ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ីរ៉​ង់​គ្រោង​ពង្រឹង​សម្ថ​ភាព​មី​ស៊ី​ល​បាលី​ស្ទិ​ក​និង​យោធា

5 ឆ្នាំ មុន

ប្រទេស​អ៊ី​រ៉​ង់ ៖ ដកស្រង់​សម្ដី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​IRNA អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​ម្នាក់​​នៃ​ក្រសួង​ការពារ​ប្រទេស​អ៊ីរ៉​ង់​ថ្លែង​នា​ថ្ងៃ​ទី​១ ​កញ្ញា​ថា អ៊ី​រ៉​ង់​នឹង​ពង្រឹងសមត្ថភាព​មី​ឮស៊ី​ល​បាលី​ស្ទិ​ក​និង​យោធា​។ លោក​ម៉ូ​ហា​ម៉េ​ដ ​អាហា​ឌី​ អនុរដ្ឋមន្ត្រី​ការពារ​ប្រទេស​អ៊ីរ៉​ង់ ទទួល​បន្ទុក​កិច្ចការ​អន្តរជាតិ​ថ្លែង​ថា…

ប្រទេស​អ៊ី​រ៉​ង់ ៖ ដកស្រង់​សម្ដី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​IRNA អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​ម្នាក់​​នៃ​ក្រសួង​ការពារ​ប្រទេស​អ៊ីរ៉​ង់​ថ្លែង​នា​ថ្ងៃ​ទី​១ ​កញ្ញា​ថា អ៊ី​រ៉​ង់​នឹង​ពង្រឹងសមត្ថភាព​មី​ឮស៊ី​ល​បាលី​ស្ទិ​ក​និង​យោធា​។

លោក​ម៉ូ​ហា​ម៉េ​ដ ​អាហា​ឌី​ អនុរដ្ឋមន្ត្រី​ការពារ​ប្រទេស​អ៊ីរ៉​ង់ ទទួល​បន្ទុក​កិច្ចការ​អន្តរជាតិ​ថ្លែង​ថា កែ​លម្អ​សមត្ថភាព​បាលី​ស្ទិ​ក ​ហើយ​ទទួល​បាន​បណ្ដា​យន្តហោះ​ប្រដេញ​ជំនាន់​ថ្មីៗ បណ្ដា​នាវាចម្បាំង​ធំ​ៗ​ ព្រមទាំង​នាវាមុជទឹក ជាមួយ​សមត្ថភាព​គ្រឿង​សព្វាវុធ​ផ្សេងៗ ជា​ផែនការ​ថ្មី​របស់​ក្រសួង​។

យុទ្ធសាស្ត្រ​យោធា​កាន់តែ​មាន​លក្ខណៈ​វាយលុក​របស់​អ៊ី​រ៉​ង់ អាច​បង្កើន​ភាព​តានតឹង​ជា​មួយ​សហរដ្ឋអាមេរិក ដែល​មាន​ស្រាប់​ចាប់តាំងពី​លោក​ដូ​ណា​ល់​ត្រាំ សម្រេច​ដកខ្លួន​ថយ​​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ី​រ៉​ង់​ឆ្នាំ​២០១៥ ហើយ​ធ្វើ​ឲ្យ​បណ្ដា​ប្រទេស​អឺរ៉ុប​ខ្វាយ​ខ្វល់​រួច​ខិតខំ​ជួ​យស​ង្ក្រោះ​កិច្ចព្រមព្រៀង​នោះ​។

យោង​តាម​ប្រភព​ពួក​លោក​ខាងលិច អ៊ីរ៉ា​ក់​ និង​អ៊ី​រ៉​ង់​ថា ក្រុង​តេ​ហេ​រ៉​ង់​បាន​ផ្ដល់​មី​ស៊ី​ល​បាលី​​ស្ទិ​ក​ដល់​ពួក​ជីវពល​សស៊ី​អ៊ីត​ជា​សម្ព័ន្ធមិត្ត​នៅ​អ៊ី​រ៉ា​ក់ ​ហើយ​ជួយ​អ៊ីរ៉ា​ក់​ក្នុង​ការ​ពង្រីក​សមត្ថភាព​ផលិត​មី​ស៊ីល ដើម្បី​ការពារ​ផលប្រយោជន៍​របស់​ខ្លួន​ហើយ​ផ្ដល់​មធ្យោបាយ​តបត​ចំពោះ​ការ​វាយប្រហារ​មួយ​របស់​ពួក​សត្រូវ​ក្នុង​តំបន់​។

​ទោះបី​យ៉ាងណា​អ៊ីរ៉​ង់​កាលពី​ថ្ងៃ​ទី​១ ​កញ្ញា ​បាន​បដិសេធ​ព័ត៌មាន​នោះ​របស់​រ៉​យ​ទ័​រ ហើយ​វាយតម្លៃ​ថា​ជា​ការ​និយាយ​ខុស​សំដៅ​បំផ្លាញ​ទំនាក់ទំនង រវាង​ក្រុង​តេ​ហេ​រ៉​ង់​និង​បណ្ដា​ប្រទេស​ជិតខាង​។

អ្នកនាំពាក្យ​ក្រសួងការបរទេស​អ៊ី​រ៉​ង់​លោក​បា​ហ៍​រ៉ា​មកា​សឺ​មី​ថ្លែង​ថា ព័ត៌មាន​ខុស​ និង​គួរ​ឲ្យ​អស់សំណើច​បែប​នោះ គ្មាន​គោលបំណង​ណា​ក្រៅពី​ចង់​បំផ្លាញ​ទំនាក់ទំនង​ក្រៅ​ប្រទេស​របស់​អ៊ី​រ៉​ង់​ឡើយ​។

ចំណែក​កាសែត AL MASDAR NEWS រាយការណ៍​ថា អ៊ីរ៉​ង់​ត្រៀម​ផ្ដល់​ឲ្យ​កងទ័ព​ស៊ី​រី​នូវ​យន្តហោះ​យោធា​ថ្មី​ៗ​ព្រមទាំង​ប្រព័ន្ធ​ការពារ​អាកាស​ដែល​ខ្លួន​ផលិត​។​កាសែត​នោះ​អះ​អាង​ដោយ​យោង​ទៅ​តាម​ប្រភព​យោធា​មួយ​នៅ​ក្រុង​ដា​ម៉ាស់​។​ តាម​កាសែត​នេះ​អ៊ីរ៉​ង់​ត្រូវ​​ផ្ដល់​ឲ្យ​ក្រុង​ដា​ម៉ាស់ យន្តហោះ​ប្រដេញ​ផលិត​បាន​ដំបូង​ដោយ​ខ្លួនឯង​ធុន​ KOWSAR​។ ​ម្យ៉ាងទៀត​អ៊ី​រ៉​ង់​ត្រូវ​ផ្ដល់​ឲ្យ​ស៊ី​រី​នូវ​ប្រព័ន្ធ​ការពារ​អាកាស​ដែល​ខ្លួន​ផលិត​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ