ត៌​មាន​​មួយស្តីពី​ការ​​បង្ហាញ​នូវ​ព្រឹត្តិការណ៍​​ប្រណាំង​​កង់ ដែល​នឹង​រៀបចំ​​ធ្វើឡើង​​នៅលើ​កំពូល​ភ្នំបូកគោ​​​នាថ្ងៃទី​៣ ឧសភា ​២០១៣ ក្រោម ប្រធានបទ «​ប្រណាំង​​កង់នៃ​ឋានសួគ៌​បូកគោ» ​ក្រោម​ការ​ឧបត្ថម្ភ​​​ធំ​ពីរ​មណីយ​ដ្ឋាន​​​បូកគោ ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​​​កំពត​អិុច​ប្រេស និង​ហាងលក់​កង់​ហោះ ។

លោក PIERRE YVES CATRY ជាប្រធានហាង​កង់ហោះ​​បានថ្លែង​ក្នុង​ឱកាសនោះថា នេះ​ជាលើក​ទី១​ហើយ ដែលយើងបាន​​រៀបចំ​ការ​ប្រកួត​​​ប្រណាំង​​កង់នៅ​លើ​កំណាត់​ផ្លូវចាស់​​ដែល​​បាន​សាសង់​ថ្មី និង​ជាកំណាត់​​ផ្លូវ ដែល​បានសាងសង់​ឡើង​ប្រកប​ដោយគុណភាព​ខ្ពស់​​​សម​តាមបច្ចេក​ទេស​ រួម​ជាមួយ​ទេសភាព​​ដ៏​ស្រស់​​ត្រកាល​​បានផ្តល់​​ជាគុណ​សម្បត្តិ​​​ល្អឥត​ខ្ចោះ​​សម្រាប់​​​​ការ​រៀបចំ​ប្រណាំង​​​កង់​លើ​ផ្លូវ​រាប (Road cycling envent) ដ៏​មាន​​សោ​ភ័ណ​ភាពនេះ ។

​លោក GERD ​BEURICH ​ជា​អ្នក​ចាត់ការ​ទូទៅ​​​នៅរមណីយដ្ឋាន​​​បូកគោ ក៏បាន​ឱ្យ​ដឹង​ដែរថា ​ការប្រណាំង​​កង់នេះ គឺ​មាន​កម្ពស់​​​ជាង​១​ពាន់​​​ម៉ែត្រ ​ពីផ្ទៃ​ទឹក ​​វា​ជា​កន្លែង​​លេង​កីឡា​បាន​គ្រប់​ប្រភេទលើ​មេឃ​ ​លើទឹក លើដី ​ពិសេសកីឡាប្រណាំង​​កង់ជាដើម ។ ​ក្រៅពី​នេះ ​បាន​ផ្តល់​នូវទី​កម្សាន្ត​​​មាន​សណ្ឋាគារ ​និងផ្លូវល្អ​ជាង​គេបំផុត​នៅប្រទេស​​កម្ពុជា និងនៅក្នុង​ថ្នាក់​តំបន់​អាស៊ី​​​មិ​ន​មាន​ផ្លូវណា​ប្រណាំង​កង់ឡើងភ្នំល្អ​ដូច​ឋានសួគ៌​​​បូកគោ​នោះ​ទេ គឺ​​មានតែ​កម្ពុជា​មួយគត់ ។ ​ដូចនេះ​​វាពិត​ជា​កើត​មាន​ពិតប្រាកដ​នៅ​ថ្ងៃទី៥ ឧសភា ២០១៣ ខាងមុខនេះ ៕