ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រត់ទៅ​គ្រូស្នេហ៍​… ប៉ះ​គ្រូ​បោក ប្តី​ជា​អ្នក​រំលោ.ភ ប្រពន្ធ​ឈរ​មើល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​២ ធ្វើការ​ចាប់ខ្លួន​គ្រូស្នេហ៍​ម្នាក់ រួម​នឹង​ស្ត្រី​ជា​ប្រពន្ធ​របស់​គាត់ បន្ទាប់​ពី​ស្ត្រី​ម្នាក់​ចោទប្រកាន់​ថា ប្ដី​ប្រពន្ធ​គ្រូស្នេហ៍​ខាងលើ​ដឹក​នាង​តាម​​រថយន្ត​នាំ​ចូល​ទៅ​កាន់​ផ្ទះសំណាក់​មួយ បន្ទាប់​មក​បុរស​ជា​ប្ដី​រំលោភ​នាង​រហូត​សម្រេច ហេតុការណ៍​នោះ​កើតឡើង​កាលពី​ម៉ោង​៦​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៦…

រាជធានី​ភ្នំពេញ ៖ នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​២ ធ្វើការ​ចាប់ខ្លួន​គ្រូស្នេហ៍​ម្នាក់ រួម​នឹង​ស្ត្រី​ជា​ប្រពន្ធ​របស់​គាត់ បន្ទាប់​ពី​ស្ត្រី​ម្នាក់​ចោទប្រកាន់​ថា ប្ដី​ប្រពន្ធ​គ្រូស្នេហ៍​ខាងលើ​ដឹក​នាង​តាម​​រថយន្ត​នាំ​ចូល​ទៅ​កាន់​ផ្ទះសំណាក់​មួយ បន្ទាប់​មក​បុរស​ជា​ប្ដី​រំលោភ​នាង​រហូត​សម្រេច ហេតុការណ៍​នោះ​កើតឡើង​កាលពី​ម៉ោង​៦​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៦ សីហា នៅ​ក្នុងផ្ទះ​សំណាក់​មួយ​យីហោ «​ពេជ្រ​លាភ​» ស្ថិត​នៅ​ក្នុងភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹង​មាន​ជ័យ ។

នគរបាល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​ប្ដី​ឈ្មោះ ចាន់ ឈាន អាយុ​៣៦​ឆ្នា មុខរបរ​ជា​គ្រូស្នេហ៍ និង​ជា​អ្នក​លាង​ម៉ូតូ​ផង មាន​ប្រពន្ធ​ឈ្មោះ​ឈា ណូ​ន អាយុ​៣១​ឆ្នាំ មុខរបរ​លាង​ម៉ូតូ​ដែរ អ្នក​ទាំង​២​នាក់​នេះ​ស្នាក់​នៅផ្ទះ​ជួល ស្ថិត​នៅ​ក្នុងភូមិ​ថ្មគោល​២ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយឡែក​ស្ត្រី​រង​គ្រោះ​អាយុ​២៩​ឆ្នាំ ជា​កម្មការិនី​រោងចក្រ​កាត់ដេរ​។

ស្ត្រី​រង​គ្រោះ​រៀបរាប់​ថា នាង​មាន​ប្ដី​រួច​ទៅ​ហើយ ប៉ុន្តែ​ប្ដី​នាង​ហាក់​ប្លែក​ខុស​ពី​មុន​ដែល​សង្ស័យ​ថា ប្ដី​លួចលាក់​មាន​ស្រី​ក្រៅ ទើប​នាង​ស្វះ​ស្វែងរក​គ្រូមន្តអាគម​ន៍​ដើម្បី​ដាក់​ស្នេហ៍​បន្ទន់ចិត្ត​ប្ដី​ងាក​មក​ស្រឡាញ់​វិញ​។ នៅ​មុន​កើតហេតុ​ខណៈ​នាង​កំពុង​ស្វែងរក​គ្រូស្នេហ៍​ស្រាប់តែ​ស្ត្រី​ម្នាក់​ទៀត​ជា​មិត្តភក្តិ​ប្រាប់​ថា បាន​ស្គាល់​គ្រូស្នេហ៍​ម្នាក់ និង​ប្រពន្ធ​ខ្លាំងពូកែ​ណាស់​។

នាង​បន្ត​ទៀត​ថា បន្ទាប់​ពី​ឮ​បែប​នេះ​នាង​ក៏​ពឹងពាក់​ឲ្យ​នាំ​នាង​ទៅ​កាន់​ផ្ទះ​គ្រូស្នេហ៍​នោះ​ស្ថិត​ក្នុងភូមិ​ថ្មគោល​២ បន្ទាប់​ពី​ជួប​និយាយ​គ្នា​ជាមួយ​គ្រូ​នោះ​រួច ស្ត្រី​ជា​មិត្ត​ត្រឡប់​ទៅ​ផ្ទះ​មុន​បាត់​ទុក​ឲ្យ​នាង​នៅ​ម្នាក់ឯង​។ បន្ទាប់​មក​គ្រូស្នេហ៍​និង​ប្រពន្ធ​បាន​នាំ​នាង​ជិះ​រថយន្ត​​ម៉ា​កកូ​រ៉ូ​ឡា​១​គ្រឿង ចេញពីផ្ទះ​ទៅ​កាន់​ផ្សារ​ត្រពាំង​ថ្លឹង ដើម្បី​ទិញ​សម្ភារ​សម្រាប់​ធ្វើ​ពិធី​បញ្ចុះ​ស្នេហ៍​សារិកា​លិ​ន​ថោ​ង លុះ​ទិញ​រួចរាល់​ក៏​នាំ​នាង​ឡើង​ជិះ​រថយន្ត ប៉ុន្តែ​មិន​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទេ បែរជា​ទៅ​កាន់​ផ្ទះសំណាក់​នៅ​ក្នុងភូមិ​ដំណាក់​ធំ​៣​ទៅ​វិញ​។

ស្ត្រី​ខាងលើ​បញ្ជាក់​ថា ពេល​ចូល​ដល់​ក្នុង​បន្ទប់​ផ្ទះសំណាក់​គ្រូមន្តអាគម​ន៍​រូប​នេះ​ធ្វើ​ពិធី​ដោយ​ប្រាប់​ឲ្យ​នាង​ស្រាត​សម្លៀក​បំពាក់​ចេញ​ឲ្យ​អស់ពី​ខ្លួន ចំណែក​គាត់​និង​ប្រពន្ធ​ក៏​ស្រាត​សម្លៀក​បំពាក់​អស់​ដែរ រួច​គ្រូ​នេះ​ក៏​បង្គាប់​ឲ្យ​នាង​ឡើង​អង្គុយ​ពីលើ ហើយ​រំលោភ​រហូត​សម្រេច​នៅ​នឹង​មុខ​ប្រពន្ធ​ដែល​កំពុង​ឈរ​មើល​នោះ​តែ​ម្ដង​។ លុះ​ក្រោយមក​គ្រូ​នេះ​មិន​ឲ្យ​នាង​ស្លៀកពាក់​វិញ​ឡើយ ដោយ​ឲ្យ​នាង​ដេក រួច​បង្គាប់​ឲ្យ​ប្រពន្ធ​របស់​ខ្លួន​យក​ម្រាមដៃ​រុកចូល​លេង​ប្រដាប់​ភេទ​នាង​ទៀត ដោយ​គ្រូ​នោះ​និយាយ​ថា​ការ​ធ្វើ​បែប​នេះ ទើប​មន្តអាគម​ន៍​ដែល​ដាក់ស្នេហ៍​ទៅ​លើ​ប្ដី​ស័ក្ដិសិទ្ធិ​បាន​តាម​បំណង​។

ប្រភព​ខាងលើ​បន្ត​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​ប្ដី​រំលោភ និង​ប្រពន្ធ​លេង​អស់ចិត្ត​ហើយ​ទើប​គ្រូ​បោក​និង​ប្រពន្ធ​នាំ​ចេញពីផ្ទះ​សំណាក់​ជិះ​រថយន្ត​ដឹក​នាង​ត្រឡប់​ទៅ​ផ្ទះ​វិញ ខណៈ​នោះ​ភ្លាម​ៗ​នាង​ហាក់​មិន​បាន​គិតដល់​ថា ត្រូវ​ចាញ់បោក​គ្រូ​នោះ​ឡើយ ព្រោះ​អារម្មណ៍​គិតតែ​ម្យ៉ាង​គត់ គឺ​ធ្វើ​បែប​ណា​ឲ្យ​តែ​ប្ដី​ស្រឡាញ់​កុំ​បោះបង់​នាង​ទៅ​មាន​ស្រី​ក្រៅ​។ លុះ​៥​ថ្ងៃ​ក្រោយមក គឺ​នៅ​ថ្ងៃ​ទី​៣១ ខែសីហា ទើប​ភ្ញាក់ខ្លួន​ថា ចាញ់បោក​គ្រូ​នេះ ហើយ​ក៏​ប្ដឹង​នគរបាល​ឲ្យ​ចាប់ខ្លួន​ទាំង​ប្ដី​ទាំង​ប្រពន្ធ ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ