ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​បន្ត​ឃុំខ្លួន​លោក កឹ​ម សុខា ជា​ឆន្ទានុសិទ្ធិ​តុលាការ​គ្មាន​បរទេស​លូកដៃ​បាន​ឡើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​អះអាង​ថា ការ​បន្ត​ឃុំខ្លួន លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​អះអាង​ថា ការ​បន្ត​ឃុំខ្លួន លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ គ្មាន​បរទេស​ណាមួយ ឬ​ឥទ្ធិពល​នយោបាយ​ណា​លូកដៃ​បាន​ឡើយ​។ ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្ស កាន់​អំណាច​នេះ បន្ទាប់​ពី​តុលាការ​រាជធានី​ភ្នំពេញ​សម្រេច​បន្ត​ឃុំខ្លួន​លោក កឹ​ម សុខា នៅ​ពន្ធនាគារ ត្រពាំង​ផ្លុ​ង​រយៈពេល​៦​ខែ​បន្ត​ទៀត​។ ការ​បន្ត​ឃុំខ្លួន​នេះ​ត្រូវ​បាន​សកម្មជន​អ្នកគាំទ្រ​អតីត បក្ស​សង្គ្រោះ​ជាតិ​ថា ស្ថិត​នៅ​ក្រោម​គំនាប​នយោបាយ​។

លោក សុខ ឥ​សាន បាន​ឲ្យ​ដឹង​តាម​ប្រ ព័ន្ធ​តេ​ឡេ​ក្រាម​នៅ​ថ្ងៃ​ទី​០១ ខែកញ្ញា​ថា នៅ​ទីបំផុត​នៅ​តែ​ជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ​ដដែល​។ នៅ​មុន​ពេល​ដែល​តុលាការ​បើក​សវនាការ​រឿង​ក្តី​ស​ន្និ​ដ្ឋិ​ភាព​របស់​លោក កឹ​ម សុខា មាន​អ្នក​ន​យោ បាយ និង​អ្នកវិភាគ​សង្គម​បាន​ធ្វើការ​ទស្សន៍​ទាយ​ដោយ​ប្រការ​ផ្សេង​ៗ ជា​ពិសេស​នាំ​គ្នា​ស្រែ​កថា លោក កឹ​ម សុខា នឹង​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ដោយ​មិន​គិត​ពី​ស្ថាន​ទម្ងន់ទោស និង​ពិរុទ្ធភាព​របស់​សា​ម៉ី​ជន​នោះ​ឡើយ​។ លោក​បញ្ជាក់​ថា «​ឥឡូវ​ឆ្លង​តាម​សវនាកា​របស់​តុលាការ ចៅក្រម​ស៊ើបសួរ​បាន​សម្រេច​បន្ត​ឃុំខ្លួន​លោក កឹ​ម សុខា បន្ត​៦​ខែ​ទៀត​។

ការ​សម្រេច​របស់​តុលាការ បាន​ផ្អែក​តាម​នីតិវិធី​ព្រហ្មទណ្ឌ ដែល​អនុញ្ញាត​ឲ្យ​ឃុំខ្លួន​ជនជាប់ចោទ​បាន​ចំនួន​៦​ខែ ៣​ដង​ក្នុង​ករណី​បទល្មើស​ឧក្រិដ្ឋ​ធ្ងន់ធ្ងរ​»​។ ជាមួយ​គ្នា​នោះ​ដែរ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​បាន​លើក​ឡើង​ថា ការ​ទស្សន៍​ទាយ​ថា​នឹង​មានការ​ដោះ​លែង​ជនជាប់ចោទ​ឲ្យ​នៅ​ក្រៅ​ឃុំ គឺ​ខុស​ទាំងស្រុង បាន​សេចក្តី​ថា ការ​សម្រេច​បន្ត​ឃុំខ្លួន​ជនជាប់ចោទ គឺជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ កម្ពុជា​។ ស្រប​តាម​នីតិវិធី​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ គ្មាន​ឥទ្ធិពល​អ្វី​ពី​ការ​និយាយ​ស្តី របស់​អ្នកនយោបាយ និង​អ្នកវិភាគ​នយោបាយ​ណា​ឡើយ​។ និង​គ្មាន​ពាក់ព័ន្ធ​នឹង​ឥទ្ធិពល ឬ​គ្មាន​ការ​គាប សង្កត់​ពី​បរទេស​ណា​ឡើយ​។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា នេះ ដែរ​បន្ទាប់​ពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ មាន​ជន​មួយ​ចំនួន​បាន​នាំ​គ្នា​និយាយ​ពី​មាត់​មួយ​ទៅ​មាត់​មួ យ​ថា នៅ​ពេល​តុលាការ​បើក​សវនាកា​ករណី កឹ​ម សុខា កាលពី​ថ្ងៃ​ទី​៣០ ខែសីហា ២០១៨​កន្លង​មកនេះ​នឹង មានការ​ដោះ​លែង​លោក កឹ​ម សុខា ដោយ​ពួក​គេ​កែន​គ្នា​ទៅ​រង់ចាំ​ទទួល​ស្វាគមន៍​លោក កឹ​ម សុខា ទៀត​ផង​។ តែ​ធាតុ​ពិត​មិន​មានការ​ដោះ​លែង​ដូច​ការ​និយាយ​បំផុស​ជា​ពាក្យ​ចចាមអារ៉ាម និង​ការ​វិភាគ​ពី ទំនោ​ចង់​ដោះ​លែង​នោះ​ឡើយ​។

ករណី​នេះ​ដែរ ត្រូវ​បាន​លោក សុខ ឥ​សាន បាន​បញ្ជាក់​ថា​« សំណុំរឿង​របស់​លោក កឹ​ម សុខា កំពុង​ស្ថិត​នៅ​ក្នុង​ដំណើរការ​នីតិវិធី​របស់​តុលាការ​នៅឡើយ​។ មាន​មជ្ឈដ្ឋាន​ប្រឆាំង​មួយ​ចំនួន​និយាយ​ថា នា​ពេល​ខាង​មុខ​នឹង​មានការ​ចរចា​នយោបាយ​ដើម្បី​ឲ្យ​មានកា រ​រស់​ឡើង​វិញ​នៃ​អតីត​បក្ស​ប្រឆាំង​។ តែ​ធាតុ​ពិត​អ្វី​ៗ​មិន​ស្ថិត​នៅ​លើ​ការ​និយាយ​នោះ​ទេ ពីព្រោះ​អតីត បក្ស​ប្រឆាំង​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ចោល​រួច​ហើយ​តាម​សាលដីកា​ស្ថាពរ និង​បិទផ្លូវ​តវ៉ា កាលពី​ចុងឆ្នាំ​២០១៧​ម្លេះ »​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ