ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅហ្វាយខេត្ត​សុំ​ហើយ​… មិន​ឱ្យ​ម៉េច​បាន?

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ស្ងាត់​ៗ ស្រាប់តែ​បែកធ្លាយ​រឿង លោកគ្រូ​-​អ្នកគ្រូ​នៅ​អនុ​វិទ្យាល័យ​សម្តេចឪ ចំនួន​៥៣​នាក់ ក្នុង​ចំណោម​លោកគ្រូ អ្នកគ្រូ​ចំនួន​៨០​នាក់​នាំ​គ្នា​ផ្តិត​មេដៃ​ប្តឹង​ជំទាស់​លោក​ប្រធាន​មន្ទីរ​អប់រំ ខណៈ​ដែល​លោក​ប្រធាន​សម្រេច​សម្បទាន​ដី​ខាង​ក្រោយ​​សាលារៀន​ទៅ​ឲ្យ​សហគមន៍​ធ្វើ​ផ្លូវ​…… !…

ខេត្ត​ព្រះ​សីហ​នុ ៖ ស្ងាត់​ៗ ស្រាប់តែ​បែកធ្លាយ​រឿង លោកគ្រូ​-​អ្នកគ្រូ​នៅ​អនុ​វិទ្យាល័យ​សម្តេចឪ ចំនួន​៥៣​នាក់ ក្នុង​ចំណោម​លោកគ្រូ អ្នកគ្រូ​ចំនួន​៨០​នាក់​នាំ​គ្នា​ផ្តិត​មេដៃ​ប្តឹង​ជំទាស់​លោក​ប្រធាន​មន្ទីរ​អប់រំ ខណៈ​ដែល​លោក​ប្រធាន​សម្រេច​សម្បទាន​ដី​ខាង​ក្រោយ​​សាលារៀន​ទៅ​ឲ្យ​សហគមន៍​ធ្វើ​ផ្លូវ​…… !

នៅ​ក្នុង​ពាក្យ​ប្តឹង​ជំទាស់​មួយ​ច្បាប់​ចុះ​ថ្ងៃ​ទី​០៤ ខែសីហា ឆ្នាំ​២០១៨ អម​ដោយ​ស្នាម​មេដៃ​ស្តាំ​ចំនួន​៥៣​នាក់​របស់​លោកគ្រូ អ្នកគ្រូ​បង្រៀន​នៅ​សាលា​អនុ​វិទ្យាល័យ​សម្តេចឪ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្រុម​១៥​ភូមិ​០២ សង្កាត់​លេខ​០៣ ក្រុង​.​ខេត្ត​ព្រះ​សីហ​នុ គ្រោង​នឹង​ដាក់​ជូន​លោក​អភិបាលខេត្ត ប្តឹង​ជំទាស់​ទៅ​នឹង​ការ​សម្រេច​របស់​លោក កែវ ឡាយ ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត ដែល​បាន​សម្រេច​កាត់​ដី​ផ្នែក​ខាងកើត​ក្រោយ​សាលា​រៀន​ជាប់​របង​សាលា​ក្នុង​ទំហំ​ទទឹង​៣​ម៉ែត្រ​×៤២០​ម៉ែត្រ តាម​លិខិតស្នើ​សុំ​របស់​ប្រជាពលរដ្ឋ​មូលដ្ឋាន​ខាងលើ​លេខ​១៧៤៧/១៨ ដាក់​ជូន​លោក​អភិបាលខេត្ត ដើម្បី​សម្រេច​ផ្តល់​ដី​ចំណុច​ខាងលើ​ក្នុង​ការ​ពង្រីក​ផ្លូវ ជូន​ដល់​សហគមន៍​ប្រជាពលរដ្ឋ​ដែល​មាន​លំនៅ​ដ្ឋា​ន​ខាងក្រោយ​សាលារៀន​។

នៅ​ក្នុង​ខ្លឹមសារ​បណ្តឹង​ជំទាស់​សុំ​ការ​ជួយ​អន្តរាគមន៍​រក​ដំណោះស្រាយ​ពី​លោក​អភិ​បាលខេត្ត​ខាងលើ ក្នុង​គោលបំណង​មិន​ឲ្យ​មាន​ករណី​កាត់​ដី​សាលារៀន​សម្បទាន​ទៅ​តាម​ការ​ស្នើ​សុំ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​សហគមន៍​ទីតាំង​ខាងលើ ជា​លើក​ទី​២​ដោយ​ហេតុ​ថា កន្លង​មក​សាលារៀន​បាន​សម្បទាន​ដី​សាលា​ក្នុង​ទំហំ​ទទឹង​៦​ម៉ែត្រ បណ្តោយ​រហូត​ដល់​ផុត​សាលារៀន​សម្រាប់​ធ្វើ​ផ្លូវ​ចេញ​-​ចូល​ជូន​ដល់​ប្រជាពលរដ្ឋ​ខាងលើ​ម្តង​រួច​មក​ហើយ​។

លោក កែវ ឡាយ ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​ព្រះ​សីហ​នុ បាន​ឲ្យ​ដឹង​ថា ការ​សម្រេច​របស់​លោក​យោង​ទៅ​តាម​ចំណារ​របស់​លោក យន្ត មីន អភិបាល​នៃ​គណៈ​អភិ​បាលខេត្ត និង​ជា​ប្រធាន​សារពើរ​ភ័​ណ្ឌ (​ទ្រព្យសម្បត្តិ​រដ្ឋ​ថ្នាក់​ខេត្ត​) ដែល​ជា​និច្ច​ជា​កាល​លោក​អភិបាល​តែងតែ​យកចិត្តទុកដាក់​លើ​ការ​លំបាក សុខទុក្ខ​របស់​ប្រជា​ពលរដ្ឋ។

ព័ត៌មាន​លំអិត​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ